ធុរកិច្ចថ្មីចំនួន៤ រួមគ្នាបង្កើតសហគមន៍ឌីជីថលមួយដើម្បីជំរុញការចាប់យកឌីជីថលនៃសហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួល និងចំណាយតិចបំផុត

ភ្នំពេញ៖ ធុរកិច្ចថ្មី (Start Up) ចំនួន៤ ដែលជាធុរកិច្ចក្នុងថ្នាលបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាបង្កើត​សហ​គមន៍ឌីជីថលមួយហៅថា«សហគមន៍ឌីជីថលចតុមុខ (Chaktomuk Digital Hub)» ដើម្បីជំរុញការចាប់យកឌីជីថលនៃសហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួល និងចំណាយតិចបំផុត។

ធុរកិច្ចថ្មីទាំង៤ដែលគាំទ្រដោយមជ្ឈ​មណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រួមមាន ៖ក្រុមហ៊ុន Localize Tech Solution, ក្រុមហ៊ុន Krubkrong , ក្រុមហ៊ុន Point hub POS និង ក្រុមហ៊ុន BeOne Platform។

លោក ទុយ ហុង នាយកគ្រប់គ្រងក្រុមហ៊ុន Localize ដែលតំណាងឱ្យធុរកិច្ចថ្មីទាំងបួន បានមានប្រសា​ស​ន៍លើកឡើងអំពីសាវតា និងចក្ខុវិស័យរបស់ Chaktomuk Hub ។ គោលបំណងនៃកិច្ច​សហ​ប្រតិបត្តិការនេះ គឺរួបរួមធុរកិច្ចថ្មីក្នុងស្រុកជាធ្លុងមួយ ដើម្បីបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឲ្យជំរុញការចាប់យកឌីជីថលនៃសហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួល និងចំណាយតិចបំផុត។

លោកបានលើកឡើងទៀតថា៖ «សហគមន៍ឌីជីថល ចតុមុខ»នឹងផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន៖ទី១ – បង្កើតសហគមន៍ឌីជីថលមួយដែលអាចចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍គ្នាទៅវិញទៅមក ,ទី២ – អាចផ្តល់តម្លៃបន្ថែមជាអតិបរមាដល់អតិថិជនរបស់គ្នាទៅវិញទៅមកតាមរយៈការតភ្ជាប់ប្រព័ន្ធបញ្ចូលគ្នា,ទី៣- បង្កើនសមត្ថភាពនៃការធ្វើទីផ្សាររួមគ្នា ដើម្បីធ្វើយ៉ាងអាចកាត់បន្ថយចំណា​យពីការធ្វើទីផ្សារក្នុងសហគមន៍ និងទី៤- រួមបង្កើនគុណតម្លៃនៃសេវាកម្មឌីជីថលនៃកម្ពុជាធ្វើយ៉ាងណាអាចឲ្យវិស័យឌីជីថលក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់បាន ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី”តេជោ”ដែលអញ្ជើញធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានថ្លែងថា៖

«កិច្ចសហការនេះនឹងក្លាយជាមជ្ឈ​មណ្ឌ​ល​ឌីជីថល (Digital Hub)មួយសម្រាប់ដោះស្រាយ និងជំរុញបរិវត្តកម្មឌីជីថល​សហគ្រាស ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីឱ្យកាន់តែរីកចម្រើន និងលូតលាស់ឆាប់រហ័ស។ ជាងនេះ​ទៅទៀត នឹងជួយទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធនតូច និងមធ្យម»។

ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ កិច្ចសហការនេះផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងបង្កើតឡើងដោយកូនខ្មែរ និងកើតឡើងស្របពេលនឹងបរិបទតម្រូវការប្រើប្រាស់នៅកម្ពុជា និងស្របតាមច្បាប់ រួមទាំងបទបញ្ញតិ្តជាធរមាននៅកម្ពុជា។

គួរឱ្យដឹងថា៖ Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុកដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម។ បេសកកម្មរបស់ Localize គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់សហគ្រាសឲ្យមានការគ្រប់គ្រងគណនេយ្យត្រឹមត្រូវតាមស្តង់ដារ និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចំរើនប្រកបដោយនិរន្តភាព។

ធុរកិច្ចថ្មី ”KrubKrong “KrubKrong” គឺជាវេទិកា Digital ដែលផ្តល់ដំណោះស្រាយសម្រាប់អាជីវកម្មក្នុងប្រព័ន្ធតែមួយដូចជាការលក់សារពើភ័ណ្ឌ និងe-commerce ដែលធ្វើឱ្យអ្នកមានការគ្រប់គ្រងពេញលេញនិងពង្រីកអាជីវកម្មទាំងមូលពីកន្លែងតែមួយ។

ធុរកិច្ចថ្មី Point hub គឺជាប្រព័ន្ធគ្រប់គ្រងការលក់ និងគ្រប់គ្រងស្តុកទំនិញសំរាប់ហាងអាហារ កាហ្វេ លក់ទំនិញ ដែលអាចប្រើប្រាស់បានទាំងទូរស័ព្ទដៃ និងកុំព្យូទ័រ។

BeOne Platform គឺជាធុរកិច្ចឌីជីថល ដែលផ្តល់ជូននូវដំណោះស្រាយគ្រប់គ្រងធនធានមនុស្សសម្រាប់អាជីវកម្ម អាចជួយឱ្យការតាមដានវត្តមាន ការគ្រប់គ្រងលើការឈប់សម្រាក និងការរៀបចំប្រាក់ខែ ឱ្យកាន់តែងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *