ភ្នំពេញ ៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានណែនាំថា មនុស្សគ្រប់គ្នាគួរចេះរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាព ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននៅពេលមានវិបត្តិនៃជំងឺរាតត្បាតជាសកល និងវិបត្តិសេដ្ឋកិច្ចអន្តរជាតិ ដែលអាចកើតមានឡើងក្នុងពេលណាមួយ។
លោក ង៉ែត ជូ អ្នកនាញផ្នែកហិរញ្ញវត្ថុបានថ្លែងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង ហើយវិបត្តិទាំងនេះនឹងបន្តតាមលងបន្លាចមនុស្សជាតិទៅថ្ងៃអនាគតផងដែរ។
លោកបានណែនាំពីសំណាញ់សុវត្ថិភាពចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត៖ ១) សន្សំប្រាក់បម្រុងសំរាប់គ្រាអាសន្នឲ្យបានយ៉ាងតិចស្មើនឹង៦ដងនៃចំណាយសំរាប់ការរស់នៅប្រចាំខែ (having reserve fund)។ ២) វិនិយោគដើម្បីបង្កើតចំណូលបន្ថែមលើចំណូលពីរបរ ឬប្រាក់ខែដែលអ្នកមាន (building additional revenue streams)។ ៣) សន្សំទ្រព្យឲ្យបានច្រើន ហើយគួរបែងចែកទ្រព្យជា ៣ ប្រភេទស្មើៗគ្នា (ទ្រព្យរយៈពេលខ្លី ទ្រព្យរយៈពេលមធ្យម និងទ្រព្យរយៈពេលវែង)។ ទ្រព្យរយៈពេលខ្លីសំដៅលើទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងរយៈពេលក្រោម១ឆ្នាំ។ ទ្រព្យរយៈពេលមធ្យមគឺជាទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។
៤) មិនគួរមានកម្ចីច្រើនហួសប្រមាណ ចំនួនកម្ចីសរុបគួរតិចជាង១/៣នៃទ្រព្យសកម្មសរុប (avoiding over leverage)។ ហើយគួរចៀសវាងកម្ចីក្រៅផ្លូវការ ឬលេងតុងទីនដែលមានហានិភ័យ និងការប្រាក់ខ្ពស់។ ឧទាហរណ៍ អ្នកមានទ្រព្យសកម្មសរុប១លានដុល្លាអាមេរិក ចំនួនកម្ចីសរុបមិនគួរលើសពី៣៣ម៉ឺនដុល្លាអាមេរិកនោះទេ។ ៥) គួរកសាងមូលធនសង្គមអោយបានរឹងមាំ (building a strong social capital)។ សំដៅលើការកសាងទំនាក់ទំនងល្អជាមួយបងប្អូន សាច់ញាតិ និងមិត្តភក្តិដែលជាទីពឹងនៅពេលអ្នកមានគ្រាអាសន្នអន់ក្រ។ល។
៦) កសាងសមត្ថភាព និងសុខភាពរបស់ខ្លួនឲ្យបានរឹងមាំ។ ការមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់លើសពីមួយក៏ជាកត្តាដែលអាចជួយឲ្យអ្នកមានភាពធនក្នុងការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ក្រៅពីជំនាញជាមគ្គុទេសទេសចរណ៍ អ្នកមានជំនាញជាគ្រូបង្រៀនភាសាអង់គ្លេស។ បើជួបវិបត្តិអត់ការងារធ្វើព្រោះតែវិស័យទេសចរណ៍ដួលរលំ អ្នកអាចធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសបាន។ និង៧) ទិញធានារ៉ាប់រងសុខភាព ពិការភាព និងអាយុជីវិត។
លោក ទិត្យ កំរង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឫទ្ធិពល ជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ នាពេលកន្លងមកក៏ធ្លាប់បានពន្យល់ផងដែរថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះវាមានទំនាក់ទំនងជាមួយគ្នា ហើយពេលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះទើបវាមានប្រព័ន្ធការពារហិរញ្ញវត្ថុ។
លោកបាថ្លែងបន្តថា បើនិយាយពីប្រ័ន្ធការងារហិរញ្ញវត្ថុ វាប្រៀបដូចនឹងប្រព័ន្ធការពាររាងកាយមនុស្សដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅ ដូចជាមេរោគ និងជំងឺផ្សេងៗជាដើម។ សម្រាប់ប្រព័ន្ធការពារហិរញ្ញវត្ថុ វាសំដៅទៅលើការពារកុំឱ្យមានបញ្ហាផ្នែកសុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះ គេក៏ត្រូវបង្កាកុំឲ្យមានហានិភ័យហិរញ្ញវត្ថុ ដូចជាការជៀសវាងពីបំណុលលើសលប់ ការសម្រេចហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយការចាយវាយមិនត្រូវត្រូវ ដែលវាអាចនាំឱ្យជាបង្កើតជាបំណុល។
លោកបញ្ជាក់ដូច្នេះថា
“ការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ គឺមានការធ្វើផែនការហិរញ្ញវត្ថុ គោលការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្នុងគ្រួសារច្បាស់លាស់ នៅពេលដែលអនុវត្តតាមចំណុចទាំងនេះបាន វាអាចបង្កើតបានជាប្រព័ន្ធការពារហិរញ្ញវត្ថុ។ សុខភាពហិរញ្ញវត្ថុល្អ គឺមានចំណូលគ្រប់គ្រាន់ ដែលអាចអនុញ្ញាតឱ្យដល់ការចំណាយលើតម្រូវការប្រចាំថ្ងៃ អាចសម្រេចលើគោលបំណងណាមួយដែលចង់បាន ហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗទាក់ទនងនឹងបញ្ហាហិរញ្ញវត្ថុ៕”
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម