អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

បរទេស៖ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានស្នើដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើប្រទេសចំនួន ៦០ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ នេះបើយោងតាមការរាយការណ៍ពី CNA ។

ជាការកត់សម្គាល់ ប្រទេសទាំង ៦០ ដែលជាប់ក្នុងបញ្ជីដំឡើងពន្ធ ភាគច្រើនសុទ្ធតែជាដៃគូពាណិជ្ជកម្មជាមួយអាម៉េរិក រួមមាន ប្រទេសចិន អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ សិង្ហបុរី វៀតណាម និងហ្វីលីពីនជាដើម។ អត្រាពន្ធ ១០% នឹងដាក់​លើ​ទំនិញ​នាំ​ចូល​ពីកាណាដា អេក្វាឌ័រ សហភាព​អឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិចស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​ អត្រា ១២,៥% នឹងដាក់​លើការនាំចូលពីប្រទេសចំនួន ៤៥ ផ្សេងទៀត។ ​


លោក Jamieson Greer តំណាងពាណិជ្ជកម្មអាម៉េរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖

«ភាពបរាជ័យរបស់ដៃគូពាណិជ្ជកម្មដ៏សំខាន់ៗរបស់យើងក្នុងការដោះស្រាយបញ្ហាការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំ គឺមិនអាចទទួលយកបានទេ។ វាគឺជាបញ្ហាសម្រាប់កម្មករអាម៉េរិកប្រកួតប្រជែងនៅលើសមរភូមិពាណិជ្ជកម្មដែលមិនស្មើភាព»។

ការប្រើពលកម្មដោយបង្ខំនាំឲ្យទំនិញមានតម្លៃថោក ដោយសារប្រទេសមួយចំនួនមិនផ្តល់ប្រាក់ឈ្នួលសមរម្យ ឬ ត្រូវនឹងលក្ខខណ្ឌការងារស្របច្បាប់ ដែលមានន័យថា ថ្លៃដើមនៃការផលិតទំនិញទាំងនោះថោកខុសធម្មតា។ បញ្ហានេះមិនស្មើភាពសម្រាប់កម្មករអាម៉េរិក ដោយសាររោងចក្រនៅក្នុងអាម៉េរិកត្រូវបានគោរពច្បាប់ការងារតឹងរ៉ឹង និងត្រូវផ្តល់ប្រាក់ឈ្នួលសមរម្យ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មរបស់ពួកគេខ្ពស់ជាង។ យ៉ាងណាមិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកកំពុងស្នើលើវាយនភ័ណ្ឌ និងសំលៀកបំពាក់មួយចំនួននាំចូលក្នុងអត្រាពន្ធទាប។ លើសពីនេះ វាអាចនឹងលើកលែងបន្ថែមទៀតលើទំនិញផ្សេងៗដូចជា សាច់គោ កាហ្វេ ផ្លែឈើ និងគ្រាប់ធញ្ញជាតិមួយចំនួន។

គួរឲ្យបញ្ជាក់ដែរថា វិធានការដំឡើងពន្ធនេះមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយអាម៉េរិកទុកពេលឱ្យសាធារណជន ឬ ក្រុមហ៊ុននានាផ្ញើការតវ៉ាលាយលក្ខណ៍ជាអក្សរត្រឹមថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ។ បន្ទាប់មក ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកនឹងរៀបចំសវនាការដើម្បីជជែកពិភាក្សាមុននឹងសម្រេចចិត្តជាផ្លូវការ។

កាលពីខែកុម្ភៈ តុលាការកំពូលអាម៉េរិកបានលុបចោលវិធានការពន្ធមួយចំនួនរបស់ប្រធានាធិបតី លោក Donald Trump ដែលជាមូលហេតុមន្ត្រីពាណិជ្ជកម្មអាម៉េរិកងាកមកប្រើវិធីបើកការស៊ើបអង្កេតពាណិជ្ជកម្មនេះ ដើម្បីធ្វើជាមូលដ្ឋានច្បាប់ក្នុងការដាក់ពន្ធគយឱ្យមានលក្ខណៈស្របច្បាប់ និងយូរអង្វែងជាងមុន។ ក្រៅពីការស៊ើបអង្កេតលើការនាំចូលទំនិញដោយប្រើពលកម្មបង្ខំនេះ អាម៉េរិកក៏បានបើកការស៊ើបអង្កេតមួយទៀតអំពីបញ្ហានៃការលើសសមត្ថភាពផលិតកម្មឧស្សាហកម្ម សំដៅលើប្រទេសទាំងឡាយណាដែលផលិតទំនិញច្រើនហួសប្រមាណ រួចបង្ហូរលក់បង្ខូចថ្លៃលើទីផ្សារពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)​ បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា

លោក Zelensky បារម្ភខ្លាំងពេលមិនមានកៅអីក្នុងតុចរចាត្រីភាគីរវាងអាមេរិក ចិន និងរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទីពីរនេះ ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក


Leave a Reply

Your email address will not be published.Required fields are marked *