សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ភ្នំ​ពេញ​៖​ ​សហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ​។

​អ្នក​ឧកញ៉ា​ លឹម​ ​ហេង ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ជា​អ្នក​ជំនួញ​មួយ​រូប​នៅ​កម្ពុជា​ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ AMS ​ថា​ ​ក្នុង​នាម​វិស័យ​ឯកជន​ ​អ្នក​ឧកញ៉ា​សូម​គាំទ្រ​ ​និង​ស្វាគមន៍​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម​នេះ​។

​អ្នក​ឧកញ៉ា​ចាត់ទុក​អង្គភាព​នេះ​ថា​ ​ជា ​«​អង្គភាព​ SME ពិសេស​»​ ​សម្រាប់​វះកាត់​រាល់​បញ្ហា​ស្មុគស្មាញ​ដែល​ធ្លាប់​រាំងស្ទះ​ ​ឬ​បង្កើត​ការិយាធិបតេយ្យ ​ដែល​រំខាន​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​។​

​អ្នក​ឧកញ៉ា​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​ ​គ្រប់​វិស័យ​ភាគ​ច្រើន​ស្ថិត​នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​របស់​កម្ពុជា​។ ​ដូច្នេះ ​ប្រសិនបើ​រាជ​រដ្ឋាភិបាល​ ​និង​គ្រប់​ភាគី​រួមគ្នា​កែលម្អ ​និង​កែទម្រង់​លើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​ ​នោះ​នឹង​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​កាន់តែ​ល្អ​ប្រសើរ ​ហើយ​នៅពេល​វិស័យ​នេះ​ល្អ​ ​សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​កាន់តែ​ល្អ​ប្រសើរ​ផងដែរ​។

​អ្នក​ឧកញ៉ា ​បាន​លើកឡើង​ថា​៖​ ​«​ដូច​ដែល​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​លើកឡើង​កន្លងមក​ថា​ ​ប្រសិនបើ​ចង់​ឱ្យ​គេ​មក​លេង​ផ្ទះ​យើង​ ​ឬ​មុននឹង​យើង​ទៅ​ហៅ​ភ្ញៀវ​មក​លេង​ផ្ទះ​យើង ​លុះត្រា​តែ​ផ្ទះ​យើង​ស្អាត​សិន​។ ​ដូច្នេះ ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​ពេល​នេះ​ ​គឺ​ជា​ការ​សម្អាត​ផ្ទះ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​មកកាន់​ប្រទេស​កម្ពុជា​»​។

​ទន្ទឹម​នឹង​នេះ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​កំពុង​ជំរុញ​តុលាការ​ពាណិជ្ជកម្ម ​ដើម្បី​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ដល់​វិនិយោគិន ​និង​ធុរជន​ដែល​មក​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​។

​លោក​ ​ឆុន សុភា ​តំណាង​សហគ្រាស​ ​ជេអឹម​អិល​អេច ​ផលិត​ម្សៅ​ចេក​ណាំវ៉ា ​បាន​មានប្រសាសន៍​ថា​ ​ក្នុងនាម​ជា​សហគ្រិន​មួយ​រូប​នៅ​កម្ពុជា​ ​និង​ជា​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ត្រឹមត្រូវ​ ​លោក​យល់​ថា​ ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​ ព្រោះ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​ ​គឺ​សុទ្ធតែ​ចង់​ឱ្យ​ប្រទេស​រីក​ចម្រើន​។

​លោក​បន្ត​ថា​ ​លោក​ស្នើសុំ ​និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បន្ត​ធ្វើ​ពហិការ​ ​និង​នាំគ្នា​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​។ ​នៅ​ពេលពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​នោះ​នឹង​ធ្វើឱ្យ​ផលិតផល​ក្នុង​ស្រុក​មាន​តម្រូវការ​ខ្ពស់​ ​ហើយ​នៅពេល​មាន​តម្រូវការ​ខ្ពស់​ ​នឹង​ធ្វើឱ្យ​ការ​ផលិត​កើនឡើង​។

​លោក​បន្ថែម​ថា​ ​ការ​កើនឡើង​នៃ​ការ​ផលិត ​នឹង​ធ្វើឱ្យ​សហគ្រាស​នី​មួយ​ៗ​មាន​តម្រូវការ​បុគ្គលិក​កាន់តែ​ច្រើន​។ ​នៅ​ពេលនោះ​ ​រដ្ឋ​ក៏​ទទួល​បាន​ចំណូល​ពន្ធ​ ​ខណៈពលរដ្ឋ​ក៏​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

​ដោយឡែក​ ​ម្ចាស់​សិប្ប​កម្ម​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​មិន​ទាន់​មាន​អាជ្ញាបណ្ណ ​និង​មិន​ទាន់​បាន​ចុះ​បញ្ជី​លើ​ផលិតផល​របស់​ខ្លួន ​បាន​ប្រាប់​តាម​ទូរសព្ទ​ថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​សម្ដេចធិបតី​ ​ប្រមុខ​រាជ​រដ្ឋាភិបាល​ ​បាន​ខិតខំ​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​។​

តាមរយៈ​សកម្មភាព​នេះ​ ​ក្នុង​នាម​ជា​ម្ចាស់​សហគ្រាស​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ ​លោក​នឹង​តាំងចិត្ត​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ស្រប​ច្បាប់​ ព្រោះ​រាល់​ការ​ធ្វើ​អាជីវកម្ម​ទាំងអស់​ មាន​តែ​ការ​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់​ទេ ​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ ​ក៏​ដូចជា​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន ​និង​អ្នក​ប្រើប្រាស់​ផងដែរ​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​ ​សហគ្រាស​ធុន​តូច ​និង​មធ្យម ​និង​សិប្ប​កម្ម​ដែល​បាន​ចុះ​បញ្ជី​មាន​សរុប​ ៤៤​ ៧៩៥​មូលដ្ឋាន ​ក្នុង​នោះ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ស្ត្រី​មាន​ចំនួន​ ៨​ ៦​៧០​មូលដ្ឋាន ​និង​បាន​ផ្តល់​ការងារ​ដល់​ពលកម្ម​សរុប​ ៤៩២ ១៣១​នាក់​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​។

របាយការណ៍​ដដែល​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២០២៥​ ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច ​និង​មធ្យម ​និង​សិប្បកម្ម​ផ្នែក​កម្មន្ត​សាល​ថ្មី​មាន​ចំនួន​ ១​ ២​៦២​មូលដ្ឋាន​ ​ខណៈ​ក្រសួង​បាន​ចេញ​វិញ្ញាបនបត្រ​ដំណើរការ​ចំនួន​ ​១ ១៤៨​មូលដ្ឋាន​ ​និង​វិញ្ញាបនបត្រ​បន្ត​ចំនួន​ ១ ៣៦៧​មូលដ្ឋាន ​ដែល​បាន​បង្កើត​ការងារ​ថ្មី​ចំនួន​ ២៣ ៥៩៧​នាក់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង