សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចេញសារលិខិតអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ផលិតនិងផ្គត់ផ្គង់ទីផ្សារ ប្រកប​ដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១»។

សម្តេចធិបតី បានសម្តែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិ​តផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានសហការគ្នារៀបចំទិវាជាតិ ៩មេសា លើកទី៧ ឆ្នាំ២០២៤នេះឡើង។

សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោ​ទនៈបំផុត ដោយបានប្រែក្លាយទៅជាប្រទេសដែលមានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានបេះដូងមនុស្សធម៌ មានកេរ្តិ៍ឈ្មោះល្អកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ការរក្សាបានសុខសន្តិភាព សុវត្ថិភាពសង្គម និងស្ថិរភាពនយោ​បាយ​។

សម្តេចធិបតីបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃ​ណី បានប្រែទៅជាសេដ្ឋកិច្ចទំនើបពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់​តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់នឹងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

 ទោះជាយ៉ាងណាក្តី វឌ្ឍនភាពទាំងនេះនៅមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដូចជាមហិ​ច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។ ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បី​​តម្រង់ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យប្រកបដោយវិបុលភាព និងស៊ីវិល័យ ជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវតែដាក់ចេញ និងអនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចមួយ មានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមចលនានៃបដិវត្តឧស្សាហកម្ម៤.០ ការធ្វើបរិវិត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖

«ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងក្រោមការដឹកនាំរបស់រូបខ្ញុំផ្ទាល់ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ចលនាភូមិមួយផលិតផលមួយដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះនិងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេ​សរក្សាបរិស្ថានល្អ មានគុណភាព ល្អ ថ្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស សម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។

ចលនានេះ នៅតែមានតួនាទីសំខាន់ និងកាន់តែមានលក្ខណៈសមស្របក្នុងរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចកម្ពុជា ព្រោះថាទស្សនទាននេះ បានកើតឡើងនៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ និងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេសរក្សាបរិស្ថានល្អ មានគុណភាពល្អ ថ្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស សម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។

សម្តេចធិបតី​ ហ៊ុន ​ម៉ាណែត ក៏បានលើកឡើងដែរថា ចលនាភូមិមួយផលិតផលមួយមានលក្ខណៈបើកទូលាយ ដោយបានដាក់ចេញជាគោលនយោ​បាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ និង​​​​បានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ ពាណិជ្ជករ ឬសេវាករ ជាជាងការប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ហើយខិតខំធ្វើយ៉ាងណា ប្រើប្រាស់សក្តានុពលដែលមានតាមភូមិឋាន ឬអាចរកបាន ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ទាំងផលិតផល ដែលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌តាមបែបបុរាណ និងតាមបែបទំនើបឱ្យមានលក្ខណៈ​​កា​ន់តែល្អប្រសើរ កាន់តែពិសេស និងកាន់តែល្អផ្តាច់ បំពេញឱ្យគ្នាទៅវិញទៅមក ដែលមានឧត្តមប្រយោជន៍ ប្រៀបធៀបខ្ពស់ក្នុងការដណ្តើមឈ្នះទីផ្សារទាំងក្នុង និងក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផលជា «ផលិតផលភូមិ១ផលិតផល១- ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅទូទាំង២៥រាជធានី ខេត្ត។ ឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិត​ផលខ្មែរ ឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ផុលផុស រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ