ភ្នំពេញ ៖ ឈរនៅលើគោលការណ៍ «ទីក្រុងស្អាត បរិស្ថានស្អាត សេវាកម្មល្អ» គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បាន និងកំពុងយកចិត្តទុកដាក់រៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា ទាំងនៅផ្នែកខាងក្នុង និងនៅបរិវេណជុំវិញផ្សារឱ្យមានសោភ័ណភាពគួរជាទីទាក់ទាញប្រកបដោយអនាម័យខ្ពស់ និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាផ្សារគំរូមួយនៅក្នុងរាជធានីភ្នំពេញ។

ក្នុងនាមជាផ្សារមានរបៀបរៀបរយនៅក្នុងតំបន់បច្ចុប្បន្ន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខត្រូវបានមហាជនមើលឃើញថា ជាផ្សារដែលមានការរៀបចំយ៉ាងមានរបៀប មានសណ្ដាប់ និងមានអនាម័យខ្ពស់ ជាពិសេសមានប្រព័ន្ធការពារសុខសុវត្ថិភាពល្អជាងបណ្តាផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានលើកឡើងឱ្យដឹងថា ជាទូទៅ ពាក្យថាផ្សារ គឺជាទីប្រមូលផ្តុំមុខទំនិញ និងសម្ភារៈប្រើប្រាស់នានា ដែលមានមនុស្សយ៉ាងច្រើនកុះករចេញចូលជាប្រចាំ ដូច្នេះការរក្សាអនាម័យ សោភ័ណភាព សុវត្ថិភាព គឺជាចំណុចមួយយ៉ាងសំខាន់ដែលអ្នកអភិវឌ្ឍន៍ផ្សារចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាពិសេសមុនគេបន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានធំទូលាយ និងមានរបៀបរៀបរយ។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខរបស់យើងនេះ គឺមានចក្ខុវិស័យវែងឆ្ងាយ ដែលក្រៅពីជាទីកន្លែងផ្គត់ផ្គង់រាល់មុខទំនិញបោះដុំគ្រប់ប្រភេទទៅដល់បណ្តាអាជីវករជាដៃគូ ក៏ដូចជាបណ្តាផ្សារដទៃទៀតនៅក្នុងតំបន់ដើម្បីយកទៅលក់បន្តយកចំណេញនោះ យើងក៏មានការផ្គត់ផ្គង់ទំនិញរាយដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកឆ្លងកាត់ ជាពិសេសផ្នែកចំណីអាហារ និងគ្រឿងអេឡិចត្រូនិក គ្រឿងទូរស័ព្ទជាដើម”

ជាមួយនឹងការបង្ហាញពីចក្ខុវិស័យវែងឆ្ងាយនេះ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គណៈគ្រប់គ្រងផ្សារមានបំណងធ្វើការរៀបចំផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ឱ្យក្លាយទៅជាផ្សារគំរូមួយនៅក្នុងតំបន់ ក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរ ខណៈដែលទម្រង់នៃប្លង់មេរបស់ផ្សារត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានលក្ខណៈល្អបំផុត និងមានផាសុកភាព ខុសប្លែកពីបណ្តាផ្សារដទៃទៀត។

លក្ខណៈពិសេសរបស់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលកំពុងអភិវឌ្ឍខ្លួនក្លាយជាផ្សារគំរូនាពេលនេះ ក្រៅពីមានតូបសម្រាប់លក់ទំនិញចំរុះសរុបប្រមាណ ១ ០០០តូបក្រោមការរៀបចំយ៉ាងមានរបៀប មានផ្លូវមេទំហំរហូតដល់៦ម៉ែត្រ ផ្លូវតូចទំហំ ៣ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យអតិថិជនជិះម៉ូតូចូលបានយ៉ាងងាយស្រួល មានទីចំណតរថយន្តធំទូលាយអាចផ្ទុកបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកអនាម័យធំទូលាយចំនួន៣ទីតាំង ដំបូលផ្សារមានកម្ពស់ខ្ពស់ មិនហប់ មិនក្ដៅ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ មានបណ្តាញទឹកស្អាត និងអគ្គិសនី ២៤ម៉ោង លើ ២៤ម៉ោង ដោយមានម៉ាស៊ីនភ្លើងសម្រាប់ផ្គត់ផ្គង់បន្ថែមគ្រប់គ្រាន់ ហើយថែមទាំងមានអង់តែនសេវាផ្ទាល់ខ្លួនទៀតផង។ ដោយឡែក សម្រាប់ផ្សារផ្គត់ផ្គង់បន្លែ ត្រី សាច់ ក៏ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ មានអនាម័យល្អដូចគ្នា ដែលផ្តោតសំខាន់ទៅលើសោភ័ណភាព និងផាសុកភាពរបស់អាជីវករ និងអតិថិជនជាសំខាន់ផងដែរ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបណ្តាអាជីវករក្នុងការរៀបចំយុទ្ធសាស្ត្រជួយសម្រួលដល់ការលក់ និងទទួលបានផលចំណេញ គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខក៏បានផ្តល់នូវសិទ្ធិជាអាទិភាពដល់គ្រប់បណ្តាអាជីវករផងដែរក្នុងការរៀបចំតុបតែងលម្អរស្តង់ ឬហាងរបស់ខ្លួន ជាពិសេសការសម្រេចចិត្តនាំយកផលិតផលគ្រប់ប្រភេទមកដាក់តាំងលក់តាមតម្រូវការ លើកលែងតែប្រភេទផលិតផលដែលត្រូវបានហាមឃាត់ដោយច្បាប់តែប៉ុណ្ណោះ។ ពោល គឺគ្រប់អាជីវករទាំងអស់មានសិទ្ធិសេរីភាពក្នុងការលក់គ្រប់ប្រភេទទំនិញដែលស្របច្បាប់ ហើយអាចកំណត់តម្លៃទំនិញបានដោយខ្លួនឯងដើម្បីអាចប្រកួតប្រជែងទីផ្សារ និងទទួលបានផលចំណេញខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content