ក្រៅពីមានតួនាទីចម្បងក្នុងការជំរុញផលិតភាពផ្នែកផលិតកម្មកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-19 ក្រសួងកសិកម្មបានខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទ:យ៉ាងមុតមាំក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ-អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។ ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា “កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) ( Rice Commercialization Sector Development Program – Rice-SDP)។

និយាយពីការនាំចេញផលិតផលដំណាំស្រូវ អង្ករ បានចូលរួមចំណែកប្រមាណជា 50ភាគរយនៃផលិតផលកសិកម្មសរុបសម្រាប់នាំចេញ ហើយប្រាកដណាស់ថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផលិតកម្មមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AMSថា កម្មវិធីខាងលើនេះទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងបានចែកចែញជាពីរប្រភេទ ទី1-កម្មវិធីកម្ចី (Program Loan) ជាកម្ចីដែលទ្រទ្រង់ថវិការបស់ជាតិឱ្យមានតុល្យភាព តែត្រូវអនុវត្តទៅតាមកម្មវិធីដែលADBតម្រូវ(បំពេញលក្ខខណ្ឌ) ដូចជាការធ្វើច្បាប់ និងកំណែទម្រង់។ ដោយឡែកគម្រោងកម្ចី(Projec Loan) គឺជាការធ្វើសកម្មភាពនៃថវិកាដែលបានខ្ចីនៅក្នុងគម្រោងតែម្តង។
ឯកឧត្តម ស្រី វុឌ្ឍី បានបញ្ជាក់ថា៖«ជំនួយហិរញ្ញប្បទានរបស់ ADB នេះ គឺជាជំនួយសម្រាប់ទ្រទ្រង់វិស័យកសិកម្ម នៅក្នុងកម្ចីដែលទ្រទ្រង់ថវិកាជាតិ ឱ្យមានតុល្យភាព»។
យោងតាមរបាយការណ៍ពិស្តាររបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី9 ខែមិថុនា) បានឱ្យដឹងថា៖
Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន4 និងរដ្ឋបាលខេត្តចំនួន3 រួមមាន៖ ទី1 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភ្នាក់ងារប្រតិបត្តិ, ទី2 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ទី3 ក្រសួងធនធានទឹក និងឧតុនិយម និងទី4 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ។ ដោយឡែករដ្ឋបាលខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តព្រៃវែង និងរដ្ឋបាលខេត្តកំពង់ធំ (សរុបមាន 13ស្រុក 90ឃុំ និងអ្នកទទួលផលដោយផ្ទាល់ចំនួន 22,000នាក់ និងដោយប្រយោលចំនួន 66,000 នាក់) ដែលភាគច្រើនពួកគាត់ជាកសិករ សហគមន៍កសិកម្ម កសិដ្ឋាន/ស្ថានីយ៍កសិកម្ម ក្រុមអ្នកផលិតគ្រាប់ពូជស្រូវ រោងម៉ាស៊ីនកិនស្រូវ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
គោលបំណងចម្បងរបស់ Rice-SDP គឺបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ និងប្រាក់ចំណូលសុទ្ធរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករដែលត្រូវបានសម្របសម្រួលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។ Rice-SDP មានសមាសភាពសំខាន់ធំៗចំនួន06 ដូចខាងក្រោមគឺ៖ ទី1- ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់ ទី2- ការធ្វើឱ្យប្រសើរឡើងនូវការកំណត់តំបន់ដាំដុះកសិកម្ម ទី3- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ ទី4- ការបង្កើនសេវាកម្មគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ ទី5- ការរៀបចំការធានារ៉ាប់រងទៅលើដំណាំដែលប្រែប្រួលទៅតាមអាកាសធាតុ និងទី6- ការអនុវត្ត និងការគ្រប់គ្រងកម្មវិធីប្រកបដោយប្រសិទ្ធភាព។
របាយការណ៍ក៏បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តសមាសភាពសំខាន់ៗទាំង6 ខាងលើ និងទិសដៅអនុវត្តបន្ត ដោយក្រសោបយកន័យសំខាន់ទាក់ទងនឹងការងារកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ការងារបច្ចេកទេសក្នុងការបង្កើនផលិតភាពផលិតកម្មការរៀបចំផែនទីកំណត់តំបន់ដាំដុះ។
ជាមួយគ្នានេះដែរ ការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មគ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ វិស័យឯកជនតាមរយ:ការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស ការងារស្រាវជ្រាវ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការអនុវត្ត CamGAP, GMP និងការអនុវត្តអនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវ និងការរៀបចំចងក្រងឯកសារបច្ចេកទេសដំណាំស្រូវជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content