ម្នាស់តូចៗមិនមានទីផ្សារ យកទៅច្នៃជាទឹកសាប៊ូលាងចាន មានការគាំទ្រច្រើន និងជួយដល់ជីវភាពកសិករ

ភ្នំពេញ ៖ លើសពីប្រភេទផ្លែឈើ ជាម្ជូរ ឬច្នៃជាម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស ផ្លែម្នាស់ ដែលមានរសជាតិជូរអែម ត្រូវបានគេយកទៅកែច្នៃជាផលិតផលនៃទឹកសាប៊ូលាងចានដ៏មានប្រសិទ្ធភាព ដែលកំពុងទទួលបានការសាទរ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកគួរឱ្យកត់សម្គាល់។

អ្នកស្រី នុត សម្ផស្ស គ្គនាយិការក្រុមហ៊ុន LSV Industry ដែលគេស្គាល់ជាក្រុមហ៊ុនកែច្នៃ និងបង្កើតផលិតផលថ្មីៗក្នុងស្រុកបានលើកឡើងថា ផលិតផលទឹកសាប៊ូលាងចានដែលកែច្នៃចេញពីផ្លែម្នាស់នេះមានឈ្មោះថា រីន (Rins) ហើយជាមោទនភាព ទោះជាផលិតផលថ្មី កែច្នៃ និងផលិតឡើងក្នុងស្រុក ប៉ុន្តែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។

អ្នកស្រីបានបញ្ជាក់ថា ៖

«មានហេតុផលជាច្រើនដែលធ្វើឱ្យនាងខ្ញុំកែច្នៃម្នាស់មកជាទឹកលាងចាន និងផលិតផលផ្សេងៗទៀត ព្រោះម្នាស់មានសមាសធាតុល្អៗជាច្រើន ម៉្យាងទៀតវាក៏ការចូលរួមបង្កើតទីផ្សារបន្ថែមសម្រាប់បងប្អូនកសិករ ផងដែរ ជាក់ស្ដែងយើងប្រមូលទិញញផ្លែម្នាស់ណាដែលមិនសូវល្អ ផ្លែតូច មិនត្រូវតាមស្តង់ដារទីផ្សារ ដែលអាចនឹងសល់ចោល ឬលក់សម្រាប់ធ្វើជីក្នុងតម្លៃទាប»។

អ្នកស្រីបន្ថែមថា ៖

«ទោះបីនេះជាផលិតថ្មី តែតាមរយៈការចេញផ្សព្វផ្សាយលើបណ្ដាញសង្គម និងការចែករំលែក (Share) បន្តគ្នា ឃើញថាមានអ្នកនិយមគាំទ្រច្រើន ហើយយើងក៏រំពឹងទុកថា វានឹងមានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់កាន់តែច្រើនថែមទៀត ជាពិសេសអ្នកនិយមប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតច្នៃពីកសិផលធម្មជាតិផ្ទាល់តែម្ដង ដោយទឹកលាងចានម្នាស់ រីន មានចំណុះ ១២០០មីលីលីត្រ លក់ក្នុងតម្លៃ ៥០០០រៀលប៉ុណ្ណោះ»។

ពាក់ព័ន្ធទៅនឹងដំណើរការនៃសង្វាក់ផលិតកម្មទឹកលាងចានម្នាស់ រីន អ្នកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកស្រីបានសហការជាមួយសហគមន៍មួយស្ថិតនៅក្នុងស្រុកម៉ោងឫស្សី ខេត្តបាត់ដំបងដែលជាអ្នកផ្គត់ផ្គង់ផ្លែម្នាស់យ៉ាងទៀងទាត់ ហើយម្នាស់ដែលត្រូវបានយកមកកែច្នៃ និងផលិតជាទឹកលាងចាននេះ ភាគច្រើនជាម្នាស់ដែលមិនមានតម្រូវការទីផ្សារ ដូចជាម្នាស់ដែលមានទំហំតូចៗជាដើម។

ចំពោះអត្ថប្រយោជន៍របស់ទឹកលាងចានម្នាស់ រីន ក៏អាស្រ័យលើលក្ខណៈសម្បត្តិនៃការសម្អាតបែបធម្មជាតិ ធ្វើឱ្យមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថាន ដូចជា Bromelain ដែលជាអង់ស៊ីមនៅក្នុងម្នាស់ ជួយបំបែកប្រូតេអ៊ីន និងសំណល់អាហារ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការសម្អាតចាន។ អាស៊ីតធម្មជាតិនៃទឹកម្នាស់ក៏អាចជួយរំលាយជាតិខាញ់ និងស្នាមប្រឡាក់ ដែលធ្វើឱ្យចានស្អាត និងភ្លឺចាំង។ ទឹកលាងចានម្នាស់ត្រូវបានផលិតឡើងដោយមានសារធាតុផ្សំពីផ្លែឈើធម្មជាតិ គ្មានជាតិពុល មានសុវត្ថិភាពសម្រាប់គ្រួសារ ជាពិសេសកន្លែងដែលមានកុមារ ឬសត្វចិញ្ចឹម ព្រោះវា​គ្មាន​ជាតិ​គីមី​អាក្រក់ មានក្លិនក្រអូប ប្រឆាំងនឹងបាក់តេរី។ ជារួម ទឹកលាងចានម្នាស់រួមបញ្ចូលគ្នានូវការលាងសម្អាតប្រកបដោយប្រសិទ្ធភាពជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកដំណោះស្រាយទឹកលាងចានធម្មជាតិ សុវត្ថិភាព និងល្អសម្រាប់បរិស្ថានថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច