នៅទីបំផុត The USS Gerald R.Ford ដែលជានាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុត និងបច្ចេកវិទ្យាចុងក្រោយបំផុតនៃកងកម្លាំងជើងទឹកអាមេរិកនឹងអាចបង្ហាញខ្លួនជាលើកដំបូងបានហើយក្រោយពីពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ។

ការអភិវឌ្ឍ និងសាងសង់នាវាចម្បាំងមួយនេះត្រូវបានចាត់តាំងក្នុងបេសកកម្មដំបូងតាំងតែពី៥ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេសមួយចំនួនត្រូវបានគេដាក់ឲ្យពន្យារពេលរហូតមក ខណៈដែលឈ្មោះរបស់វាត្រូវបានប្រកាសកាលពី១៥ឆ្នាំមុនមកម្ល៉េះ។
ចំពោះគម្រោងអភិវឌ្ឍន៍ដំបូងឡើយមានតម្លៃត្រឹមតែ ១០,៥ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមការប្រកាសដោយក្រុមហ៊ុន Ford ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស និងមុខងារទំនើបជាច្រើនទៀតវាបានធ្វើឲ្យចេញប្រតិបត្តិការលើកដំបូងរបស់ខ្លួនអូសបន្លាយមកអស់រយៈពេលជិត៥ឆ្នាំ ហើយនៅពេលនេះ The USS Gerald R.Ford នឹងអាចចាប់ផ្តើមដំណើរការជាលើកដំបូងបានវិញ ប៉ុន្តែជាមួយនឹងតម្លៃដល់ទៅ ១៣ពាន់លានដុល្លារ។

នាវាចម្បាំងរបស់អាមេរិកមួយនេះនឹងត្រូវចល័តទៅកាន់តំបន់សមុទ្រអាត្លង់ទិកក្នុងនាមជានាវាចម្បាំងដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ហើយប្រសិនបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនដូចជាប្រទេសឡាវសម្រាប់ឆ្នាំ២០២២នេះមានទំហំផលិតផលក្នុងស្រុកសរុប ឬ GDP មានត្រឹមតែ១៨,៥២ពាន់លានដុល្លារ ខណៈដែលប្រទេសប៊្រុយណេមាន GDP សរុបមានត្រឹមតែ១២ពាន់លានដុល្លារ(The World Population Review)។

USS Gerald R.Ford គឺជានាវាដឹកជញ្ជូនដំបូងគេបំផុតដែលប្រើប្រាស់ប្រព័ន្ធ catapult អេឡិចត្រូម៉ាញេទិក ជំនួសឱ្យម៉ាស៊ីនចំហាយទឹកដែលតែងតែប្រើប្រាស់នាពេលកន្លងមក។ ប្រព័ន្ធថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើនចំនួនជើងហោះហើរ៣៣ភាគរយ បង្កើនពេលវេលាប្រតិបត្តិការសម្រាប់យន្តហោះ និងអាចផ្ទុកយន្តហោះធុនធ្ងន់បានច្រើនជាងមុនដូចជាយន្តហោះគ្មានមនុស្សបើកទំនើបៗជាដើម។ បច្ចេកវិទ្យាថ្មីៗ និងមុខងារទំនើបៗដល់ទៅ ២៣ ដែល Ford បានអភិវឌ្ឍ និងបំពាក់នៅលើ The USS Gerald R.Ford ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដាក់ឲ្យប្រតិបត្តិការទៅកាន់តំបន់សមុទ្រអាត្លង់ទិកនឹងក្លាយទៅជាពេលវេលាសម្រាប់ធ្វើការសាកល្បងបន្ថែមទៀតរបស់នាវានៅឡើយក្នុងនោះនាវាចម្បាំងនេះនឹងតាមផែនការចូលរួមសមយុទ្ធយោធាជាមួយនឹងបណ្តាប្រទេសចំនួន៨ផងដែរនាពេលខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content