ក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មថ្មី និងចោទយោធាមីយ៉ាន់ម៉ាចាយលុយរដ្ឋអស់ជាង ១០០០លានដុល្លារ

ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីជាច្រើនទៀតប្រឆាំងទៅនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលកំពុងដឹកនាំដោយយោធាទោះបីជាសេដ្ឋកិច្ចរបស់សមាជិកអាស៊ីអាគ្នេយ៍មួយនេះហាក់ដូចជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយក្តី។ ទណ្ឌកម្មថ្មីៗដែលត្រូវបានគេមើលឃើញថា បានធ្វើឡើងសំដៅទៅលើក្រសួងការពារជាតិរបស់មីយ៉ាន់ម៉ាព្រមទាំងធនាគារចំនួន២ផង។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់របបយោធាបានប្រើប្រាស់អំណាចក្នុងការចាយលុយរដ្ឋទៅបញ្ជាទិញអាវុធ និងទំនិញពីបរទេសក្នុងទំហំយ៉ាងច្រើនសន្ធឹកសន្ធាប់។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរតនាគារជាតិអាមេរិកបានអះអាងថា យោធាមីយ៉ាន់ម៉ាបានពឹងផ្អែកទៅលើប្រភពបរទេសជាច្រើនរួមទាំងក្រុមហ៊ុនមួយចំនួនរបស់រុស្ស៊ីផងក្នុងការបញ្ជាទិញអាវុធ និងនាំចូលវត្ថុធាតុដើមក្នុងការផលិតអាវុធដោយខ្លួនឯង ហើយដែលវាត្រូវបានយកមកប្រើប្រាស់ក្នុងការធ្វើសកម្មភាពអហិង្សាលើពលរដ្ឋមីយ៉ាន់ម៉ា។

ក្នុងនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលំអិតថាក្រសួងការពារជាតិមីយ៉ាន់ម៉ាបាននាំចូលអាវុធ និងវត្ថុធាតុដើមដែលមានតម្លៃយ៉ាងហោចណាស់១០០០លានដុល្លារគិតចាប់តាំងតែពីរដ្ឋប្រហារឆ្នាំ២០២១ដែលរបបយោធាបានធ្វើការដណ្តើមអំណាចដោយខុសច្បាប់ចេញពីរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកស្រីអង់សាស៊ូជី។

ធនាគារមីយ៉ាន់ម៉ាទាំងពីរដែលទទួលរងនូវទណ្ឌកម្មថ្មីដោយអាមេរិកនោះមានដូចជា ធនាការ MFTB និងធនាគារ MICB ដែលសុទ្ធតែជាប្រតិបត្តិការគ្រប់គ្រងដោយរដ្ឋ។ ធនាគារទាំងពីរបានអនុញ្ញាតឲ្យរបបយោធាក្នុងការប្រើប្រាស់ប្រាក់ចំណូលដែលរដ្ឋាភិបាលប្រមូលបានពីអាជីវកម្មរបស់សហគ្រាសរដ្ឋតូចធំបូករួមទាំងក្រុមហ៊ុនប្រេង និងហ្គាស Myanma Oil and Gas Enterprise ។

របាយការណ៍ចោទប្រកាន់ក៏បានពណ៍នាដែរថា យោធាមីយ៉ាន់ម៉ាបានធ្វើការដោះដូរប្រាក់ចំណូលរបស់ខ្លួនជាមួយនឹងទីផ្សារបរទេសដើម្បីទទួលបានរូបិយវត្ថុបរទេសសម្រាប់ការបញ្ជាទិញទំនិញមួយចំនួនបានដូចជា សាំងសម្រាប់ចាក់យន្តហោះវត្ថុធាតុដើម និងគ្រឿងបន្លាស់ព្រមទាំងឧបករណ៍មួយចំនួនដែលអាចយកមកប្រើប្រាស់ក្នុងការផលិតអាវុធខ្នាតតូចនៅក្នុងប្រទេស ក៏ដូចជាទំនិញផ្សេងទៀតដែលរូបិយវត្ថុមីយ៉ាន់ម៉ាគឺ Kyat មិនត្រូវបានអនុញ្ញាតឲ្យធ្វើការជួញដូរបានននៅក្នុងទីផ្សារអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក