បើទោះបីជាសិង្ហបុរីជាប្រទេសដែលមានផ្ទៃដីតូច និងចំនួនពលរដ្ឋដែលជាធនធានអភិវឌ្ឍប្រទេសមានចំនួនតិច ប៉ុន្តែបច្ចុប្បន្នសិង្ហបុរីបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងជាងគេបំផុតទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើគ្រប់វិស័យ ជាពិសេសទៅលើវិស័យដែលចាំបាច់សម្រាប់អនាគត រួមមានទាំងបច្ចេកវិទ្យា ផ្នែកអាហារ និងកសិកម្ម។

កាលពីពេលថ្មីៗនេះមូលនិធិរដ្ឋមួយដែលមានឈ្មោះថា Temasek ដែលជាភ្នាក់ងារទទួលបន្ទុកកិច្ចការងារអភិវឌ្ឍ និងគាំទ្រដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ បានប្រកាសថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការទ្រង់ទ្រាយធំមួយដើម្បីអាចជួយជំរុញឲ្យវិស័យធំៗចំនួន២ គឺឧស្សាហកម្មម្ហូបអាហារ និងវិស័យកសិកម្មតាមបែបបច្ចេកវិទ្យា ដោយប្រើពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះតាមរយៈការគៀងគងមូលនិធិ ក៏ដូចជាការជួយផ្សព្វផ្សាយឲ្យបានខ្លាំងក្លាដល់អាជីវកម្មកើតថ្មី និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់។

ជាដំណើរការចាប់ផ្តើមជំហ៊ានដំបូង Temasek បានប្រកាសបញ្ចេញកញ្ចប់ថវិកាវិនិយោគប្រមាណជា ៣០លានដុល្លារបង្កើតបានជាវេទិកាមួយស្តីអំពីនិរន្តរភាពចំពោះចំណីអាហារនៅក្នុងតំបន់អាស៊ីដែលមានគោលបំណងធំក្នុងការជួយគាំទ្រទៅដល់ក្រុមអ្នកវិនិយោគតូចធំ ក្រុមហ៊ុនទូទៅ ព្រមទាំងអ្នកប្រតិបត្តិការផ្នែកចំណីអាហារទាំងឡាយណាក្នុងការស្រាវជ្រាវ និងដោះស្រាយកិច្ចការងារអភិវឌ្ឍអាហារតាមបែបអាជីវកម្មប្រកបដោយស្ថិរភាព និងមានប្រសិទ្ធភាពជាងមុន ហើយមួយចំណែកទៀតក៏នឹងយកទៅប្រើប្រាស់ដើម្បីជួយដល់កិច្ចការងារអភិវឌ្ឍឧស្សាហកម្មនៃបច្ចេកវិទ្យា ជំនួយដល់កសិកម្មនៅក្នុងប្រទេស ដែលគិតមកទល់បច្ចុប្បន្ននេះ Temasek បានបញ្ចេញថវិកាវិនិយោគទៅលើវិស័យទាំងពីរនេះប្រមាណជា ៨០០០លានដុល្លាររួចមកហើយ គិតចាប់តាំងតែពីឆ្នាំ២០១៣ ហើយក៏នឹងមានផែនការបន្ត និងបង្កើនវិនិយោគជាច្រើនទៀតនាពេលខាងមុខ។
ជាមួយគ្នានេះ តាមការព្យាករណ៍ Temasek បានមើលឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ តំបន់អាស៊ីទាំងមូលចាំបាច់ត្រូវការប្រាក់ចំណាយវិនិយោគប្រមាណជា ១,៥៥ទ្រីលានដុល្លារដើម្បីអាចបំពេញតាមសេចក្តីត្រូវការរបស់អតិថិជននៅក្នុងឧស្សាហកម្មចំណីអាហារ ជាពិសេសទៅលើបញ្ហាសន្តិសុខស្បៀងអាហារ ព្រមទាំងការពង្រីងកិច្ចការងារសង្វាក់ផលិតកម្មផ្គត់ផ្គង់ចំណីអាហារផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក
Top News, ជំនួញ, ព្រឹត្តិការណ៍
• 08/05/2026
កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ
អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/05/2026
ពលរដ្ឋវ័យក្មេង ឬយុវជនសរុបប្រមាណជាង ១០ ០០០នាក់ មិនបានចូលរួមក្នុងការបំពេញទម្រង់ស្ទង់មតិតាមអ៊ីនធឺណិតដែលដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការស្មគ្រចិត្តចូលរួមចូលវិស័យយោធានៅឡើយនោះទេ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content