សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ ជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជា បង្ហាញពីវឌ្ឍនភាព និងមហិច្ឆតា

ភ្នំពេញ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រារព្ធពិធីបើកសម្ពោធព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺសប្តាហ៍ថាមពលស្អាត (CEW) ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍នេះមានរយៈពេលមួយសប្តាហ៍ក្រោមប្រធានបទ “វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា” នឹងបង្ហាញពីភាពជាអ្នកដឹកនាំដែលកំពុងបន្ដកើនឡើងរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សា និងការតាំងពិព័រណ៍នៅក្នុងនវានុវត្តន៍នៃវិស័យថាមពលស្អាត កំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។

តាមរយៈគោលនយោបាយដែលមានចក្ខុវិស័យវែងឆ្ងាយ និងការវិនិយោគជាយុទ្ធសាស្ត្រ កម្ពុជាកំពុងកសាងគ្រឹះសម្រាប់អនាគតដែលមានចីរភាព និងវិបុលភាព ដែលកិច្ចការនេះបាននឹងប្រព្រឹត្តឡើងចំពេលដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយសារថាម​ពល​ស្អាតបានក្លាយជាអាទិភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីព្រះរាជាណាចក្រកម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានថ្លែងកត់សម្គាល់ពីសារៈសំខាន់នៃវឌ្ឍនភាពនេះថា៖ អូស្ត្រាលីមានមោទនភាពក្នុងនាមជាដៃគូស្ថាបនិកនៃកម្មវិធីសប្តាហ៍ថាមពលស្អាត ដោយបានគាំទ្រព្រឹត្តិការ​ណ៍នេះតាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ បច្ចុប្បន្ន បញ្ហាប្រឈមក្នុងការទាញយកថាមពលស្អាតនាពេលអនាគតនៅអាស៊ីអាគ្នេយ៍មានទំហំធំណាស់។ ប៉ុន្តែសព្វថ្ងៃ ថាមពលស្អាតមិនគ្រាន់តែជាប្រធានបទនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ច សន្តិសុខថាមពល និងការថែរក្សាបរិស្ថាន។

សូមជម្រាបថា ថាមពលស្អាតកំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោកក្នុងសន្ទុះដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ២០២៣ ពិភពលោកសម្រេចបានល្បឿនលឿនបំផុតក្នុងការដាក់ពង្រាយថាមពលកកើតឡើងវិញ ដោយបានបង្កើនសមត្ថភាពថាមពលកកើតឡើងវិញទ្វេដង ខណៈការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកក៏បានកើនឡើង៣៥% ស្មើនឹងប្រមាណ១៤លានគ្រឿងផងដែរ។ កត្តានេះ គឺដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃដើមថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ អាគុយ និងយានយន្តអគ្គិសនី ក្នុងអំឡុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរណាស់ក្នុងការទាញយកផលប្រយោជន៍ពីសន្ទុះនេះ ដោយមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យយ៉ាងតិច ៦៥ជីហ្គាវ៉ាត់ និងសក្តានុពលថាមពលខ្យល់ ៥ជីហ្គាវ៉ាត់។ តាមរយៈគោលនយោបាយនានា ដូចជាការបង្កើនទ្វេដងនូវមហិច្ឆតាថាមពលពន្លឺព្រះអាទិត្យរបស់ជាតិ ការលុបចោលគម្រោងថាមពលធ្យូងថ្មនៅខេត្តកោះកុង និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវយានយន្តអគ្គិសនីរបស់កម្ពុជា អាចដើរតួជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់បាន។

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងជំរុញវឌ្ឍនភាពដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាដំណោះស្រាយគោលនយោបាយ និងបង្កើតភាពជាដៃគូ។ កម្មវិធីមួយសប្តាហ៍នឹងផ្តោតលើបញ្ហាសំខាន់ៗ ក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជំរុញឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអាកាសធាតុថ្នាក់ជាតិជាដើម។

ចំណុចសំខាន់នៃកម្មវិធីនេះ គឺវេទិកាថាមពលស្អាត (ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ) ដែលនឹងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអន្តរជាតិសម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រ ដែលនឹងកំណត់អនាគតថាមពលស្អាតរបស់កម្ពុជា។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានលើកឡើងថា៖ ការទទួលយកថាមពលស្អាត វាគឺជាកត្តាជំរុញសម្រាប់សន្តិសុខថាមពល ភាគលាភពាណិជ្ជកម្ម និងការបង្កើតការងារបៃតង ការទទួលបានហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំពុល។

ក្នុងការជួយជំរុញមហិច្ឆតាថាមពលស្អាតរបស់កម្ពុជា ដៃគូអភិវឌ្ឍន៍ដើរតួនាទីយ៉ាងសំខាន់ ហើយនឹងធ្វើឱ្យគោលដៅទាំងនោះក្លាយជាការពិត។ ស្របទៅតាមគោលបំណងមួយនេះហើយ ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជានឹងនៅបន្តគាំទ្រកម្មវិធីសប្តាហ៍ថាមពលស្អាត ដូចដែលបានធ្វើចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៨ ក្នុងនាមជាដៃគូស្ថាបនិក។

សូមជម្រាបថា ការប្រារព្ធឡើងនៃកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងបន្តដាក់កម្ពុជា ជាអ្នកដឹកនាំផ្នែកថាមពលស្អាតនៅថ្នាក់តំបន់។ ជាមួយការគាំទ្រគ្រប់ជ្រុងជ្រោយពីដៃគូអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី ដែលបានផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ កម្ពុជាស្ថិតនៅក្នុងស្ថានភាពសមស្របក្នុងការកែប្រែទ្រង់​ទ្រាយថាមពលរបស់ខ្លួនក្នុងលក្ខណៈដែលផ្ដល់ផលប្រយោជន៍មិនមែនតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទាំងតំបន់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ