គម្រោង ហា វែ ស III នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ២៥ម៉ឺនដុល្លារ ដល់វិស័យឯកជន

ភ្នំពេញ៖ គម្រោង ហាវែស III នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ២៥ម៉ឺនដុល្លារ ដល់អ្នករកស៊ីក្នុងវិស័យឯកជន និងវិស័យកសិកម្ម។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ដែលគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងបង្កើនការវិនិយោគលើវិស័យកសិកម្មប្រកបដោយចីរភាព និងស្តង់ដារសុវត្ថិភាព។

កម្មវិធីនេះ ផ្ដល់អាទិភាពចំពោះវិស័យឯកជនមួយចំនួន ដូចជា សហព័ន្ធកសិកម្ម សហជីពកសិកម្ម សហគមន៍កសិកម្ម តួអង្គទីផ្សារបែបទំនើប ដូចជា ផ្សារទំនើប ផ្សារកសិផល សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មដែលផ្តល់សេវាអាហារ ភេសជ្ជៈ និងហាងទំនិញកសិកម្មតាមប្រព័ន្ធអនឡាញ។ ក្រៅពីនោះ ក៏មានអ្នកវិនិយោគឬអង្គការមិនរកប្រាក់ចំណេញដែលមាន បំណង សហការវិនិយោគលើស្តង់ដារសុវត្ថិភាពម្ហូប អាហារ សម្រាប់សមាជិកសហគមន៍ ដែលជាស្រ្តី យុវជន និងពលរដ្ឋងាយរងគ្រោះ ដូចជា ជនជាតិដើមភាគតិចជាដើម។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោងហាវែស III ស្ថាប័នទាំងអស់ត្រូវតែចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយអាចគ្រប់គ្រងដោយជនជាតិខ្មែរ ឬបរទេស។ ចំពោះ ក្រុមហ៊ុនទាំងឡាយណាដែលមិនប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់កម្ពុជាលើការកាប់បំផ្លាញព្រៃឈើ ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ គឺមិនមានសិទ្ធិទទួលបានហិរញ្ញប្បទានពីគម្រោងហាវែស III ឡើយ។

តាមរយៈវិស័យឯកជននៅក្នុងប្រព័ន្ធទីផ្សារកសិកម្ម គម្រោងហាវែស III នឹងបង្កើតការងារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របបអាហារ និងសុខុមាលភាពទូទៅសម្រាប់ពលរដ្ឋកម្ពុជា ជាពិសេស ស្រ្តី យុវជន និងជនងាយរងគ្រោះ។

គម្រោងចាប់ផ្តើមទទួលពាក្យរហូតដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ខណៈដែលការផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីបង្កើនការវិនិយោគ ដែលនឹងបង្កើនវិញ្ញាបនបត្រកសិកម្មប្រកបដោយចីរភាព ដូចជា ការអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ប្រព័ន្ធធានាគុណភាពសម្រាប់កសិកម្មសរីរាង្គ (PGS) អាហារសរីរាង្គ និរន្តរភាព ផលិតកម្មដំណាំស្រូវ (SRP) ជាដើម ។ អត្ថបទ ៖ ញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដំណើររបស់កម្ពុជាចាប់ពីពេលនេះតទៅថ្ងៃមុខនឹងមានភាពងាយស្រួល ល្អប្រសើរ ហើយរលូនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងលើកទឹកចិត្តស្ថាបត្យករ ឬវិស្វករ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/12/2024

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 06/12/2024

ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/12/2024

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ

ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

បច្ចេកវិទ្យាសុខាភិបាល​ឌីជី​ថ​ល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល

ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល

ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ភ្នំពេញ នៅតែ​ជាតំបន់ដែលមានសក្ដានុពលទាក់​ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា​ ដោយរយៈពេល១០ខែ ទទួលបានគម្រោងសាងសង់ជាង ៥០០គម្រោង មានទុន​ប្រមាណ ​១ពាន់​លានដុល្លារ

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល