សមាគម CVEA រកឃើញថា មានអ្នករកស៊ីក្នុងវិស័យ​អចលនទ្រព្យ​ច្រើនជាង​៤០០ក្រុម កំពុង​ធ្វើ​អា​ជី​​វកម្ម​ដោយគ្មាន​ច្បាប់​អនុញ្ញាត​

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន​រកឃើញថា បច្ចុប្បន្ននេះ មានអ្នករកស៊ី​ក្នុងវិស័យ​​អចលនទ្រព្យ​ ប្រមាណ​ជាង៤០០​ក្រុម កំពុងធ្វើអាជីវកម្ម​​ដោយ​គ្មាន​ច្បាប់អនុញ្ញាតពី​និយ័ត​ករ​អាជីវកម្មអចលនវត្ថុ​ និង​បញ្ចាំ​ ដែលធ្វើឱ្យ​ប៉ះពាលដល់​ការប្រកួត​ប្រជែង​របស់ក្រុមហ៊ុនស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។​

លោក​ សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាកងារ​អចលនវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេល​នេះ សមាគមអ្នកវាយតម្លៃ និង​ភ្នាក់ងារអចលវត្ថុកម្ពុជា បានស្រាវជ្រាវ​រក​ឃើញ​មាន​ក្រុមអ្នករកស៊ី​ក្នុងវិស័យ​អចលនទ្រព្យរហូតដល់ជាង​៤០០​ក្រុម កំពុងសកម្មភាពក្នុងវិស័យនេះ​ដោយមិនមានច្បាប់អនុញ្ញាត ឬអាជ្ញា​បណ្ណពីនិយ័តករ​អាជីវកម្ម​អ​ច​ល​ន​វត្ថុ​​ និង​បញ្ចាំ​ ហើយចំនួន​នេះនឹង​មានកា​រកើនឡើ​ង​បន្ថែមទៀតខណៈដែលបច្ចុប្បន្ននេះសមា​គមក៏​​​កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម ។

លោក​បន្តថា ៖

«ដើម្បី​លុប​បំបាត់​ក្រុមហ៊ុន និងក្រុមអ្នក​រកស៊ី​ក្នុងវិស័យអចលនទ្រព្យ​ដែលគ្មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពីនិយ័តករ​អាជីវកម្មអចលនវត្ថុ​ និងបញ្ចាំ​​នោះ សមា​គ​ម​អ្នក​វាយ​តម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានចាប់ដៃគ្នា​ជាមួយនិយ័តករ​អាជីវកម្មអចលនវត្ថុ​ និងបញ្ចាំ​​នោះ ដើម្បីស្វែងរក​​ក្រុមហ៊ុន និង​អ្នក​ដែលធ្វើ​អាជីវកម្ម​ដែលមិនមាន​ច្បាប់​អនុញ្ញាត និង​​ដើម្បីស្ដារ​ ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍវវិស័យ​អ​ច​ល​ន​ទ្រ​ព្យ​​នៅកម្ពុជា​បន្ទាប់ពីរង​ផលប៉ះពាល់​ដោយសារ​តែវិបត្តិកូវីដ​១៩ បញ្ហា​សេដ្ឋកិច្ច​ពិភពលោកនាពេល​កន្លងមក»។

អ្នក​ឧកញ៉ា សំ សុខនឿន អគ្គ​នាយកក្រុមហ៊ុន​អចលនទ្រព្យ KW Sam SN បាន​មានប្រសាសន៍ផងដែរថា​ ៖

«រយៈ​​ពេល​កន្លងមកនេះ យើង​សង្កេតឃើញថា​មានក្រុមហ៊ុន​និងធ្វើអាជីវកម្ម​អចលនទ្រព្យ​ជាច្រើន​ ​បាន​ធ្វើអា​ជីវ​កម្ម​ដោយ​មិនមានអាជ្ញា​បណ្ណ ដោយក្នុងនោះមាន​ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​ និង​​​ក្រុមហ៊ុន​ភ្នាក់ងារអចលនវត្ថុ​ជាដើម»។​

អ្នក​ឧកញ៉ា​បន្តថា​ ការធ្វើអាជីវកម្ម​អចលនទ្រព្យ​ដោយមិនមានអាជ្ញា​បណ្ណរបស់ក្រុមហ៊ុន​ និងក្រុមឈ្មួញ​មួយ​ចំនួន បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់អតិថិជនដែល​បាន​ប្រើប្រាស់​ឬ​ទិញ​អចលន​ទ្រព្យ​​ពីសំណាក់​ក្រុមហ៊ុន​ និងអ្នក​អភិវឌ្ឍន៍អចលនទ្រព្យ​ដែលមិនមានអាជ្ញា​បណ្ណ​ពីនិយ័តករ​អាជីវកម្ម​អចលនវត្ថុ ​និង​បញ្ចាំ​ ។ មិនតែប៉ុណ្ណោះ​​វា​ក៏ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​អចល​ន​ទ្រព្យ​​ទាំង​មូល នឹងធ្វើឱ្យបាត់បង់ទំនុកចិត្ត​ពីអ្នក​វិនិយោគ​ក្នុង​និង​ក្រៅប្រ​ទេ​​ស​​ ​និងអាច​ធ្វើឱ្យប៉ះពាដល់​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​ដែលមានច្បាប់​ទម្លាប់ត្រឹមត្រូវ​ផងដែរ​ ។

អ្នកឧកញ៉ា​បន្ថែមថា ​ការធ្វើ​អាជីវកម្ម​ពីសំណាក់​ក្រុមអ្នក​ធ្វើអាជីវកម្ម​ឬអ្នកដើរ​តួ​ជា​ភ្នាក់ងារអចលនវត្ថុ​ ដោ​យ​មិនមានច្បាប់​​មិនមានអាជ្ញា​បណ្ណ ក៏​ធ្វើឱ្យបាត់ចំណូល​ពន្ធមួយផ្នែក ពីព្រោះ​តែ​ក្រុមទាំ​ងនេះ​ ធ្វើអា​ជីវកម្ម​ មិន​មាន​ច្បាប់ មិនបានបង់ពន្ធ​ទៅឱ្យ​រដ្ឋ​ត្រឹមត្រូវដូចអ្នកដែលមានអាជ្ញាបណ្ណ​នោះឡើយ ។​ ក្រុមអ្នករកស៊ី​​វិស័យ​អចលនទ្រព្យដោយមិនមានអាជ្ញា​បណ្ណ មិន​មានច្បាប់ គឺមិនខ្វល់ពីគម្រោងនោះ ជា​គម្រោង​យ៉ា​ង​ណា​នោះ​ទេ ​ដោ​យពួ​​កគេ​ ដឹងតែពីលក់​ឱ្យ​តែបានកម្រៃជើង​សារ គឺមិនគិតពី​ផលប៉ះពាល់​នៅ​ពេលអនាគត​នោះឡើយ ។​ ជាក់​ស្ដែង​ កន្លងមកមានពលរដ្ឋជាច្រើន បានទិញដី តែមិនបានដី ទិញផ្ទះតែមិនបានផ្ទះនិ​ងបាន​បន្សល់​ទុក​​នូវ​បញ្ហា​មកដល់​បច្ចុប្បន្ននេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់