ប្រធានាធិបតីអាមេរិក Joe Biden អនុម័តសេចក្តីប្រកាសអាសន្នពីបញ្ហាទឹកប្រៃនៅរដ្ឋ Louisiana

បរទេស ៖​ យោងតាមប្រភពពី Axios បានរាយការណ៍ថា ទឹក​ប្រៃ​ដែល​ហូរចូល​ទន្លេ​មីស៊ីស៊ីពីកំពុង​គំរាម​កំហែង​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ក្នុង​ទីក្រុង New Orleans ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំកន្លងមកនេះ។

កាលពីចុងខែកញ្ញាកន្លងទៅនេះ ការផ្គត់ផ្គង់ទឹកគ្មានសុវត្ថិភាពសម្រាប់មនុស្សជាង ១,២ លាននាក់ក្នុងការទទួលទាន ឬ ប្រើប្រាស់ បានបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វ ហើយអាចធ្វើឱ្យខូចដល់ដំណាំ។ លើសពីនេះ វាបង្កឲ្យមានសារធាតុច្រេះ ដែលអាចបំផ្លាញបំពង់បង្ហូរទឹក និងឧបករណ៍ប្រើប្រាស់ផងដែរ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទឹកនៅ New Orleans ភាគច្រើនគឺជាបំពង់ដែក និង សំណ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់រដ្ឋ Louisiana កំពុងព្រួយបារម្ភអំពីជាតិអំបិលដែលអាចបណ្តាលឲ្យសារធាតុច្រេះចូលទៅក្នុងការផ្គត់ផ្គង់ទឹកសាប។

ទន្ទឹមនឹងនោះ គ្រោះរាំងស្ងួតបានកើតឡើងនៅទូទាំងជ្រលងទន្លេមីស៊ីស៊ីពី មានន័យថា ទឹកប្រៃពីឈូងសមុទ្រម៉ិកស៊ិកបានហូរចូលក្នុងទន្លេ ដោយគំរាមកំហែងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង New Orleans និងសហគមន៍កាតូលិកចំនួនពីរនៅក្បែរនោះ។ បញ្ហានេះបង្កផលប៉ះពាល់ដល់មនុស្សជាច្រើន ដោយសារក្រុងជាច្រើននៅភាគអាគ្នេយ៍នៃរដ្ឋ Louisiana រួមទាំងទីក្រុង New Orleans ទាញយកទឹកមកប្រើប្រាស់ពីទន្លេ។

កងវិស្វកម្មនៃកងទ័ពជើងគោកសហរដ្ឋអាមេរិករំពឹងថា ការហូរចូលនៃទឹកប្រៃនឹងទៅដល់ទីក្រុង New Orleans ត្រឹមថ្ងៃទី ២២ ខែតុលា ហើយមន្ត្រីកំពុងធ្វើការលើផែនការកាត់បន្ថយការរំខានពីទឹកប្រៃ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន osmosis ដែលជារបៀបបន្សុតទឹកតាមប្រៀបបញ្ច្រាសកកំពុងត្រូវបានដំឡើងនៅ Plaquemines Parish ភាគអាគ្នេយ៍នៃទីក្រុង New Orleans ហើយម៉ាស៊ីនពីរទៀតកំពុងត្រូវបានរៀបចំផងដែរ។ យ៉ាងណាមិញ ម៉ាស៊ីនប៉ុន្មានគ្រឿងទាំងនេះមិនអាចផលិតទឹកបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៅក្នុងរថភ្លើងក្រោមដីនោះទេ។

​កាល​ពី​សប្តាហ៍​មុន ​ប្រធានាធិបតីអាមេរិក លោក Joe Biden បាន​ប្រកាស​ស្ថានភាព​នេះ​ជា​ភាព​អាសន្ន​ជាតិ​។ លោកប្រធានាធិបតី បាននិយាយផងដែរថា ប្រសិនបើមានការបំពុល ស្ថានភាពនេះនឹងមានរយៈពេលជាច្រើនសប្តាហ៍ ឬ ច្រើនខែមុនពេលទឹកសាបត្រឡប់មកវិញ លុះត្រាតែមានភ្លៀងធ្លាក់ខ្លាំង។ កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក John Bel Edwards ដែលជាអភិបាលរដ្ឋ Louisiana បានអនុម័តផែនការសម្រាប់តំបន់ Jefferson Parish ដែលរួមមានជាយក្រុងខាងលិច និងភាគខាងត្បូងនៃទីក្រុង New Orleans ដើម្បីសាងសង់បំពង់បង្ហូរទឹកបន្ថែមទៀត។ ការសាងសង់អាចចាប់ផ្តើមនៅសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីគម្រោងនេះនៅឡើយទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)