Donald Trump បញ្ចុះបញ្ចូលសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើឥណ្ឌា និងចិន

កាលពីថ្ងៃអង្គារ៍ Trump បានចូលរួមសន្ទនាតាមទូរស័ព្ទនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីអាម៉េរិក និងសហភាពអឺរ៉ុប ដោយបង្ហាញថា លោកបានត្រៀមខ្លួនក្នុងការដាក់ពន្ធបន្ថែមទៀតលើចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងធំទាំងពីររបស់រុស្ស៊ី

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យផ្តាច់ហិរញ្ញប្បទានរាប់លានដុល្លារសម្រាប់គម្រោងសាងសង់ស្ពាននៅហ្វីលីពីន

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឱ្យផ្តាច់ជំនួយរាប់លានដុល្លារសម្រាប់គម្រោងស្ពានហ្វីលីពីន PBBM Rural Modular Bridge ពាក់ព័ន្ធនឹងសវនកម្មរកឃើញថាមានការក្លែងបន្លំលុយហិរញ្ញប្បទាន

ឯកឧត្តមបណ្ឌិត សួង ណយ ៖ វេទិកាផ្គូផ្គងអ្នកផលិត-អ្នកទិញ ជាវេទិកាជជែកគ្នាត្រង់ៗ ដើម្បី​ដោះស្រាយបញ្ហា

វេទិកាផ្គូផ្គងអ្នកផលិត-អ្នកទិញ មិនមែនជាវេទិកាឈ្លោះប្រកែកគ្នាទេ ប៉ុន្តែជាវេទិកាដែលនិយាយគ្នាត្រង់ៗ ទៅលើបញ្ហាដែលអ្នកផលិត និងអ្នកទិញជួបប្រទះ

ទីផ្សារការងារនៅកាណាដាកំពុងមានភាពចង្អៀត ខណៈយុវជនភាគច្រើនបាត់បង់ឱកាសការងារ

ទីភ្នាក់ងារស្ថិតិកាណាដា បង្ហាញថា ពលរដ្ឋកាណាដាដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំកំពុងជួបប្រទះនូវអត្រាគ្មានការងារធ្វើរហូតដល់ ១៤,៥% ដែលជាអត្រាខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១០ (មិនរាប់បញ្ចូលឆ្នាំមានការរាតត្បាត)

ទំហំពាណិជ្ជកម្មចិនជាមួយនឹងបរទេសកើនឡើង ៣,៥% បើទោះបីជាមានសម្ពាធពន្ធពីអាម៉េរិក

ពាណិជ្ជកម្មចិនជាមួយនឹងបរទេសបានកើនឡើង ៣,៥% ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការនាំចូល និងការនាំចេញសរុបឈានដល់ ២៩,៥៧ ទ្រីលានយ័ន (៤,១៤ ទ្រីលានដុល្លារ)

ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងចាប់ពីខែតុលាទៅ

OPEC+ នឹងបង្កើនផលិតកម្មក្នុងល្បឿនយឺត ១៣៧ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែតុលា ប៉ុន្តែបរិមាណនេះទាបជាងខែមិថុនា/ខែកក្កដា ៤១១ ០០០បារ៉ែលក្នុងមួយថ្ងៃ និង ខែសីហា/ខែកញ្ញា ៥៥៥ ០០០ បារ៉ែលក្នុងមួយថ្ងៃ

ឥណ្ឌា បន្ថយពន្ធលើទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងសម្របខ្លួនទៅនឹងពន្ធ ៥០% ពីអាម៉េរិក

ឥណ្ឌាបានអនុម័តលើកំណែទម្រង់ពន្ធលើទំនិញ និងសេវាកម្ម (GST) ដោយកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់ដូចជា ថ្នាំដុសធ្មេញ និងសាប៊ូកក់សក់ពី ១៨% មកត្រឹម ៥% ប៉ុណ្ណោះ ហើយរថយន្តខ្នាតតូច ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ពី ២៨% មកត្រឹម ១៨%

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលមានការរំពឹងថា OPEC+ អាចដំឡើងទិន្នផលបន្ថែមទៀត

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៣% ឬ មានតម្លៃ ៦៦,៧៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាកចុះ ០,៣% ឬ មានតម្លៃ ៦៣,២៩ ដុល្លារក្នុងមួយបារ៉ែល

តម្លៃមាស បន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ៤ ២៥១ ដុល្លារក្នុងមួយតម្លឹង

តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ ៣ ៥៥៤ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ២៥១ ដុល្លារក្នុងមួយតម្លឹង និង ៤២៥ ដុល្លារក្នុងមួយជី)

ឥណ្ឌា ប្រកាសពីផែនការពង្រីកខ្លួនជាមជ្ឈមណ្ឌលផលិតកម្មបន្ទះឈីបក្នុងពេលឆាប់ៗ

ឥណ្ឌា បានប្រកាសពីគម្រោងពង្រីកផលិតកម្មបន្ទះឈីបនៅត្រឹមចុងឆ្នាំ២០២៥ ជាមួយនឹងមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបន្ទះឈីបនាពេលអនាគត