សម្តេចតេជោ ៖ ក្រៅពីផ្ដល់ជំនួយឥតសំណង ចិនបានផ្ដល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ជោគ​វាសនារួម ក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយ ក្រៅពីការផ្ដល់ជំនួយឥតសំណង មិត្តចិនក៏បានផ្ដល់នូវឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅឯពិធីបើកការដ្ឋានស្ថាបនាគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម  Wang Wentian ឯកអគ្គ​រដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ។

សម្ដេចតេជោ បានថ្លែងថា  សមិទ្ធផលនេះមិនមែនធ្លាក់ពីលើមេឃទេ តែវាបានមកពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងនឹងក៏សូមបញ្ជាក់ផងដែរថា មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទងជាមួយនឹងផ្លូវ ស្ពាន ដែល​យើងបានធ្វើរយៈពេលកន្លងទៅ។ ដែលក្នុងនោះមកដល់ពេលនេះ​មិត្តចិន បានចូលរួមចំណែកជួយសាងសង់ផ្លូវយើងមានចំនួន ៣០ ខ្សែ ដែលមានប្រវែងជាង ៣០០០គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២ ០០០ លានដុល្លារអាមេរិក និងកំពុងសាងសង់ចំនួន៣ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជា ៥០០លានដុល្លារអាមេរិក។ ឯស្ពានធំៗមានចំនួន៩ ដែលបានកសាងរួច និងកំពុងសាងសង់បន្តនោះ។

សម្ដេចតេជោ បានគូសបញ្ចាក់ថា ជោគវាសនារួមក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិនក្រៅពីការផ្ដល់ជំនួយឥតសំណង មិត្តចិនក៏បានផ្ដល់នូវឥណទានសម្បទានសម្រាប់អភិវឌ្ឍកម្ពុជា។ រឿងនេះបានកើតចេញ និងមើលឃើញជាក់ស្តែនៅតាមសមិទ្ធផលទាំងអស់ ដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋយើង។

សម្ដេចតេជោ បានលើកឡើងមិនត្រឹមតែពីការអភិវឌ្ឍផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រធំៗ ដែលមានខ្នាតធំ សម្រាប់បណ្តាខេត្តនានា ហើយនឹងទាក់ទងវិស័យដទៃទៀត មិត្តចិនបានជួយអភិវឌ្ឍន៍នារយៈពេលកន្លងទៅ។

សម្ដេចតេជោបានមានប្រសាសន៍ថា គ្រាន់តែក្នុងឆ្នាំ ២០២២ នេះ គឺយើងមានកិច្ចការជាច្រើនដែលបានធ្វើជាមួយគ្នា និងកំពុងធ្វើ។ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតនឹងត្រូវបើកការដ្ឋាននៅចុងឆ្នាំនេះ ហើយនិងដើមឆ្នាំក្រោយដែលហេដ្ឋារចនាសម្ព័ន្ធទាំងនោះសុទ្ធតែជាហិរញ្ញប្បទានរបស់មិត្តចិនរបស់យើង។

សម្តេចតេជោ នឹងត្រូវចុះទៅខេត្តកំពតថ្ងៃទី៣០ បើកការដ្ឋានផ្លូវមួយទៀតនៅខេត្តកំពត។ ដើមឆ្នាំក្រោយសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្ដម  Wang Wentian (ដើមឆ្នាំ២០២៣) សម្តេចត្រូវធ្វើដំណើររួមគ្នាទៅខេត្តក្រចេះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមករា ត្រូវបើកការដ្ឋាន នៅខេត្តកំពង់ចាម ដែលមានការដ្ឋានធំៗពីរ ដែលជាសមិទ្ធផលថ្មី និងជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ