បរទេស៖ យោងតាមប្រភពព័ត៌មាន ABS CBN បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឱ្យផ្តាច់ជំនួយរាប់លានដុល្លារសម្រាប់គម្រោងស្ពានហ្វីលីពីន PBBM Rural Modular Bridge ពាក់ព័ន្ធនឹងសវនកម្មរកឃើញថាមានការក្លែងបន្លំលុយហិរញ្ញប្បទាន។

គម្រោង PBBM Rural Modular Bridge គឺជាគម្រោងសាងសង់ស្ពានរាប់រយកន្លែងនៅក្នុងហ្វីលីពីន ជាមួយនឹងការស្នើរសុំហិរញ្ញប្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ (EDCF)។ កន្លងមក មន្ត្រីហិរញ្ញវត្ថុកូរ៉េធ្លាប់បានព្រមានពីភាពទន់ខ្សោយនៃគម្រោង និងហានិភ័យខ្ពស់នៃអំពើពុករលួយ ដោយហិរញ្ញប្បទានដំបូង ៥១០ លានដុល្លារត្រូវបានកាត់បន្ថយមកត្រឹម ៨០ ទៅ ១០០ លានដុល្លារប៉ុណ្ណោះ ហើយទំហំនៃគម្រោងនេះក៏បានកាត់បន្ថយចំនួនស្ពានពី ៣៥០ កន្លែងមកនៅត្រឹម ៧០ ផងដែរ។

កាលពីថ្ងៃចន្ទ នៅក្នុងការបង្ហោះ Facebook របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសង្កត់ធ្ងន់ថា គ្មានប្រាក់កម្ចី ឬការឧបត្ថម្ភធនណាមួយត្រូវបានបញ្ចេញឡើយ ហើយការបញ្ឈប់ជំនួយនេះចៀសវាងពីការខ្ជះខ្ជាយលុយពន្ធចំនួន ៧ ទ្រីលានវ៉ុន (៥ ពាន់លានដុល្លារ) និងរារាំងដល់លទ្ធភាពនៃការកើតឡើងអំពើរពុករលួយ និងការគ្រប់គ្រងខ្សោយ។
លោកបានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះតម្លាភាព។ លើសពីនេះ លោក Yoon ក៏បានសរសើរតួនាទីនៃការរាយការណ៍ស៊ើបអង្កេតដែលបានលាតត្រដាងករណីនេះផងដែរ និងបានអរគុណប្រព័ន្ធផ្សព្វផ្សាយដែលបានធានាសិទ្ធិក្នុងការដឹងលឺរបស់សាធារណជន។ បន្ថែមពីនេះ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកចំពោះតម្លាភាព។ យ៉ាងណាមិញ ស្ថានទូតកូរ៉េប្រចាំប្រទេសហ្វីលីពីននៅមិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីការផ្តាច់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនេះនៅឡើយទេ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content