អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%

ភ្នំពេញ ៖ អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រជាពលរដ្ឋប្រមាណ ៩៥,២៤% ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងមានភូមិចំនួន ៩៩,១៥% ហើយចំពោះភូមិដែលនៅសល់ គឺជាភូមិនៅដាច់ស្រយាល ដូចជា ប្រភេទលិចទឹកពុំអាចសាងសង់បណ្តាញអគ្គិសនីបាន។

លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ទោះភូមិពុំទាន់អាចសាងសង់បណ្ដាញអគ្គិសនីទៅដល់បាន ប៉ុន្តែប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់បានតាមរយៈប្រព័ន្ធផលិតពីថាមពលពន្លឺព្រះអា​ទិត្យ ដូច្នេះ មានន័យថា ចំនួនភូមិមានអគ្គិសនីប្រើប្រាស់ ១០០% ទៅហើយ។ រីឯប្រភពផ្គត់ផ្គង់ពីបណ្តាញជាតិវិញមានទំហំ ៥.៣៦០ MW ដែលអាចផលិតជានិរន្តបាន ៣.៦០០ MW កើនឡើងប្រមាណ ២៥ដង។

លោក អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងពិធីអបអរសាទរខួប២០ឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ (ម.អ.ជ.) និងសម្ពោធសៀវភៅ «ដំណើរវិវត្តន៍នៃអគ្គិសនីភាវូបនីយកម្ម» នៅអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះបានឱ្យដឹងថា នៅដើមឆ្នាំ២០០០ កំលាំងផលិតកម្មទូទាំងប្រទេសមានប្រមាណ ១៥០ MW និងអត្រាអ្នកមានអគ្គិសនីប្រើប្រាស់តិចជាង ១០% ប៉ុណ្ណោះ។

លោក អគ្គនាយក បានថ្លែងថា ការទទួលបានអគ្គិសនីប្រើប្រាស់បានផ្តល់ភាពងាយស្រួលក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយស្ថានភាពគ្រួសារក៏ត្រូវបានកែលម្អកើនឡើងដោយអាចបង្កើត និងបង្កើនមុខរបរជួយដល់ស្ត្រីជាមេផ្ទះ ជាពិសេសដល់ការសិក្សារបស់កូនចៅពួកគេ។ យ៉ាងណាមិញ អគ្គិសនីកម្ពុជានឹងប្រឹងប្រែងឱ្យអស់លទ្ធភាពមិនឱ្យឡើងថ្លៃ ក៏ដូចជារកវិធីសាស្ត្របញ្ចុះថ្លៃតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីសន្សំសំចៃលើចំណាយប្រតិបត្តិការ។

ក្នុងឱកាសដដែលនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា បើគ្មានសន្តិភាព គឺគ្មានអគ្គិសនី គ្មានការវិនិយោគ គ្មានពេលសម្រាប់គិត និងធ្វើផែន​ការ​អ្វីទាំងអស់ ជាពិសេសផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យអគ្គិសនី ដែលទាមទារពេលវេលាយូរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរដល់អគ្គិសនីកម្ពុជាចំពោះការប្រឹងប្រែងឥតឈប់ឈរក្នុងនាមជាប្រតិបត្តិករឯកនាំមុខ ជាពិសេសជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យកាន់តែជឿនលឿនបន្ថែមទៀត និងសម្រេចតាមផែនការសកម្មភាពរបស់រដ្ឋាភិបាលដែលបានកំណត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

Leave a Reply

Your email address will not be published.Required fields are marked *