កសិដ្ឋានចិញ្ចឹមអយស្ទ័រមួយកន្លែងនៅសហរដ្ឋអាមេរិកចំណាយលុយប្រហែល ១,៩ លានដុល្លារក្នុងមួយឆ្នាំ

បរទេស ៖ យោងតាមប្រភពពី​ WSJ Journal បានលើកឡើងថា សហរដ្ឋអាមេរិកនាំចេញអយស្ទ័រជាង ២០ លានគីឡូក្រាម​ជារៀងរាល់ឆ្នាំ ​ដើម្បីផ្គត់ផ្គង់តាម​តម្រូវការទីផ្សារ ប៉ុន្តែការចិញ្ចឹមអយស្ទ័រក៏ត្រូវចំណាយលុយច្រើនផងដែរ។​

លោក John Vigliotta គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមអយស្ទ័រ Ward Oyster Company នៅរដ្ឋ Virginia ដែលជា​កសិដ្ឋាន​ចិញ្ចឹមអយស្ទ័រ​ដ៏ធំ​បំផុត​មួយ​នៅលើ​ផ្ទៃ​ទឹក​ ដែលស្មើនឹងទំហំដីជាង ៨៥០ ហិចតា។ ក្នុង​មួយ​ឆ្នាំៗ កសិដ្ឋាននេះ​ចិញ្ចឹម​អយស្ទ័រ​ប្រមាណ ៤ លាន​ក្បាល និងលក់​អយស្ទ័រ​ទាំងនេះ​ទៅ​ឱ្យ​អ្នក​ចែកចាយ​ក្នុង​តម្លៃ​ប្រហែល ០.៤០ ដុល្លារ​ក្នុង​មួយ​គ្រាប់​។​​ សព្វថ្ងៃនេះ ទីផ្សារអយស្ទ័រពិភពលោកកំពុងកើនឡើង ប៉ុន្តែប្រតិបត្តិការមួយនេះមានដំណាក់កាល​​​​​ការងារច្រើន និង​ស្មុគស្មាញផងដែរ។

លោក John Vigliotta បាននិយាយថា ចាប់ពីខែវិច្ឆិកាទៅ ពួកគេចាប់ផ្តើមនាំចូលអយស្ទ័រ ដើម្បីបង្កាត់ពូជឱ្យទាន់រដូវកាល។ អយស្ទ័រនេះជាប្រភេទពូជមានជាតិប្រៃទាប និងភាគច្រើនមកពី​វិទ្យាស្ថាន Virginia Institute of Marine Science (VIMS) ដែលពួកវាត្រូវបានបង្កាត់ពូជសម្រាប់រស់នៅមជ្ឍដ្ឋានខ្ពស់ និងផ្តល់ទិន្នផលខ្ពស់ផងដែរ។ VIMS គិតប្រាក់ ១៥ ភាគរយនៃពីការលក់អយស្ទ័រ ដោយកសិដ្ឋាន Ward ត្រូវចំណាយពី ១០០ ដុល្លារដល់ ១០ ម៉ឹនដុល្លារ​ទៅកាន់វិទ្យាស្ថាន​ VIMS វិញ។ លើសពីនេះ ការចំណាយធំមួយទៀតគឺអគ្គិសនី និងប្រូប៉ានដែលមានតម្លៃដល់ ៧ ៥០០០ ដុល្លារក្នុងមួយឆ្នាំ ដើម្បីចិញ្ចឹមជីវិតអយស្ទ័រ និង​ បង្កាត់ពូជតាមកាលវិភាគ។

មុនដំបូង គេចាប់ផ្តើមចិញ្ចឹមអយស្ទ័រនៅក្នុងទឺកត្រជាក់ បន្ទាប់មកបង្កើនសីតុណ្ហភាពនៃទឹកបន្តិចម្តងៗដោយត្រូវចំណាយពេលចន្លោះពី ៦ ទៅ ១០ សប្តាហ៍ដើម្បីចិញ្ចឹមពួកវាឲ្យត្រូវនឹងលក្ខខណ្ឌ។  នៅពេលដែលអយស្ទ័របង្កាត់រួចរាល់ហើយ គេនឹងចាប់ផ្តើមកំណត់ថាតើពួកវាជាឈ្មោល ឬ ញី ប៉ុន្តែញីមានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។ ក្រុមហ៊ុន Ward Oyster Co. អាចប្រមូលផលអយស្ទ័រប្រហែល ១,៥ ពាន់លានគ្រាប់ ដោយពួកវាត្រូវបានលក់ទៅកសិដ្ឋានចិញ្ចឹមអយស្ទ័រផ្សេងទៀត និងនាំទៅកាន់ទីផ្សាររបស់ Ward ។ យ៉ាងណាមិញ ដំណើរការទាំងមូលត្រូវចំណាយពេលប្រហែលពីរឆ្នាំ និងទាមទារកម្លាំងពលកម្មប្រហែល ៣០នាក់។ នៅពេលដែលអយស្ទ័រលូតលាស់ ពួកវាត្រូវបានផ្លាស់ទីពីទៅកាន់ស៊ីទែនទំហំជិត ៤​ ម៉ឺនលីត្រ ដែលមានកូនអយស្ទ័ររហូតដល់ ១០០ លានគ្រាប់ក្នុងធុងនីមួយៗ ហើយជាធម្មតា គេផ្តល់អាហារជាសារាយសមុទ្រ។ បន្ទាប់​ពី​ផ្តល់​ចំណី​ដល់​កូន​អយស្ទ័រ​បាន​ប្រហែល​មួយ​ខែ ពួកវាត្រូវបានផ្ទេរមកប្រព័ន្ធ​ដបមួយទៀត​ ដែលគេផ្តល់អាហារដោយផ្ទាល់ពីទន្លេ។

បន្ទាប់មកទៀត អយស្ទ័រទាំងនេះត្រូវបានដាក់ទ្រុងចិញ្ចឹមក្នុងទឹក​ ដែលកសិដ្ឋាន Ward មានប្រហែល ៤០០០ ទ្រុង​ ដោយគេត្រូវចំណាយ ២០០ ដុល្លារក្នុងមួយទ្រុង។ លើសពីនេះ គេត្រូវចំណាយពី ១០០ ដុល្លារទៅ ១ ៥០០០ ដុល្លារក្នុងការជួសជុលទ្រុងនីមួយៗ។ មិនត្រឹមតែ​ប៉ុណ្ណោះ អាជីវកម្មអយស្ទ័រអាចមិនអាចទាយទុកជាមុនបានទេ ជាពិសេសដោយសារការប្រែប្រួលអាកាសធាតុដូចជា ការកើនឡើងកម្រិតទឹកសមុទ្របង្កើនជាតិប្រៃ និងធ្វើឱ្យទឹកកាន់តែមានជាតិអាស៊ីត ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអយស្ទ័រ។ ដូច្នោះ Ward ត្រូវចំណាយលើធានារ៉ាប់រងទឹកជំនន់មានតម្លៃចន្លោះពី ១ ២០០០ ដុល្លារទៅ ១ ៥០០០ ដុល្លារ​ក្នុងមួយឆ្នាំ ពេលខ្លះដល់ ៧ ម៉ឹនដុល្លារផងដែរ។

លើសពីនេះផងដែរ Ward ចំណាយប្រហែល ១០ ម៉ឹនដុល្លារក្នុងមួយឆ្នាំលើទ្រុងថ្មីៗ ដែលស្មើនឹងមួយភាគបីនៃការចំណាយប្រចាំឆ្នាំ។ បន្ទាប់​ពី​​អយ​ស្ទ័​រ​ត្រូវបានផ្ទេរចេញពី​ទ្រុង​ ពួក​វា​ត្រូវ​បាន​ចាត់ថ្នាក់​តាម​ទំហំដោយ​ម៉ាស៊ីនទៅតាមទ្រុងតូច ឬ ធំ។​ ប្រសិនបើពួកវាធំល្មមនោះ គេអាចលក់ទៅឱ្យភោជនីយដ្ឋាន ហាងលក់គ្រឿងសមុទ្រ និងអ្នកទិញផ្សេងទៀត ប៉ុន្តែជាធម្មតាវាត្រូវចំណាយពេលប្រហែលពីរឆ្នាំសម្រាប់សត្វអយស្ទ័រដើម្បីទៅដល់ទំហំនោះ។ បន្ទាប់​ពី​ម៉ាស៊ីនកំណត់ទំហំអយស្ទ័ររួចហើយ​ពួក​គេ ពួកវាត្រូវបានវេចខ្ចប់ចូល​ក្នុង​ប្រអប់ដែលមានតម្លៃ ២ ២៥០ ដុល្លារក្នុងមួយប្រអប់ធម្មតា និង ប្រអប់ប្រភេទ​ premium ដែលមានតម្លៃ ១ ៧០០០ ដុល្លារក្នុងមួយប្រអប់។

នៅពេលនាំចេញទៅកន្លែងផ្គត់ផ្គង់ ឬ លក់ អយស្ទ័រនេះត្រូវបានដឹកចេញនៅក្នុងរថយន្តដឹកទំនិញដែលរក្សាភាពត្រជាក់មាន​តម្លៃ​ប្រហែល ១០ ម៉ឺន​ដុល្លារក្នុងមួយគ្រឿង។ លោក John Vigliotta ក៏បានបញ្ជាក់ផងដែរថា ការចំណាយសរុបទៅលើកសិដ្ឋានអយស្ទ័មួយនេះមានតម្លៃប្រហែល ១,៩ លានដុល្លារ​ ដោយសារ Ward គឺជាកសិដ្ឋានចិញ្ចឹម និង បង្កាត់ពូជអយស្ទ័រដ៏ធំមួយនៅអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក