ជាដំណឹងល្អ និងជាមោទនភាពបំផុតសម្រាប់កម្ពុជា ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងប្រទេសទាំងមូល ខណៈពេលដែលវិស័យទេសចរណ៍កំពុងចាប់ផ្តើមមានសកម្មភាពឡើងវិញនៅក្នុងឆ្នាំ២០២២នេះ ទទួលបានកិត្តិយសថ្មីដ៏អស្ចារ្យមួយថែមទៀតក្នុងនាមជាប្រទេសគោលដៅទេសចរណ៍ឈនៅលេខរៀងទី៣លើពិភពលោក ដែលមានបរិយាកាសល្អ ស័ក្ដិសមជាប្រទេសលំហែ និងទេសចរណ៍បំផុតនៅក្នុងកំណត់ត្រារបស់ Time Out ឬ World’s coolest neighborhood for 2022។

គោលបំណងរបស់ Time Out សម្រាប់បញ្ជីកំពូលទាំង៥១ប្រទេស The World’s coolest neighborhod for 2022 ធ្វើឡើងដើម្បីស្វែងរកទីតាំងដែលល្អបំផុតសម្រាប់ភ្ញៀវទេសចរលើពិភពលោកក្នុងការជ្រើសរើសយកជាគោលដៅដែលស័ក្ដិសមក្នុងនាមជាគោលដៅទេសចរណ៍បន្ទាប់ពីបានធ្វើការសិក្សា និងស្ទាបស្ទង់ទៅលើទីក្រុងរហូតទៅដល់ ២០ ០០០ នៅជុំវិញពិភពលោក។

ជាលទ្ធផល កម្ពុជា ដែលមានក្រុងសៀមរាប ខេត្តសៀមរាប នៅតំបន់វត្តបូព៍ា ត្រូវបាន Time Out ដាក់ចំណាត់ថ្នាក់លេខ៣ ជាទីតាំងសម្រាប់ការលំហែពេលយប់ ការញាំអាហារ និងការកំសាន្តជាច្រើនទៀត ដែលល្អបំផុតរបស់ពិភពលោក ខណៈដែលមិនមានប្រទេសណាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយស្ថិតនៅក្នុងតារាងកំពូលនៃប្រទេសទាំង១០នោះឡើយ។

Time Out បានចេញរបាយការណ៍ស្រាវជ្រាវ និងចំណាត់ថ្នាក់នេះជារៀងរាល់ឆ្នាំតាមរយៈការប្រមូលមតិ និងការបោះឆ្នោតពីសំណាក់ពលរដ្ឋដែលរស់នៅតាមទីក្រុងនានា អ្នកជំនាញខាងធ្វើដំណើរល្បីៗ រួមជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើនម៉ឺននាក់។
គួរឲ្យដឹងដែរថា ជាលទ្ធផលនៃការចេញរបាយការណ៍ និងចំណាត់ថ្នាក់ត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិ ការវាយតម្លៃទៅលើរសជាតិអាហារ រសជាតិភេសជ្ជៈ សកម្មភាពកំសាន្តគ្រប់ប្រភេទ ដូចជា ការជិះកង់ ដំណើរកំសាន្ត បរិស្ថាន សហគមន៍ ភាពរួសរាយរបស់សហគមន៍ និងសកម្មភាពរស់នៅផ្សេងៗទៀតផងដែរ។

បណ្តាប្រទេស និងទីក្រុងដែលស្ថិតនៅក្នុងបញ្ជី The World’s coolest neighborhood for 2022 ទាំង១០លើពិភពលោករួមមានដូចខាងក្រោម៖
1. Colonia Americana – ទីក្រុង Guadalajara, ប្រទេសមិកស៊ិកូ
2. Cais do Sodré – ទីក្រុង Lisbon, ប្រទេសប៉ទុយហ្គាល់
3. Wat Bo Village – ទីក្រុង Siem Reap, ប្រទេសកម្ពុជា
4. Ridgewood – ទីក្រុង New York City, ប្រទេសអាមេរិក
5. Mile End – ទីក្រុង Montreal, ប្រទេសកាណាដា
6. Barrio Logan – ទីក្រុង San Diego, អាមេរិក
7. Shimokitazawa – ទីក្រុង Tokyo, ប្រទេសជប៉ុន
8. Cliftonville – ទីក្រុង Margate, ប្រទេសអង់គ្លេស
9. Barrio Yungay – Santiago, Chile
10. Cours Julien – Marseille, France

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content