យល់ដឹងពីបច្ចេកទេសដាំត្រសក់ចំណារដែល​អាចទទួលបានផលដល់ទៅជាង ១០តោនក្នុងមួយហិកតា 

ត្រសក់ ជាដំណាំមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរយើងចូលចិត្តទទួលទាន ហើយក៏ត្រូវបានកសិករដាំយ៉ាងទូលំទូលាយស្ទើរទូទាំងប្រទេស ដោយក្នុងនោះត្រសក់ចំណារក៏ត្រូវបានគេដាំលើផ្ទៃដីធំៗ និងអាចទទួលបានទិន្នផលដល់ទៅជាង១០តោនក្នុងមួយហិកតាក្នុងករណីដែលបងប្អូនកសិករអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។  

អ្វីដែលកសិករត្រូវដឹងមុនពេលចាប់ផ្ដើមដាំគឺពូជត្រសក់ដែលអាចចែកជា ៣ប្រភេទ អាស្រ័យតាមភិនភាគផ្លែ និងរយៈពេលដាំរបស់វា គឺពូជស្រាលផ្ដល់ផលប្រមាណ១០-១៥តោន ពូជកណ្ដាលពី​ ១៨-២០តោន និងពូជធ្ងន់ផ្ដល់ទិន្នផលពី ២២-២៤តោនក្នុងមួយហិកតា។ សម្រាប់ពូជត្រសក់នេះទៀតសោត កសិករអាចទិញពូជពីក្រុមហ៊ុនមានប្រវត្តិត្រឹមត្រូវ និងស្របច្បាប់ណាមួយ ឬប្រើពូជប្រពៃណីក្នុងស្រុកដែលមានអាយុកាលលូតលាស់ខ្លី ដងដើមលូតលាស់យឺត កម្ពស់ទាបមានដើមតូច និងស្លឹកល្អិតៗ ផ្លែត្រសក់មានសាច់ជ្រាយ និងឆាប់ប្រែពណ៌លឿង មានគ្រាប់ច្រើន ហើយសាច់ និងសម្បកស្ដើង ប៉ុន្តែវាអាចផ្ដល់ផលលឿនប្រសិនបើគ្រាប់ពូជទុកលើសពីរយៈពេល ៥ខែ។

ចំពោះការរៀបចំដីវិញ គេត្រូវសម្អាតស្មៅចេញឱ្យស្អាត ភ្ជួរហាលដីឱ្យបានច្រើនដង និងច្រើនថ្ងៃមុននឹងលើករងសម្រាប់ដាំ។ របៀបលើករងត្រូវលើកតាមទិសទឹកហូរនៅរដូវវស្សាដែលមានកម្ពស់រងជាមធ្យម ២៥-៣០សង់ទីម៉ែត្រ ទទឹង១ម៉ែត្រ និងប្រវែងពី ១០-១៥ម៉ែត្រ បន្ទាប់មកយកជីកំប៉ុស្តិ៍ ឬជីលាមកសត្វ ២ ទៅ ៣ បង្គី, ជី ១៥-១៥-១៥ ប្រមាណ ១០០ក្រាម , ជី ០-០-៤៦ ១០០ ក្រាម ទៅបាចលើផ្ទៃរង និងជ្រុំលប់ជីឱ្យសព្វ ទើបកៀរដីលើរងឱ្យស្មើវិញដើម្បីគ្រប់កៅស៊ូ និងរន្ធតាមជួរ ៦០×៤០សង់ទីម៉ែត្រ។

ពាក់ព័ន្ធនឹងរបៀបដាំវិញ គេត្រូវយកគ្រាប់ពូជទៅហាលថ្ងៃឱ្យក្ដៅ ទើបយកទៅដាក់ត្រាំទឹករយៈពេល ៦-១០ម៉ោង រួចយកទៅផ្អាប់ដោយខ្ចប់នឹងកំណាត់ស្អាតសើមដាក់ទុកក្នុងធុងទឹកកកបិទជិត។ បន្ទាប់ពីឃើញត្រសក់ដុះពន្លកតិចៗហើយ គេយកគ្រាប់ទាំងនេះទៅលាយជាមួយថ្នាំផ្សិតសិន ទើបយកទៅដាំ ដែលការដាំនេះត្រូវដាក់គ្រាប់ត្រសក់នៅតាមរន្ធដែលចោះរួចចំនួន ៣គ្រាប់ ជម្រៅ ២-៣សង់ទីម៉ែត្រ បន្ទាប់មកយកផេះអង្កាមដែលត្រាំទឹកមកគ្របពីលើគ្រាប់ត្រសក់ និងស្រោចទឹកឱ្យជោគ។ ចំណែកការរៀវចំចំណារវិញ គេត្រូវត្រៀមចំណារមែកឈើទុកជាមុនដែលគេអាចប្រើជាមែកឈើស្ងួតៗ លុះពេលត្រសក់ចាប់ផ្ដើមបោះដៃ គេយកមែកឈើទាំងនោះទៅដោតឱ្យញឹកតាមគុម្ពនីមួយៗ ហើយចងគាបចំណារនោះឱ្យជាប់ដើម្បីឱ្យត្រសក់តោងឡើង។

បន្ទាប់ពីដាំរួចហើយ កសិករត្រូវការមើលថែទាំដូចដំណាំដទៃទៀតដែរ ដែលគេត្រូវស្រោចទឹករៀងរាល់ថ្ងៃ មួយថ្ងៃ២ដង តែមិនជោគខ្លាំងនោះទេ ប្រសិនបើមេឃភ្លៀងត្រូវបង្ហូរទឹកដក់ចេញពីបាតរងភ្លាមៗ។ មួយវិញទៀត ត្រសក់ត្រូវការទឹកខ្លាំងក្នុងវគ្គចេញផ្កា ដែលកសិករត្រូវផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ចៀសវាងធ្វើឱ្យផ្កាត្រសក់ជ្រុះអស់។

ថែមលើនេះ អ្នកដាំក៏ត្រូវដកស្មៅដែលដុះតាមចន្លោះរងចេញឱ្យស្អាត និងបន្ថែមជីទៅតាមដំណាក់កាលផ្សេងៗគ្នាគឺ បន្ទាប់ពីដាំហើយ ១០-១៥ថ្ងៃ គេត្រូវស្រោចជីអ៊ុយរេបំប៉នតិចៗដោយជីមួយស្លាបព្រាបាយលាយទឹកមួយធុង ១៥-១៨លីត្រដើម្បីស្រោចគុម្ពត្រសក់ លុះ១៥-២០ថ្ងៃ ត្រូវស្រោចម្ដងទៀត។ ចំណែកវគ្គចេញផ្កា ត្រូវបន្ថែមជី ១៥-១៥-១៥ មួយរងចំនួន ១៥០ក្រាម ដោយបោះចូលក្រោមកៅស៊ូតាមន្លោះគុម្ព។ ហើយក្រោមពេលត្រសក់ប្រមូលផលហើយ ១ទៅ២លើក ត្រូវយកជីអ៊ុយរ៉េចំនួន ៥០ក្រាម លាយជាមួយជី ១៥-១៥-១៥ ចំនួន ៥០ក្រាម ហើយបោះចូលក្រោមកៅស៊ូតាមចន្លោះជួរ។

ទន្ទឹមគ្នានេះដែរ ដំណាំត្រសក់ក៏អាចជួបនឹងបញ្ហាជំងឺ និងសត្វល្អិតចង្រៃផងដែរដូចជា ជំងឺផ្សិត ជំងឺទុំស្លឹក ជំងឺបង្កដោយវីរុស ក្រៅពីនេះក៏មានសត្វល្អិតដែលស៊ីបំផ្លាញស្លឹក ដើម ផ្កា និងផ្លែ ដូចជា អណ្ដើកមាសកវែង ដង្កូវកាត់គល់ ដង្កូវមូលស៊ីត្រួយជាដើម។

ចុងក្រោយគឺការប្រមូលផល ដែលគេអាចប្រើកន្ត្រៃកាត់ទងផ្លែដែលធំល្មមទំហំ ២.៥-៣សង់ទីម៉ែត្រ និងមានជាប់ម្សៅស្ដើងៗលើផ្លែ ដែលកសិករអាចប្រមូលផលបន្ទាប់ពីដាំហើយរយៈពេល ៣២-៣៨ថ្ងៃចំពោះពូជស្រាល ពូជកណ្ដាលរយៈពេលពី៤៥-៥០ថ្ងៃ និងពូជធ្ងន់អាយុ ៥៥-៦០ថ្ងៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី