កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

មិនដែលនឹកស្មានដល់ កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ។

លោក ណែម វុទ្ធី អ្នកគ្រប់គ្រងបច្ចេកទេសក្រុមហ៊ុនពិជ័យ ១៧ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅប្រទេសកម្ពុជា មិនសូវមានកសិករដាំដុះផ្សិតត្រចៀកកណ្តុរនេះឡើយ ហើយផ្សិតត្រចៀកកណ្តុរក្រៀមដែលចរាចរលក់នៅលើទីផ្សារបច្ចុប្បន្ន ភាគច្រើនជាប្រភេទផ្សិតក្រៀមនាំចូលពីក្រៅប្រទេស​ ពិសេសនាំចូលពីប្រទេសចិនតែម្តង។  

ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុនពិជ័យ ១៧ បានបង្កើតកសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរនៅលើផ្ទៃដី ៣ ហិកតា ស្ថិតនៅក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ២០២២ ដែលអាចប្រមូលផលលក់ជាមធ្យម ១ តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ជាប្រភេទផ្សិតកណ្តុរស្រស់ដោយលក់ក្នុងតម្លៃ ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ថែមទាំងមានការគាំទ្រទូទាំងប្រទេសទៀតផង។

លោក ណែម វុទ្ធី បានថ្លែអថា៖

“ឥឡូវនេះមានការគាំទ្រពីសំណាក់បងប្អូនយើង តាមទីផ្សារគ្រប់ខេត្តគ្រប់ក្រុងទាំងអស់ ជាពិសេសនៅក្នុងក្រុងភ្នំពេញតែម្តង ហើយនៅក្រុងភ្នំពេញយើងមានលក់គ្រប់ផ្សារទាំងអស់។”

ទោះជាការផ្គត់ផ្គង់ផ្សិតត្រចៀកកណ្តុរ​ស្រស់ មាននៅគ្រប់ខេត្តក្រុងក៍ដោយ ប៉ុន្តែទំហំនៃការប្រមូលផលខាងលើ មានសមត្ថភាពអាចផ្គត់ផ្គង់ រួមចំណែកនៅលើទីផ្សារបានប្រមាណជា ៥ ភាគរយប៉ុណ្ណោះ សម្រាប់តម្រូវការប្រើប្រាស់ត្រចៀកកណ្តុរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ ករណីនេះ លោក ណែម វុទ្ធី នឹងពង្រីកការដាំដុះបន្ថែមទៀត តាមរយៈការសហការជាមួយកសិករនៅតាមទីជនបទ និងតាមបណ្តារខេត្តផ្សេងៗ ដាំដុះឱ្យបានកាន់តែច្រើនថែមទៀត ក្នុងគោលដៅកាត់បន្ថយការនាំចូលពីបរទេសឱ្យបានចំនួនកាន់តែច្រើននៅថ្ងៃអនាគត។ 

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកទឹកចិត្តដល់កសិករខ្មែរឱ្យបង្កើនការដាំដុះផ្សិតត្រចៀកកណ្តុរនេះឱ្យបានកាន់តែច្រើនថែមទៀត ដោយសារផ្សិតប្រភេទនេះ មានតម្រូវការខ្ពស់នៅ​លើទីផ្សារ មិនថារដូវបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ពោលនៅគ្រប់រដូវបុណ្យទានប្រពៃណីខ្មែរទាំងអស់ ពិសេសនៅតាមផ្សារប្រពៃណីនៅក្បែរផ្ទះពលរដ្ឋ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។  

លោក បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមានចលនាជាតិនិយម គាំទ្រផលិតផលក្នុងស្រុកជាជាងប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស ដែលជាឱកាសសម្រាប់កសិករក្នុងការដាំដុះដំណាំកសិកម្ម ផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផង និងសម្រាប់នាំចេញផង។ លោកឱ្យដឹងទៀតថា៖

“ខ្ញុំអំពាវនាវឱ្យពលរដ្ឋពិចារណាក្នុងការពិនិត្យនិងបង្កើនការដាំដុះ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងប្រទេស ឬក៏សម្រាប់នាំចេញផងដែរ។”

អ្នកជំនាញកសិកម្មបានប្រាប់ពីបច្ចេកទេសខ្លះៗ ក្នុងការបណ្ដុះផ្សិតត្រចៀកកណ្តុរនេះ ដោយដំបូងកសិករត្រូវលាយល្បាយបញ្ចូល​គ្នាជាមុន មានដូចជាអាចម៌រណារ កន្ទក់ កំបោរស ម្សៅដំណើប ឬកាកស្ករ និងបន្ថែមអាហារបំប៉នផ្សិត ដើម្បីឱ្យផ្សិតមានសុខភាពល្អ និងមានអាយុវែង បន្ទាប់មកយកល្បាយទាំងអស់មកលាយបញ្ចូលគ្នាជាមួយទឹក ច្រកចូលថង់រួចដាក់អង្ករពីលើទើបយកទៅចំហុយ ៤ ម៉ោង បន្ទាប់មកទុកឱ្យត្រជាក់រយៈពេលមួយយប់ រួចយកមកលាយជាមួយមេ និងយកទៅដាក់លើធ្នើតំរៀបជាជួរតៗគ្នា នៅក្នុងរោងដាំផ្សិតតែម្តង។

ផ្សិតត្រចៀកកណ្តុរមានភាពងាយស្រួល ប្រហាក់ប្រហែលនឹងការបណ្តុះផ្សិតអំបោះដែរ ដោយគិតចាប់ពីថ្ងៃបណ្តុះមេផ្សិតនៅក្នុងថង់ផ្លាស្ទិក រក្សាទុករយៈពេល ៥០ ថ្ងៃ គេអាចប្រមូលផលបានបណ្តើរៗហើយ។

យ៉ាងណាការបណ្តុះផ្សិតប្រភេទនេះ ក៏ប្រឈមនឹងផលលំបាកមួយចំនួន ទាមទារឱ្យមានការយកចិត្តទុកដាក់ផងដែរពីសំណាក់ម្ចាស់កសិដ្ឋាន ដូចជាកត្តាអាកាសធាតុក្តៅខ្លាំង មានអុកស៊ីសែនឬខ្យល់មិនគ្រប់គ្រាន់ ធ្វើឱ្យផ្សិតលូតលាស់មិនសូវល្អ ដែលធ្វើឱ្យផ្សិតដុះស្តើង ឬមានភាពក្រិនទំហុំតូចល្អិតមិនសូវផ្តល់ផលច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *