សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្ត​កែប ​តូច​តែសម្បូរផ្លូវ និងមានសក្ដានុពល​ស្ទើរគ្រប់វិស័យ

កែប ៖ កែប ជាខេត្ត​មួយដែលមានផ្ទៃដីតូចជាង​គេ​នៅក្នុង​ចំណោម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស​​ ប៉ុន្តែ​ខេត្តមួយនេះ​សម្បូរទៅដោយផ្លូវជាតិសំខាន់ៗ​តភ្ជាប់​​​ពីបណ្ដាខេត្ត​ផ្សេងទៀត និងជា​ខេត្តដែល​មាន​សក្ដានុពល​ខ្ពស់​​ស្ទើ​រ​​គ្រ​​ប់វិស័យ ។

យោងតាមប្រសាសន៍​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ វិថី​តេជោ​សន្តិភាពឆ្នេរ​អង្កោល​ ប្រវែងសរុប​ជាង​ ១២​គីឡូម៉ែត្រ​​កាលពីថ្ងៃទី​១១ ខែវិច្ឆិ​កា ឆ្នាំ២០២៤ បានឱ្យដឹងថា​ ខេត្តកែប​តូច​ពិតមែន​ តែសម្បូរ​ផ្លូវជាតិ និងផ្លូវ​កៅស៊ូ ជាក់ស្ដែងពេលចេញពីភ្នំពេញ អាច​ធ្វើដំណើរតាម​ផ្លូវជាតិលេខ​៣ ផ្លូវលេខ​៤ ភ្ជាប់តាមផ្លូវជាតិ៤១ ផ្លូវលេខ​៣១ និងផ្លូវលេខ៣៣ ។

សម្ដេចបន្តថា ក្រៅ​ពី​ផ្លូវទាំង​នោះ នៅពេលឆាប់ៗ​ខាងមុខនេះដែរ​ ខេត្តកែប​ក៏នឹង​មានផ្លូវ​សំខាន់មួយទៀត​គឺផ្លូវទឹក​ គឺព្រែក​ជីកហ្វូណនតេជោ ដែលបាន​បើក​ការដ្ឋាន​សាងសង់​កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ​នេះ។ ដូច្នេះ នៅពេលខាងមុខបងប្អូន​​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅលេង​ខេត្ត​កែប​​តាម​ផ្លូវទឹកថ្មីក៏​បាន​។

​សម្ដេច​បន្តទៀតថា ៖

«ខេត្ត​កែប គឺជាខេត្ត​ដែលមាន​សក្ដា​នុពលខ្ពស់​ផងដែរ ដូច្នេះហើយរដ្ឋបាលខេត្ត​ ក៏ដូចជា​អាជ្ញាធរ​ខេត្តកែប ត្រូវ​ចេះកែច្នៃ​តំបន់ទេសចរណ៍​នានា​នៅក្នុង​ខេត្តកែប​ដើម្បី​ទា​ក់ទាញភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ មកទស្សនា កម្សាន្ត​នៅក្នុង​ខេត្ត​កែប​ឱ្យបានកាន់តែច្រើន ដែលអាច​នឹង​ផ្ដល់​ប្រាក់ចំណូល​ដល់​ប្រ​ជា​ពលរដ្ឋ អាជីវករ​លក់​ដូរ​​នៅក្នុង​ខេត្ត​កែប​បាន​បន្ថែម​ទៀត»។

សម្ដេចធិបតី​ក៏បាន​កោត​សរសើរ​ដល់​រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ ដែលបាន​ផ្ដួចផ្ដើ​ម​​គម្រោង​សាងសង់​ផ្លូវជិះកង់តាម​តំបន់ឆ្នេរ​ ដោយចាប់ផ្ដើម​ពីខេត្ត​កែប ទៅ​កាន់​ខេត្ត​កំពត បន្តទៅកាន់​ខេត្ត​ព្រះ​សីហនុ និង​ទៅកាន់​កោះកុង ។ គម្រោង​ផ្លូវជិះកង់​នេះដែរ នឹង​អាច​ទាក់ទាញភ្ញៀវទេសចរ​ ជាពិសេស​អាច​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​រៀប​ចំ​នៅ​តំបន់​​ឆ្នេរ​កាន់តែច្រើន​ កាន់តែញឹកញាប់​​បានថែមទៀត​ផង ។

គួរ​បញ្ជាក់ថា​ ដើម្បី​ជំរុញ​ និងទាក់ទាញការ​វិនិយោគ និងទេសចរណ៍នៅក្នុង​ខេត្តកែប រាជរដ្ឋាភិបាលកម្ពុជា​ បាន​សម្រេច​បង្កើត​ឆ្នេរ​ថ្មីមួយ​នៅក្នុងខេត្តកែប​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​​ខ្ពស់ឈ្មោះថា ឆ្នេរ​តេជោ​សន្តិភាពកែប ដែលមានប្រវែង​ជិត​៣គីឡូម៉ែត្រ ។​

នៅក្នុងគម្រោងអភិវឌ្ឍន៍​ឆ្នេរ​នេះដែរ ក៏មានអភិវឌ្ឍន៍វិថី​ និងអនុវិថី​ចូលឆ្នេរ​សមុទ្រ​ចំនួន​៥ខ្សែ​ ដែលមានផ្លូវ​ថ្មើជើង ផ្លូវ​ថ្មើជើង​សម្រាប់ជន​មានពិការ​ភ្នែក ​និងផ្លូវជិះកង់ ។ អភិវឌ្ឍន៍​រង្វង់​មូល​គយ​គន់​​ទេសភាពចំនួន​ ២កន្លែង ក្នុង​នោះរង្វង់​មូលទី​១ មានអង្កត់ផ្ចិតប្រវែង​៩​៩ម៉ែត្រ ស្ថិតនៅចុង​វិថីចូល​ឆ្នេរសមុទ្រទី​១ ដែលគ្រោង​តម្កល់​រូប​ចម្លាក់​លោក​យាយជំទាវ​ម៉ៅ​ក្នុង​ទម្រ​ង់​មេទ័ព​ជាញជ័យ និង​រង្វង់​មូលទី​២មានអង្កត់ផ្ចិត​៩៩​ម៉ែត្រ​ដូច​គ្នា​ ស្ថិតនៅ​ចុង​វិថី​ចូលឆ្នេរ​សមុទ្រ​ទី​២ ដែល​គ្រោង​រក្សាទុក​ជា​លម្អសាធារណៈ សម្រាប់​ប្រារព្ធពិធី​បុណ្យ ​និង​ពិ​ព័​រ​ណ៍​​នានា ។ ដូច្នេះ នៅពេលឆ្នេរតេជោសន្តិភាពកែប អភិវឌ្ឍរួចរាល់​រំពឹងថា​នឹង​ទទួល បាន​ភ្ញៀវ​ទេស​ចរ​ជាតិអន្តរជាតិជាច្រើនទៀត​ចូលមកកម្សាន្ត​ និងទស្សនា​នៅក្នុងខេត្តកែប​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ