មនុស្សរស់នៅលើសកលលោកនាពេលបច្ចុប្បន្នប្រមាណជាង ៣ ០០០លាននាក់ នឹងប្រឈមមុខទៅនឹងលទ្ធភាពនៃការរស់នៅក្នុងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ដោយសារតែកត្តាសំខាន់ៗជាច្រើននឹងមានឡើង ដូចជា តម្លៃដីធ្លី តម្លៃសំណង់ និងតម្លៃវត្ថុធាតុដើមនៃការសាងសង់ជាដើម។

បញ្ហានេះត្រូវបានគេមើលឃើញថា កំពុងមានភាពធ្ងន់ធ្ងរខ្លាំងជាងគេនៅក្នុងបណ្តាប្រទេសមួយចំនួននៃតំបន់អាហ្វ្រិក។ នេះបើយោងតាមការស្រាវជ្រាវដោយ HOLCIM ដែលជាក្រុមហ៊ុនជំនាញសាងសង់ និងដំណោះស្រាយបញ្ហាសាងសង់បែបនិរន្តភាព ដែលមានទីផ្សារទៅដល់ជាង៧០ប្រទេសមកហើយជាមួយនឹងបុគ្គលិកជំនាញដល់ទៅ ៧០ ០០០នាក់។

ជាដំណោះស្រាយ HOLCIM ក៏បានសហការជាមួយនឹងក្រុមហ៊ុន 14Trees និងដៃគូសហការក្រុមហ៊ុនវិនិយោគ CDC Group ផងក្នុងការអនុវត្តគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃធូរថ្លៃតាមរយៈបច្ចេកវិទ្យា 3Dថ្មីមួយនៅក្នុងតំបន់ Kilifi ប្រទេសកេនយ៉ា ដែលត្រូវបានគេស្គាល់ឈ្មោះថាជាគម្រោង Mvule Gardens មានអគារលំនៅដ្ឋានសរុប៥២ខ្នង។
វាត្រូវបានចាត់ទុកថា ជាគម្រោងសាងសង់លំនៅដ្ឋានបែប 3D ធំបំផុតនៅទ្វីបអាហ្វ្រិក ហើយបច្ចេកវិទ្យាចុងក្រោយនេះអាចសាងសង់ជញ្ជាំងផ្ទះនីមួយៗបានយ៉ាងងាយស្រួល និងប្រើពេលវេលាត្រឹមតែ១២ម៉ោងប៉ុណ្ណោះ។ កាន់តែពិសេសជាងនេះ លំនៅដ្ឋានតម្លៃសមរម្យទាំងនោះថែមទាំងត្រូវបានរចនាឡើងដោយអាចឲ្យម្ចាស់ផ្ទះសន្សំសំចៃថាមពលប្រើប្រាស់គ្រប់យ៉ាង បើប្រៀបធៀបទៅនឹងការរស់នៅក្នុងលំនៅដ្ឋានធម្មតាមានការទាបជាងដល់ទៅ៤២ភាគរយទៀតផង។
គំនិតច្នៃប្រឌិតដ៏អស្ចារ្យចុងក្រោយនេះ ត្រូវបានទទួលការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់ធនាគារពិភពលោក ព្រមទាំងបានទទួលនូវប័ណ្ណសរសើរជាគំរូអគារដែលឌីសាញឡើងផ្តោតសំខាន់ទៅលើការរស់នៅប្រកបដោយនិរន្តភាព។ ដោយឡែក សម្រាប់ក្រុមហ៊ុន 14Trees កាលពីឆ្នាំកន្លងទៅនេះ ទើបតែបានសម្រេចជោគជ័យក្នុងការសាងសង់សាលារៀនពីបច្ចេកវិទ្យា 3D មួយកន្លែងរួចរាល់ហើយផងដែរស្ថិតនៅក្នុងកោះម៉ាឡាវី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content