រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យុទ្ធនាការមិនប្រើប្លាស្ទីក ជាការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលចេញដោយរដ្ឋាភិបាលអាណត្តិទី៧នេះ បានគិត​គូរច្រើនទៅលើបញ្ហានានា សំដៅធ្វើយ៉ាងណាកែប្រែ និងពង្រឹងសេដ្ឋកិច្ចកម្ពុជាជារួម ឱ្យសម្រេច​បាននូវគោលដៅក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងការជំរុញសេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏បានគិតគូរដល់បញ្ហាបរិស្ថាន ដែលជានិន្នាការរួមរបស់ពិភព​លោកផងដែរ។ នៅត្រង់ចំណុចនេះដែរ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការគ្នា ដោយផ្ដោតលើវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនោះ ផ្លាស្ទីកក៏ជាបញ្ហាដែលរួមចំណែកធំទៅលើការប្រែប្រួលអាកាសធាតុផងដែរ ដោយជាធម្មតា វត្ថុធ្វើពីផ្លាស្ទិកត្រូវចំណាយពេលពី ២០ឆ្នាំ ទៅ ៥០០ឆ្នាំ ដើម្បីរលាយ។ ដបប្លាស្ទីកដែលគេប្រើជា ប្រចាំថ្ងៃនោះ ទាមទាររយៈពេល ៤៥០ឆ្នាំឯណោះក្នុងការរលាយ។

ហេតុដូច្នេះហើយ ការលើកកម្ពស់ការយល់ដឹង ការគៀរគការចូលរួមរបស់ប្រជាពលរដ្ឋ​ក្នុងការ​ផ្លាស់ប្ដូរ​ឥរិយាបទ និងទម្លាប់ការរស់នៅរបស់ពួកគេក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យា​ក្រឹត្យកាបូន គឺជាការងារអទិភាពរបស់ក្រសួងបរិស្ថាន។ ឆ្លើយតបនឹងគោលដៅអាទិភាពនេះ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រិះស្ថានអប់រំនានា ទាំងបណ្ដាខេត្ត និងរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា គោលដៅនៃការអប់រំ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅជាចំបង គឺផ្តោតលើការអប់រំសិស្សានុសិស្សនៅតាម​សាលា​ចំណេះ​ដឹងទូទៅមុនគេ ដែលពួកគេជាកោសិកាថ្មីរបស់សង្គម ហើយមានលទ្ធភាពក្នុងការជួយ​ពង្រីកការអប់រំដល់សមាជិកគ្រួសារ និងសង្គមផងដែរ។

ដូច្នេះហើយបានជាក្រសួងបរិស្ថានកំណត់យកថ្ងៃ ១ កញ្ញា ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការ​ប្រើ​ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សា​នុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ចំនួនជាង ១៨ ៧០០នាក់ នៃសាលារៀនទាំង៤៤ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ឈានទៅ​២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាម​តាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់​ពីការ​ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។

យ៉ាងណាមិញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះទទួលការគាំទ្រ និងការចូលរួម​អនុវត្ត​ពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថាន​សិក្សា​ចំណេះទូទៅ នៃរាជធានីខេត្តមួយចំនួនជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងរយៈពេលជិត១ខែនេះ គឺមានសិស្សានុសិស្សចំនួន១លាន២សែន៧ម៉ឺននាក់ នៃសាលារៀនចំនួនជាង ៩០០០ នៅរាជធានី-ខេត្តចំនួន២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការនេះ។

ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា វិស័យឯកជនមួយចំនួន ជាពិសេស រោងចក្រកាត់ដេរ​សម្លៀកបំពាក់ចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដែលមានកម្មករជាង ៧៥០០ នាក់ ក៏បានចាប់ផ្តើមស្ម័គ្រចិត្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការមិន​ប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍។

សូមបញ្ជាក់ថា ប្រសិនបើសិស្សានុសិស្សនៅទូទាំងប្រទេសមានចំនួន សរុបប្រមាណជាង ៣,៧លាននាក់ បើយើងអាចកាត់បន្ថយការប្រើប្រាស់ ក៏ដូចបញ្ឈប់ការបង្កើតសំណល់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ បានចំនួនប្រមាណ ១៥លានថង់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន