បរទេស ៖ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិនចាប់ផ្តើមប្រារព្ធខួបលើកទី៧៦របស់ខ្លួននៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃ ១ ខែតុលា ឆ្នាំ១៩៤៩ នោះ ពលរដ្ឋចិនទាំងអស់ក៏បានឈប់សម្រាករយៈពេល៨ថ្ងៃ ដែលជាពេលវេលានៃការជួបជុំគ្រួសារដ៍ធំសម្បើម និងបង្កើតភាពរីករាយតាមរយៈការធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស ក៏ដូចជាក្រៅប្រទេស ហើយក៏អាចក្លាយជាឱកាសដ៏ប្រសើរសមរាប់បណ្តាអ្នកជំនួញក្នុងការសិក្សាស្វែងរកដៃគូអាជីវកម្មផងដែរ។
នៅក្នុងឱកាសនេះផងដែរ បើគេក្រឡេកទៅមើលការដឹកនាំប្រទេសដែលមានពលរដ្ឋរហូតដល់ជាង១៤០០លាននាក់របស់លោកប្រធានាធិបតី Xi Jinping វិញ លោកនៅតែផ្តោតយ៉ាងយកចិត្តទុកដាក់លើកិច្ចការដ៏សំខាន់ និងឆ្ពោះទៅមុខគឺការព្រាងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍របស់ប្រទេសដោយក្នុងនោះក្រុមអ្នកបង្កើតគោលនយោបាយកំពុងមមាញឹកដើម្បីអាចបញ្ចប់ផែនការ៥ឆ្នាំលើកទី១៥(២០២៦-២០៣០) សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។

ផែនការមេនេះ គឺជាវិធិសាស្ត្ររបស់ចិនដែលធ្លាប់បានអនុវត្តក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយវាបានដឹកនាំការផ្លាស់ប្តូររបស់ប្រទេសឲ្យចាកចេញពីភាពជាប្រទេសក្រីក្រ និងកសិកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក។ នៅក្នុងការបង្ហាញពីអានុភាពនៃការប្តេជ្ញាចិត្តរយៈពេលវែងនេះ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន ឬCPC ដែលមានលោក Xi ជាប្រធាន នឹងកោះប្រជុំពេញអង្គដែលត្រូវឃ្លាំមើលយ៉ាងដិតដល់ក្នុងរយៈពេល៣ប្តាហ៍ ដើម្បីពិនិត្យឡើងវិញនូវផែនការមេថ្មីនេះ។ ការប្តេជ្ញាចិត្តរបស់លោក Xi Jinping បានធ្វើឡើងនៅឯពិធីគំរប់ខួបកាលពីថ្ងៃអង្គារសប្ដាហ៍នេះគឺជាការធានាឲ្យប្រទេសចិនកាន់តែមានភាពរឹងមាំ និងមានភាពច្បាស់លាស់។

ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPC និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម លោកបានខិតខំប្រឹងប្រែងយ៉ាងក្លៀវក្លាសម្រាប់ការស្តារជាតិឡើងវិញ ដោយបានពណ៌នាថា វាជាបុព្វហេតុដែលមិនធ្លាប់មានពីមុនមក ។ លោក Xi បានសង្កត់ធ្ងន់លើបេសកកម្មដ៏វិសេសវិសាលរបស់ចិនដោយបានបញ្ជាក់ថា៖ ក្រៅពីគេចចេញពីគែមនៃគ្រោះមហន្តរាយជាតិទៅកាន់មាគ៌ានៃការស្តារសេដ្ឋកិច្ចឡើងវិញដ៏អស្ចារ្យ ប្រជាជាតិចិនបានឈានទៅមុខឆ្លងកាត់ការលំបាក និងការតស៊ូ មានស្មារតីខ្ពស់ ដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់។ ដូច្នេះ ការងារដែលកំពុងបន្តនៃការស្តារឡើងវិញនេះបង្កើតបានជាបេសកកម្មស្នូលដែលដឹកនាំការបង្កើតផែនការ៥ឆ្នាំថ្មី។
ក្រៅពីនោះ ក្នុងចំណោមកិច្ចការងារអាទិភាពជាច្រើនដែលលោក Xi បានធ្វើការប្តេជ្ញាចិត្តក្នុងការបន្តកសាងចិនឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ រួមមានដូចជា ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដូចជា បច្ចេកវិទ្យា AI វិស័យរោងចក្រផលិតឧស្សាហកម្មគ្រប់ប្រភេទ ការផ្គត់ផ្គង់សំខាន់ៗ មានទាំងថាមពលកកើតឡើងវិញ ព្រមទាំងវិស័យស្រាវជ្រាវអវកាសជាដើមផងដែរ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content