បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ប៉ុន្តែមានអ្នកជំនាញជាច្រើនណាស់ដែលមានសុទិដ្ឋិនិយមថាការរួបរួមគ្នាសហការគ្នានឹងអាចជួយឲ្យយើងប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានេះបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ក្រៅតែពីការចូលរួមយ៉ាងសំខាន់ពីសំណាក់រដ្ឋាភិបាល និងពលរដ្ឋ ក្រុមហ៊ុនអាជីវកម្មកើតថ្មីៗ ឬ Startup ជាច្រើនក៏កំពុងបង្ហាញការប្តេជ្ញាចិត្តដូចគ្នាចំពោះកិច្ចការងារនេះ។ ជាក់ស្តែង ក្រុមហ៊ុនមួយដែលមានឈ្មោះថា MetroPolder បានរកឃើញគំនិតច្នៃប្រឌិតមួយដែលអាចចូលរួមចំណែកមួយផ្នែកធំនាពេលអនាគតក្នុងការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុនៅតាមទីក្រុងបាន។

គំហើញថ្មីនេះ ជាផលិតផលដែល ប្រើប្រាស់បច្ចេកវិទ្យាម្យ៉ាងមានឈ្មោះថា Smart Valves។ វាជាឧបករណ៍ឆ្លាតវៃដែលប្រើប្រាស់លើដំបូងអគារធំៗដើម្បីទាញយកទឹកភ្លៀង និងរក្សាវាទុកក្នុងស្តុកសម្រាប់យកមកប្រើប្រាស់ឡើងវិញ។ បច្ចេកវិទ្យានេះមិនត្រឹមតែអាចជួយកាត់បន្ថយទឹកជំនន់ក្នុងរដូវទឹកភ្លៀងប៉ុណ្ណោះទេ វាថែមទាំងអាចជួយយកទៅប្រើប្រាស់ក្នុងការកាត់បន្ថយកំដៅក្នុងអគារនារដូវក្តៅផងដែរ។
ក្រៅតែមានបូកបញ្ចូលជាមួយនឹងស្មៅបៃតងនៅពីលើដំបូលដែលជួយកាត់បន្ថយកំដៅហើយនោះវាក៏មានប្រសិទ្ធភាពក្នុងការចាប់យកទឹកភ្លៀងដែលបានហូរចេញពីដំបូលដល់ទៅ៩៧ភាគរយផងដែរ។ តាមរយៈ ការសាកល្បងនៅទីក្រុង Amsterdam ក្នុងទំហំប្រមាណជា១០ ០០០ម៉ែត្រការ៉េ គេអាចទាញយកទឹកសម្រាប់ប្រើប្រាស់ដល់ទៅ៥៦០០ម៉ែត្រគូបជារៀងរាល់ឆ្នាំ។

សមត្ថភាពរបស់ Smart Valves មិនត្រឹមតែអាចរក្សាទឹកស្អាតប៉ុណ្ណោះទេ វាថែមទាំងគ្រប់គ្រងកម្រិតទឹកប្រើប្រាស់សម្រាប់ចម្រោះសារជាតិកខ្វក់ដែលជាបច្ច័យដ៏សំខាន់ក្នុងការប្រឈមមុខទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្នដែលក្នុងនោះវាអាចជួយគាំទ្រទាំងតំបន់ដែលមានទឹកភ្លៀងខ្លាំង ឬតំបន់ដែលរាំងស្ងួតខ្លាំងជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content