មកដឹងពីការផលិតតាសក់ចាវដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារល្អ

តាសក់ចាវ ជាអាហារកែច្នៃមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរនិយមទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ និងអាចរក្សាទុកបានយូរ។ ចំណែកការផលិតអាហារកែច្នៃដ៏មានប្រជាប្រិយភាពមួយនេះក៏មិនពិបាកនោះដែរ ហើយថែមទាំងមានទីផ្សារល្អមិនថាក្នុងស្រុក និងបរទេសនោះទេ។  

អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់តាសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ការផលិតតាសក់ចាវគឺមិនពិបាកអ្វីនោះទេ ហើយទីផ្សារក៏អាចលក់បានថ្លៃគួរសមដែរ។

អ្នកស្រីបញ្ជាក់ថា៖

«ខ្ញុំធ្វើតាសក់ចាវនៅផ្ទះ នៅខាងស្រុកកំពង់សៀម ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ហើយតាសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ ១ម៉ឺនរៀល ដែលមានរសជាតិប្រៃផ្អែមខ្លាំង និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្ត​របស់អតិថិជន»។

អ្នកស្រីបន្ថែមថា ការធ្វើតាសក់ចាវនេះគេត្រូវចំណាយពេលយូរបន្តិច ដោយដំបូងឡើយយើងត្រូវលាងសម្អាត ចិតក្បាលតាសក់ចេញ ហើយដាក់ត្រាំទឹកអំបិល​ប្រមាណពីរយប់។ បន្ទាប់មកយកតាសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ រហូតត្រសក់ឡើងសម្បុរសរួចយកវាមកចាវស្ករសម្រាប់រសជាតិផ្អែម ឬក៏ទឹកផ្អកសម្រាប់រសជាតិប្រៃ រយៈពេលពីរយប់បន្ថែមទៀត ​ទើប​អាចយកតាសក់ចាវនេះទៅលក់បាន។


ចំពោះតាសក់ស្រស់ដែលជាវត្ថុធាតុដើមនៃតាសក់ចាវត្រូវបានអាជីវកររូបនេះប្រាប់ឱ្យដឹងថា គាត់បានទិញតាសក់ស្រូវពីកសិករ ដែលយកមកលក់បោះដុំ​នៅផ្សាររៀងរាល់ព្រឹកដោយរើសយកតាសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃតាសក់ស្រស់វិញ មានចន្លោះពី១៥០០-២៥០០រៀលក្នុងមួយ​គីឡូ​ក្រាម អាស្រ័យទៅតាមរដូវកាលតាសក់។ បើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មនេះ​ហាក់ទទួលបានផលចំណេញគួរសមដែរ។

គួរបញ្ជាក់ថា តាសក់ចាវ គឺជាអាហារដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទាន ដោយអាចទទួលទានជាមួយបាយ បបរ  ឬច្នៃចម្អិនធ្វើជាសម្លរបានជាច្រើនមុខផ្សេងទៀតតាមចិត្តចង់ ដូចជាយកទៅចិញ្ច្រាំចៀនជាមួយពងទា យកទៅស្លរជាមួយសាច់ជ្រូក សាច់មាន់ ឬត្រីក៏បាន។ បើគិតទៅតាសក់ចាវអាចរក្សាទុកបានយូរ ចំណាយលុយតិច មានរសជាតិឆ្ងាញ់ និងចម្អិនបានលឿន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី