សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយឱ្យជីវភាពរបស់ប្រជាជនមានភាពល្អប្រសើរ

កណ្តាល ៖ ការប្រើប្រាស់កម្ចីទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីវភាពប្រជាជន ជាពិសេស សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះទៀតសោត បានជួយឱ្យប្រជាជនងាកមកប្រើប្រាស់កម្ចីផ្លូវការ ដែលមានការអត្រាការប្រាក់ទាប និងមានច្បាប់ការពារអតិថិជនត្រឹមត្រូវ។

ជាក់ស្តែង អ្នកស្រី អេង រំដឹង ដែលម្ចាស់ចម្ការជីរណា ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា មូលហេតុដែលជំរុញឱ្យអ្នកស្រីប្រើប្រាស់កម្ចីពីមីក្រូហិរញ្ញវត្ថុគឺដោយសារអត្រាការប្រាក់ទាបជាងកម្ចីឯកជន ហើយថែមទាំងជួយឱ្យជីវភាពរបស់គ្រួសារអ្នកស្រីមានភាពប្រសើរឡើងជាងមុន។

អ្នកស្រី បានរៀបរាប់ថា កាលពីឆ្នាំ២០១៧ អ្នកស្រីបានធ្វើការនៅរោងចក្រមួយកន្លែង ខណៈប្តីបានប្រកបរបរកសិកម្មតិចតួចនៅផ្ទះ។ ប៉ុន្តែក្រោយមក រោងចក្រដែលអ្នកធ្វើការឱ្យនោះក៏ក្ស័យធន អ្នកស្រីបានឈប់ធ្វើការ ហើយសម្រេចិត្តងាកមកជួយមុខរបររបស់ប្តីដោយផ្តោតលើចម្ការជីរណា។

អ្នកស្រីបានថ្លែងបន្តថា ដំបូងឡើយ ប្តីរបស់អ្នកស្រីគឺជាអ្នកគិតគូរក្នុងការប្រើប្រាស់កម្ចីពីមីក្រូហិរញ្ញវត្ថុ ហើយការសម្រេចចិត្តក្នុងការប្រើប្រាស់កម្ចីពីមីក្រូហិរញ្ញវត្ថុគឺដោយសារអត្រាការប្រាក់ទាប ការទូទាត់សងត្រូវបានធ្វើឡើងជាប្រចាំខែ ហើយការទូទាត់ទាំងលុយដើម និងការប្រាក់ថយចុះទៅតាមតារាងបង់សង។

ទន្ទឹមនេះ អ្នកស្រីបានបញ្ជាក់ថា បើសិនជាប្រើប្រាស់កម្ចីឯកជន (កម្ចីក្រៅផ្លូវ ឬកម្ចីខុសច្បាប់) នៅតាមភូមិ ការទូទាត់សងបានត្រឹមតែការប្រាក់ ហើយប្រាក់ដើមនៅដដែល។ ដោយមើលឃើញពីលទ្ធផលដ៏លំបាកដូច្នេះ អ្នកបានសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ ដើម្បីជាទុនសម្រាប់ពង្រីកចម្ការរបស់អ្នកស្រី។

ងាកមកចាប់អារម្មណ៍មុខរបរដែលអ្នកស្រីសម្រេចចិត្តក្នុងការធ្វើជាមួយប្តីរបស់ស្រីវិញ អ្នកស្រីបានរៀបរាប់ថា ដំបូងឡើយ អ្នកស្រីបានទិញសម្ភារៈចាំបាច់មួយចំនួន ដូចជា ស្បៃ គ្រាប់ពូជ និងបង្គោលជាដើម។ បន្ទាប់មក មុខរបររបស់អ្នកស្រី និងប្តី បានដំណើរការរលូន និងរីកចម្រើន។ អ្នកស្រី និងប្តីអ្នកស្រី បានសម្រេចិត្តប្រើប្រាស់កម្ចីបន្ថែម ដើម្បីពង្រីកចម្ការរបស់អ្នកស្រី។

អ្នកស្រីបានថ្លែងបន្តថា កាលពីមុន ការវាយចាយក្នុងគ្រួសារជួបការលំបាក ប៉ុន្តែបន្ទាប់ពីការប្រើប្រាស់ទុនកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើចម្ការ ហើយមុខរបរនេះមានការរីកចម្រើនបានជួយបង្កើតប្រាក់ចំណូលដល់គ្រួសារអ្នកស្រី។ ដូច្នេះហើយការចាយវាយក្នុងគ្រួសារលែងជួបការលំបាកដូចកាលពីមុន ដោយអ្នកស្រីអាចទិញសម្ភារៈចូលផ្ទះ និងចំណាយលើការសិក្សារបស់កូនៗបានប្រសើរជាងមុន។

ជាចុងក្រោយ អ្នកស្រីបានបញ្ជាក់ថា ការប្រើប្រាស់កម្ចីនេះគឺត្រូវមានផែនការប្រើប្រាស់ឱ្យបានច្បាសលាស់ នោះវានឹងជួយបង្កើនប្រាក់ចំណូល និងជួយជីវភាពឱ្យល្អប្រសើរ។ បើមិនដូច្នេះទេ កម្ចីនេះនឹងក្លាយជាបំណុល។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញនៅកម្ពុជានៅតែបន្តរក្សាបានកំណើននិងស្ថិរភាពតាមរយៈការផ្តល់សេវាប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។

លោកជំទាវ បានថ្លែងបន្តថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំងប្រទេស និងលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា