សមាគមធុរកិច្ចម៉ាឡេស៊ីចំនួន២០ ក្នុងវិស័យចម្រុះមកស្វែងយល់ពីឱកាសវិនិយោគ និងចាប់ដៃគូធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។ គណៈប្រតិភូរួមមានតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួ២០ ក្នុងវិស័យចម្រុះ រួមមានដូចជា សំណង់ គ្រឿងម៉ាស៊ីន គ្រឿងសង្ហារិម បច្ចេកវិទ្យា បរិក្ខារ វេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច និងវិស័យកម្មន្តសាលជាដើម។

នៅក្នុងជំនួបនេះ លោក Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បានលើកឡើងថា៖

«គោលដៅនៃបេសកកម្មរបស់គណៈប្រតិភូគឺលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក៏អាចសម្របសម្រួលដល់សហគ្រាសកម្ពុជាក្នុងការស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា»។

នៅក្នុងឱកាសនេះផងដែរ លោកក៏បានស្នើឱ្យក្រសួងជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាលំបាកនានា ទាំងនៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន និងក្នុងពេលដំណើរការអាជីវកម្មនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាស្ថិរភាព ការបង្កើតបរិយាកាសអំណោយផល និងគោលនយោបាយគាំទ្រការ​វិនិយោគ។

ឯកឧត្តមបានលើកឡើងថា ៖

«ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានត្រៀមជួយគាំទ្រអ្នកវិនិយោគម៉ាឡេស៊ី ពិសេសទាក់ទងនឹងប្រកាសបង្កើតរោងចក្រ-សហគ្រាស ប្លង់ បច្ចេកទេសរោងចក្រ និងស្តង់ដាសុវត្ថិភាពឧស្សាហកម្មជាដើម។ យើងក៏ប្រកាន់​យកអភិក្រមបើកចំហ ដោយមិនមានការរឹតត្បិតការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម និងការប្រើប្រាស់រូបូនៅក្នុង​រោងចក្រទេ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គោលនយោបាយនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយផ្តោតលើការបង្កើតតម្លៃបន្ថែមខ្ពស់។ កម្ពុជាមានគោលនយោបាយបើកចំហសម្រាប់ការវិនិយោគ យន្តការលើកទឹកចិត្ត ការខិតខំអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញជាដើម។

ក្រៅពីឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យពិចារណាវិនិយោគលើវិស័យសក្តានុពល ដូចជា ការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ឧបករណ៍វេជ្ជសាស្ត្រ និងឧស្សាហកម្មគ្រឿងសង្ហារិម។

ឯកឧត្តមបានលើកឡើងថា៖​

«ឧស្សាហកម្មគ្រឿងសង្ហារឹមក៏មានសក្តានុពលសំខាន់ ហើយយើងអាចស្វែងរកវិធីអភិវឌ្ឍផលិតផលពីឈើប្រកបដោយចីរភាព ដើម្បីគាំទ្រដល់ឧស្សាហកម្មគ្រឿងសង្ហារឹម។ អ្នកវិនិយោគម៉ាឡេស៊ី អាចសិក្សាពីឱកាសបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬអាចពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ីដោយឡែក ព្រមទាំងសហការជាមួយសហគ្រិនខ្មែរ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចថ្មីក្នុងស្រុក»។

ឯកឧត្តមបានបញ្ជាក់ជូនគណៈប្រតិភូអំពីទស្សនវិស័យកំណើនរបស់កម្ពុជាថា៖ កម្ពុជាជាប្រទេសដែលមានភាពស្វាហាប់ មានសន្តិភាព ស្ថិរភាព និងប្តេជ្ញាអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកត្រូវមានទំនុកចិត្ត មានជំនឿ និងក្តីសង្ឃឹមថា អាជីវកម្មរបស់អ្នកនឹងមានអនាគត និងឱកាសរីកចម្រើននៅទីនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យអ្នកវិនិយោគទាំងអស់ប្រើប្រាស់បណ្តាញវិនិយោគផ្លូវការ តាមរយៈក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ជាជាងការពឹងផ្អែកលើបណ្តាញក្រៅផ្លូវការ៕





របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន


Leave a Reply

Your email address will not be published.Required fields are marked *