មេដឹកនាំអ៊ីរ៉ង់ ថ្លែងអំណរគុណលោក Putin និងពលរដ្ឋរុស្ស៊ី ដែលតែងគាំទ្រជាពិសេសក្នុងអំឡុងពេលសង្គ្រាម

បរទេស​ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរំលេចសារថ្លែងអំណរគុណដ៏មានអត្ថន័យមួយនៅលើបណ្តាញសង្គមជូនចំពោះមេដឹកនាំរុស្ស៊ី លោក Vladimir Putin ព្រមទាំងពលរដ្ឋរុស្ស៊ីផងដែរ ដែលតែងគាំទ្រជាពិសេសមកលើអ៊ីរ៉ង់នៅក្នុងអំឡុងពេលមានសង្គ្រាម។

យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata នៅសប្តាហ៍នេះបានបញ្ជាក់ថា មេដឹកនាំអ៊ីរ៉ង់ បានសរសេរសារនៅលើបណ្តាញសង្គមជាភាសារុស្ស៊ីក្នុងអត្ថន័យដូចខាងក្រោមនេះថា៖

«សាររបស់ប្រធានាធិបតី Putin និងការគាំទ្ររបស់ប្រជាជនរុស្ស៊ី បានធ្វើឲ្យមានការបំផុសគំនិតពួកយើងក្នុងសង្រ្គាមមួយនេះ។ ការតស៊ូ និងភាពក្លាហានរបស់ប្រជាជនអ៊ីរ៉ង់សន្យាថានឹងបង្កើតឲ្យបាននូវទំនាក់ទំនងថ្មីដែលនឹងធានាសន្តិសុខនៃអាស៊ីបូព៌ា និងសម្រាប់ប្រទេសក្នុងតំបន់។ ក្នុងនាមប្រជាជនអ៊ីរ៉ង់ ខ្ញុំសូមអរគុណយ៉ាងខ្លាំងទៅដល់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី»។

យ៉ាងណាក៏ដោយ បើទោះបីជាមិនបានបញ្ជាក់អំពីសារណាមួយដែលលោក Putin បានផ្ញើមកឲ្យអ៊ីរ៉ង់ក៏ពិតមែន ប៉ុន្តែកន្លងមកគេតែងតែឃើញមានសេចក្តីថ្លែងការណ៍ និងសារចូលរួមរំលែកទុក្ខនៃការបាត់បង់មេដឹកនាំអ៊ីរ៉ង លោក Ali Khamenei ពីសំណាក់ដឹកនាំរុស្ស៊ីរូបនេះមុនគេជានិច្ច ជាពិសេស សារបង្ហាញពីក្ដីបារម្ភពីប្រជាជនអ៊ីរ៉ង់នៅក្នុងអំឡុងពេលជួបវិបត្តិសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសអាម៉េរិក និងអ៊ីស្រាអែល។

ដោយទីភ្នាក់ងារចិនស៊ិនហួ នាថ្ងៃទី៦ និងទី១១ ខែមីនា លោក Putin បានជួបពិភាក្សជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud តាមរយៈទូរស័ព្ទដើម្បីពិភាក្សាទៅលើបញ្ហានៅតំបន់មជ្ឈិមបូព៍ា ដោយភាគីទាំងពីរបានលម្អិតទៅលើបញ្ហាផ្សេងៗជុំវិញវិបត្តិសង្គ្រាមនេះ។

ដោយឡែក ចុងក្រោយនេះ កាលពីថ្ងៃទី២៣ ខែមីនា មេដឹកនាំរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិពែរ្ស ឬ Nowrus ផងដែរ និងបានគូរបញ្ជាក៉អំពីកិច្ចគាំទ្ររបស់រដ្ឋាភិបាលទីក្រុងមូស្គូចំពោះកិច្ចខិតខំប្រឹងប្រែង​ និងការឆ្លើយតបរបស់កងកម្លាំងបដិវត្តឆ្មាំអ៊ីរ៉ង់ចំពោះកិច្ចការពារជាតិ។

គួរឲ្យដឹងដែរថា ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាយូរមកហើយនោះ រុស្ស៊ី គឺជាប្រទេសទី១ដែលបានចេញសារថ្កោលទោសចំពោះការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ទាំងកំរោលកាលពីចុងខែកុម្ភៈកន្លងទៅនេះ និងតែងតែបន្តរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន រួមទាំងយេរូសាឡឹម ចំពោះប្រតិបត្តិការយោធាដែលអូសបន្លាយអស់រយៈពេលជិត១ខែមកហើយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

រាជធានីភ្នំពេញ ​បានបញ្ចប់​ជាផ្លូវការ​នូវ​ការ​ចុះ​បញ្ជីដីធ្លី​ និង​ប្រគល់​បណ្ណ​ជូន​ប្រជាពលរដ្ឋ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

រាជធានីភ្នំពេញ បានប្រកាសបញ្ចប់​ការ​ចុះ​បញ្ជីដីធ្លី និង​ប្រគល់​បណ្ណ​ជូនប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​ជាផ្លូវការ​ ដែលជា​មោទនភាពមួយសម្រាប់​វិស័យ​សុរិយោដីដែល​ស្រ​បតាមការ​ចង់បានរបស់រាជរដ្ឋាភិបាល​ អាណត្តិទី​៧​នៃរដ្ឋសភា

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

Leave a Reply

Your email address will not be published.Required fields are marked *