ពីដីស្រែធម្មតាមិនសូវទទួលបានផល ប្រែក្លាយទៅជាស្រែបង្កងអូស្ត្រាលី អាចទទួលបានចំណូលខ្ពស់

ការធ្វើស្រែនាពេលបច្ចុប្បន្ននេះហាក់មិនសូវមានផលចំណេញច្រើននោះទេ ដោយសារកត្តាចំណាយច្រើនទៅលើថ្លៃដើម តាំងពីពូជស្រូវ ថ្លៃជី ក៏ដូចជាការចំណាយផ្សេងៗរហូតទទួលបានផល។ ប៉ុន្តែប្រសិនបើកសិករអាចពិចារណាច្នៃដីស្រែដែលមិនសូវទទួលបានផលចំណេញនោះឱ្យទៅជាកន្លែងសម្រាប់ចិញ្ចឹមបង្កងអូស្រ្តាលីវិញនោះ អាចនឹងទទួលបានផលចំណេញច្រើន ដោយគ្រាន់តែធ្វើការកែច្នៃសម្រាប់ចិញ្ចឹមជាលក្ខណៈធម្មជាតិ ចំណាយពេលមើលថែទាំតិច អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់។

លោក ពៅ ប៉ឹង ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីក្នុងស្រែមួយរូបមានទីលំនៅនៅភូមិដំរីស្លាប់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានមានប្រសាន៍ប្រាប់ AMS ឱ្យដឹងថា ការច្នៃដីស្រែឱ្យទៅជាស្រែបង្កងអូស្ត្រាលី គឺទទួលបានផលចំណេញច្រើន ដោយសារមិនចាំបាច់ចំណាយទៅលើការរៀបចំប្រព័ន្ធចិញ្ចឹមដូចជាអាង បណ្តាញចេញចូល និងដំបូលនោះទេ ពោលគឺអាចចិញ្ចឹមនៅក្នុងស្រែតាមធម្មជាតិ ជាមួយអាកាសធាតុអំណោយផលនៅក្នុងកម្ពុជា​ ហើយម្យ៉ាងទៀត នៅក្នុងស្រែមានទឹកគ្រប់គ្រាន់ផងនោះ គឺអាចចិញ្ចឹមបង្កងអូស្រ្តាលីបានផលល្អ។

លោកបញ្ជាក់ថា ៖

“បងប្អូនដែលមានដីស្រែ ហើយមិនសូវទទួលបានផលពីការធ្វើស្រូវ និងមិនសូវចំណេញ អាចពិចារណាងាកមកចិញ្ចឹមបង្កងអូស្ត្រាលីនៅក្នុងស្រែវិញបាន ដោយសារការចិញ្ចឹមនេះមិនពិបាកអ្វីច្រើននោះទេ ជាក់ស្ដែងដូចជាខ្ញុំផ្ទាល់ដែលមានដីស្រែទំនេរទុកចោលក៏ច្នៃចិញ្ចឹមបង្កងអូស្ត្រាលីបែបធម្មជាតិ ជាពិសេសនៅក្នុរដូវវស្សាដែលមានទឹកស្រាប់ គឺងាយស្រួលមិនចំណាយពេលច្រើន អាចសល់ពេលទៅធ្វើការងារផ្សេងទៀតបាន”

ម្ចាស់កសិដ្ឋានខាងលើបន្ថែមថា ៖

“ចំពោះបង្កងអូស្ត្រាលីរបស់យើងមានទីផ្សារល្អ ដែលយើងអាចលក់ទៅឱ្យខាងភោជនីយដ្ឋាននៅរាជធានីភ្នំពេញ​ និងខាងខេត្តព្រះសីហនុ ហើយតម្លៃយើងអាចលក់បានខ្ពស់គួរសមគឺមិនក្រោម ២០ដុល្លារទេក្នុងមួយគីឡូក្រាម។ ឯភ្ញៀវក៏ពេញចិត្តនឹងតម្លៃនេះដោយសាររសជាតិបង្កងយើងខុសពីបង្កងតាមផ្សារ ដោយសារយើងចិញ្ចឹមបែបធម្មជាតិ ហើយក្រៅពីនេះយើងក៏មានលក់រាយៗខ្លះដែរ ដែលអតិថិគាត់ឃើញតាមបណ្ដាញសង្គម និងកម្ម៉ង់ទិញ”

លោក ពៅ ប៉ឹង បានបន្តថា ៖

“សម្រាប់បច្ចុប្បន្ន យើងមានចិញ្ចឹម២បែប ទាំងក្នុងស្រែ និងក្នុងស្រះ ដោយក្នុងនោះយើងបានពង្រីកជាបន្តបន្ទាប់មានជាង១០ស្រះ និងចិញ្ចឹមក្នុងស្រែប្រមាណ ៣ស្រែផ្សេងទៀត ដោយយើងលើកភ្លឺជុំវិញទំហំប្រមាណ ៤០ម៉ែត្របួនជ្រុង។ ចំណែកចំនួនកូនបង្កងយើងដាក់ទៅតាមទំហំដោយក្នុ​ងមួយស្រះយើងមានប្រមាណ ជាង១ម៉ឺនកូន ហើយសម្រាប់ការដាក់គឺក្នុងមួយម៉ែត្រការ៉េ យើងដាក់កូនបង្កងប្រមាណ ៥-១០ក្បាល”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹម គឺអាស្រ័យទៅតាមខ្នាត ដោយខ្នាតលេខ១ ជាខ្នាតធំ ក្នុង១គីឡូក្រាមប្រមាណ ៧-១០ក្បាល អាចចំណាយចិញ្ចឹម ៦ខែឡើងទៅ សម្រាប់ខ្នាតលេខ២ មានប្រមាណ ២០ក្បាលក្នុងមួយគីឡួក្រាម ប្រើរយៈពេលប្រមាណ៤ខែ ហើយខ្នាតលេខ៣ មានប្រមាណ២៥ក្បាលក្នុងមួយគីឡូក្រាម ចំណាយពេលចិញ្ចឹមជាង៣ខែ គឺអាចប្រមូលផលបានហើយ។ ដោយឡែក ចំពោះការឱ្យចំណីបង្កង គេអាចប្រើចំណីធម្មជាតិ និងចំណីដែលនាំចូលពីប្រទេសជិតខាង ក៏ប៉ុន្តែភាគច្រើនគេក៏អាចប្រើចំណីធម្មជាតិដែលមាននៅក្នុងស្រែ ឬនៅក្នុងស្រះស្រាប់ ដូចជា សារាយ ចក ប្លង់តុង និងកសិផលជុំវិញផ្ទះ ដូចជា ផ្លែស្វាយទុំ បន្លែ ល្ពៅ សណ្ដែកបាយ ដែលជាផលិតផលក្នុងស្រុក និងជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ចកសិករផងដែរ។ ក្រៅពីនេះ នៅររដូវវស្សា គេអាចប្រើដូចជាក្ដាម ខ្យង ដែលរកបាន និងបុកដាក់ឱ្យបង្កងស៊ីទាំងអស់ ពោលគឺបង្កងប្រភេទនេះងាយស្រួលឱ្យចំណី ស៊ីមិនរើសមុខឡើយ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។

លោកបញ្ជាក់ទៀតថា ៖

“និយាយរួមទៅ សម្រាប់ការចិញ្ចឹមបង្កងអូស្ត្រាលីនេះ នៅក្នុងស្រះមានច្រើនខ្នាតគឺយើងអាចប្រមូលផលបណ្ដើរៗចាប់ពីបីខែឡើងទៅ ហើយសម្រាប់លក្ខណៈពិសេសគឺយើងទុកវាកាន់តែយូរ បង្កងកាន់តែធំ កាន់តែត្រូវប៉ាន់ និងលក់បានកាន់តែថ្លៃ”

គួរបញ្ជាក់ដែរថា លោកបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ត្រាលីក្នុងស្រែតាំងពី២០១៩ ពោលគឺប្រមាណ៤ឆ្នាំហើយ ដែលដំបូងឡើយលោកចាប់ផ្ដើមពីកូនបង្កងប្រមាណ ៣០០ក្បាល ដោយក្នុងមួយក្បាលថ្លៃ២០០០រៀល ហើយក៏បានពង្រីកការចិញ្ចឹមជាបន្តបន្ទាប់រហូតមានបង្កងរាប់ម៉ឺនក្បាលដូចសព្វថ្លៃនេះ។

សម្រាប់បច្ចេកទេស ដោយសារបង្កងនេះជាបច្ចេកទេសថ្មី ក៏មិនសូវមានឯកសារច្រើន លោកបានសាកសួរពីអ្នកធ្លាប់ចិញ្ចឹមដែលមានបទពិសោធអំពីបញ្ហាប្រឈម និងដំណោះស្រាយ រួមជាមួយនឹងការស្រាវជ្រាវឯកសារបរទេសផ្សេងៗបន្ថែមផងដែរ។ 

ចំពោះបញ្ហាប្រឈម លោក ពៅ ប៉ឹង បានរៀបរាប់ថា ៖

“ដោយសារយើងចិញ្ចឹមនៅក្នុងស្រែអាចរងផលប៉ះពាល់ពីការបាញ់ថ្នាំពុលពីស្រែជិតខាង ដែលអាចធ្វើឱ្យបង្កងរបស់យើងមានបញ្ហាប្រសិនបើទឹករាក់ តែប្រសិនបើទឹកជ្រៅបង្កងអាចមុជចុះទៅបានជ្រៅក៏មិនមានចោទជាបញ្ហាអ្វីដែរ។ បញ្ហាទី២ គឺទឹកជំនន់ដែលអាចធ្វើឱ្យបាត់បង់ បាកច្រោះទឹក ដែលយើងធ្លាប់បាត់បង់បង្កងប្រមាណ ២ស្រះដែរ។ ចុងក្រោយគឺប្រភពទឹក​ ពិសេសនៅខែប្រាំង មានផលលំបាកដោយសារកន្លែងយើងនៅឆ្ងាយពីប្រភពទឹក ដែលយើងត្រូវជីកស្រះធំមួយដើម្បីស្តុកទឹកទុកប្រើប្រាស់”

យ៉ាងណាមិញ នាពេលអនាគត លោកចង់ពង្រីកការចិញ្ចឹម ក៏ដូចជាសិក្សាដើមទុកបន្ថែមទៀតដើម្បីពង្រីកមុខរបរមួយនេះឱ្យកាន់តែធំ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ក្រៅពីនេះ លោកក៏ចង់ធ្វើការសិក្សាឱ្យស៊ីជម្រៅពីប្រទេសជិតខាងទៅលើបច្ចេកទេសនៃការចិញ្ចឹមបានជោគជ័យ ក៏ដូចជាស្វែងរកឱកាសជាដៃគូសហការផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន