ប្រជាសហគមន៍ផាត់សណ្ដាយកាត់បន្ថយការនេសាទត្រី ងាកទៅបម្រើសេវាទេសចរណ៍

សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ មានមូលដ្ឋានស្ថិតនៅក្នុងខេត្តកំពង់ធំ និងស្ថិតនៅលើផ្ទៃនៃបឹងទន្លេសាប។ សហគមន៍នេះចែកចេញជាភូមិចំនួន ៥ និងមានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ក្នុងនោះ ពលរដ្ឋ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។

តាំងពីដើមមក ប្រជាជនក្នុងសហគមន៍នេះមានរបរនេសាទត្រី ជាមុខរបរគោលតែម្ដង។ ប៉ុន្តែ ដោយសារតែការនេសាទកាន់តែមានការកើនឡើងពីមួយឆ្នាំ ធនធានត្រីក៏ប្រឈមនឹងការខ្សត់ខ្សោយផងដែរ។

ដើម្បីស្រោចស្រង់ធនធានត្រីក្នុងបឹងទន្លេសាបឡើងវិញ ក្រសួង ស្ថាប័ន និងអង្គការនានា​បានព្យាយាម​បង្កើតជម្រើសមុខរបរឱ្យកាន់តែទូលំទូលាយដល់ប្រជាជនក្នុងសហគមន៍ឡើងវិញ។ ការធ្វើបែបនេះ មិនត្រឹមតែជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើសុខមាលភាពរបស់ពួកគេ ជាពិសេសកាត់បន្ថយនូវការបាត់បង់ការសិក្សារបស់កូនៗ ដែលតាមឪពុកម្ដាយទៅនេសាទ។

បើតាមលោក ហ៊ួត ស៊ីណាត ប្រធានកម្មវិធីសម្របសម្រួលជីវភាព FACT’s Livelihood Program Coordinator បានឱ្យដឹងថា៖

“ឥឡូវនេះសហគមន៍អាចរកចំណូលបានពីទេសចរណ៍ ដោយមួយ​ថ្ងៃទទួលបានភ្ញៀវជាមធ្យម ១០នាក់…តាមរយៈភ្ញៀវដែលចូលមកទស្សនានេះ ពួកគាត់អាចបើកទូក ដឹកភ្ញៀវ ធ្វើម្ហូបអាហារ និងបង្កើតផ្ទះស្នាក់ជាដើម”

លោកប្រធានកម្មវិធីសម្របសម្រួលជីវភាពដដែលនេះ បានបន្តឱ្យដឹងទៀតថា ភ្ញៀវដែលចូលទៅ​កម្សាន្ដនៅក្នុងសហគមន៍គឺមានទាំងភ្ញៀវខ្មែរ មានទាំងបរទេស ហើយមួយរយៈចុង​ក្រោយនេះ​ លោកសង្កេត​ឃើញថា ភ្ញៀវបរទេសហាក់មានចំនួនច្រើនគួរសម ដោយពួកគេមានការចាប់អារម្មណ៍ ទៅលើទីតាំងទេសចរណ៍ធម្មជាតិមួយនេះ។

យ៉ាងណាមិញ អ្វីដែលនៅជាបញ្ហា គឺភាគច្រើនភ្ញៀវទេសចរមិនសូវទទួលយកសេវាកម្មស្នាក់នៅនោះទេ ដោយហេតុថា មានការភ័យខ្លាចជាមួយនឹងរឿងអាកាសធាតុ ម្យ៉ាងទៀតវាមានភាពលំបាកក្នុងការ​បន្ទោរបង់ជាដើម។ ប៉ុន្តែនេះក៏មិនមែនមានន័យថា មិនមានអ្នកស្នាក់នៅសោះនោះទេ គឺមានដែរ គ្រាន់តែក្នុងចំនួនតិចតួច។

គួររំលឹកថា សហគមន៍នេះបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយមកដល់ពេលនេះ វាបានក្លាយទៅ​ជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រជាជនក្នុងការរកចំណូល។ ហើយដោយសារតែមុខរបរថ្មីនេះ បាននាំឱ្យការនេសាទមានការថយចុះប្រមាណជាពាក់កណ្ដាលហើយ ដោយពួកគេយកពេល​មកបម្រើការក្នុងវិស័យទេសចរណ៍​វិញ។

ក្រៅពីការបម្រើសេវាកម្មទេសចរណ៍ដោយផ្ទាល់ទៅ ប្រជាជនមួយចំនួនទៀតក៏បានបង្កើតផលិតផល ធ្វើពីដៃ ដោយប្រើប្រាស់វត្ថុធាតុដើមនៅក្នុងតំបន់ផ្ទាល់ដូចជា កាបូបធ្វើពីកំប្លោក វត្ថុអនុស្សាវរីយ៍ និងកែច្នៃត្រីដែលនេសាទបានធ្វើជា ត្រីងៀត ត្រីឆ្អើ ប្រហុក ផ្អកជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ