កំពង់ធំ ៖ ប្រជាសហគមន៍ការពារធម្មជាតិឃុំប្រឡាយ ដែលបានចូលរួមអនុវត្តគម្រោងស្រូវនិរន្តរភាព ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ឥឡូវនេះបាននាំគ្នាដាំដុះកាន់តែច្រើនឡើង ព្រោះគម្រោងនេះមិនត្រឹមតែជួយការពារសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែស្រូវប្រភេទនេះនៅអាចជួយឲ្យកសិករអាចបង្កើនប្រាក់ចំណូលសម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ក្នុងដំណើរទៅកាន់ខេត្តកំពង់ធំនាពិធីបើកយុទ្ធនាការអន្ទាក់សូន្យដែលបានរៀបចំឡើងនៅទីរួមខេត្តកំពង់ធំកាលពីពេលថ្មីៗនេះបានថ្លែងឱ្យដឹងថា ការចូលរួមអនុវត្តស្រូវនិរន្តរភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនចំណូល និងមុខរបរថ្មីដល់សហគមន៍ សំដៅកាត់បន្ថយភាពសម្ពាធទៅលើធនធានធម្មជាតិ ដោយគិតរហូតមកដល់ពេលនេះគម្រោងស្រូវនិរន្តរភាពដែលប្រជាសហគមន៍បានចូលរួមការដាំដុះបានក្លាយជាមុខរបរថ្មីបន្ថែមជួយឱ្យពួកគាត់កំពុងទទួលបានផលល្អប្រសើរជារៀងរាល់ឆ្នាំ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
“ចំពោះប្រជាសហគមន៍ដែលអាចចូលរួមអនុវត្តគម្រោងស្រូវនិរន្តរភាពនេះបាន គឺត្រូវភ្ជាប់ជាមួយលក្ខខណ្ឌចម្បងៗមួយចំនួន គឺការមិនទន្ទ្រានដីបន្ថែម មិនបរបាញ់ និងដាក់អន្ទាក់ សត្វព្រៃ ជាពិសេសសត្វខ្សិប។ តាមរយៈការអនុវត្តគម្រោងនេះ ពួកគាត់ក៏បានចំណូលពីសត្វខ្សិបថែមទៀត”
លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរភាពនៃអង្គការ WCS បានបញ្ជាក់ថា ប្រជាសហគមន៍មានប្រមាណជាង៣០០គ្រួសារ បាន និងកំពុងអនុវត្តគម្រោងស្រូវនិរន្តរភាព ហើយគម្រោងស្រូវនិរន្តរភាពត្រូវបានអនុវត្តនៅតំបន់អភរិក្សសត្វខ្សឹបចំនួន៦កន្លែង ដោយភាគច្រើននៅខេត្តកំពង់ធំ ដែលមានវត្តមានសត្វខ្សឹបច្រើនជាងគេ ។

ដោយឡែកអ្នកស្រី តែន សុឃី ជាកសិករដែលបានអនុវត្តនូវគម្រោងស្រូវនិរន្តរភាពនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមអនុវត្តស្រូវនិរន្តរភាពនេះចាប់តាំងពីឆ្នាំ២០១៦មក ជាមួយនឹងការដាំដុះនៅលើផ្ទៃដី៦៨អា ដោយក្នុងមួយរដូវទទួល បានទិន្នផលចន្លោះពី១តោន ទៅ២តោន។ ក្រោយប្រមូលផលបាន ខាងគម្រោងទទួលទិញ ក្នុងមួយគីឡូក្រាម តម្លៃពី ១ ១០០ -១ ២០០ រៀល ដែលជាតម្លៃមួយខ្ពស់ជាងស្រូវធម្មតា ។ ការដាំដុះស្រូវ នេះងាយលក់បានតម្លៃខ្ពស់ ហើយក៏ជាការលើកទឹកចិត្តដល់កសិករក្នុងការងារ ចូលរួមអភិរក្សសត្វខ្សឹបនៅក្នុងតំបន់នេះផងដែរ។
អ្នកស្រីបានបញ្ជាក់ថា ៖
“កសិករនៅក្នុងឃុំចាប់តាំងតែពីបានដាំដុះស្រូវនេះ មកមិនជួបការលំបាកលក់ទេ។ តម្លៃទៀតសោតក៏ខ្ពស់គ្រាន់បើជាង ស្រូវធម្មតា ដែលបានតម្លៃក្រោម ១ ០០០រៀលជាងក្នុងមួយគីឡូក្រាម។ ក្រៅពីនេះ ការដាំដុះស្រូវនិរន្តរភាពបែបធម្មជាតិ មិនត្រឹមជួយដល់សត្វព្រៃទេ នៅពេលអ្នកបរិភោគទិញយកទៅហូបបានជួយដល់សុខភាពថែមទៀត”
ជាមួយនឹងលទ្ធផលទទួលបានល្អប្រសើរនៃការអនុវត្តគម្រោងស្រូវនិរន្តរភាព ក្រសួងបរិស្ថានចង់ឱ្យមានមានការពង្រីកគម្រោងនេះ ទៅតំបន់ជុំវិញបឹងទន្លេសាប ត្បិតមានសត្វស្លាបជាច្រើនប្រភេទដែលត្រូវអភិរក្ស ។
គួរបញ្ជាក់ថា គម្រោងស្រូវនិរន្តរភាពនេះកំពុងពង្រីកនៅតំបន់ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប មានដូចជានៅបារាយណ៍ តាំងគោក ដែលមានប្រជាពលរដ្ឋចំនួន៦០០គ្រួសារ និងបន្តពង្រីកទៅស្រុកកំពង់ស្វាយ (កំពង់ធំ) និងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុក បាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រីកវិសាលភាពសត្វខ្សឹប ដែលត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៥៥០ក្បាលនៅកម្ពុជា ស្មើនឹង៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាននៅលើពិភពលោកប្រមាណជាង ៨០០ក្បាលប៉ុណ្ណោះ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content