ឥណ្ឌា ប្រកាសពីផែនការពង្រីកខ្លួនជាមជ្ឈមណ្ឌលផលិតកម្មបន្ទះឈីបក្នុងពេលឆាប់ៗ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ឥណ្ឌា បានប្រកាសពីគម្រោងពង្រីកផលិតកម្មបន្ទះឈីបនៅត្រឹមចុងឆ្នាំ២០២៥ ជាមួយនឹងមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបន្ទះឈីបនាពេលអនាគត។

នៅក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំរបស់ Semicon India កាលពីថ្ងៃអង្គារ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានលើកឡើងថា បន្ទះឈីបដែលត្រូវបានសាកល្បងដោយក្រុមហ៊ុន Micron និង Tata ត្រូវបានផលិតរួចហើយ។ ការ​ផលិត​បន្ទះ​ឈីប​សម្រាប់ប្រើប្រាស់ក្នុងគ្រឿងអេឡិចត្រូនិចកនឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ។ ការនេះបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឥណ្ឌានៅក្នុងវិស័យបន្ទះឈីប និងបានហៅប្រទេសរបស់គាត់ថា ជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបន្ទះឈីបនាពេលអនាគត។ យ៉ាងណាក៏ដោយ ទោះបីជាដំណើររបស់ឥណ្ឌាអាចនឹងយឺត​ ប៉ុន្តែមិនមានអ្វីមួយដែលអាចបញ្ឈប់ពួកគេបានទេ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនសន្យាថា នឹងជំរុញការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌារហូតដល់ ១០ ទ្រីលានយ៉េន ស្មើនឹងប្រមាណ ៦៩ ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការគ្រឿងផ្គុំឈីប និង AI ក្នុងអំឡុងពេលដែលលោក Modi ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីសប្តាហ៍មុន។

សូមជម្រាបថា ទីផ្សារគ្រឿងផ្គុំឈីបរបស់ឥណ្ឌាបានកើនឡើងពី ៣៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដល់ ៤៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយបន្តកើនឡើងដល់ ៥០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលមានគោលដៅឈានឱ្យដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។

លោកនាយករដ្ឋមន្ត្រី Narendra Modi បានលើកឡើងថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកក៏មានអត្ថប្រយោជន៍ជាមូលធនមនុស្សផងដែរ ដែលជាការកត់សម្គាល់ថា ប្រមាណ ២០% នៃទេពកោសល្យ ក៏ដូចជាចំណេះបច្ចេកវិទ្យាសកលក្នុងការរចនាគ្រឿងផ្គុំឈីបគឺមាននៅក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ឥណ្ឌា គឺជាមហាអំណាចសេដ្ឋកិច្ចធំទី៥ និងលូតលាស់លឿនបំផុតរបស់ពិភពលោក ប៉ុន្តែថ្មីៗនេះត្រូវបានដាក់ទណ្ឌកម្មតាមរយៈការដំឡើងពន្ធដល់ ៥០% ពីប្រធានាធិបតីអាម៉េរិក Donald Trump។ យ៉ាងណាក្ដី ស្របពេលដែលតម្រូវការបន្ទះឈីបអន្តរជាតិកំពុងកើនឡើង ឥណ្ឌាបានអះអាងថា ខ្លួនកំពុងបង្កើតប្រព័ន្ធអេកូពេញលេញដែលគ្របដណ្តប់លើការរចនា ការផលិត និងការវេចខ្ចប់ឈីប ដើម្បីក្លាយជាប្រទេសដែលពឹងផ្អែកលើខ្លួនឯង និងមានសមត្ថភាពប្រកួតប្រជែងជាសកល។ លោក Modi មានភាពជឿជាក់ថា​ ​​ឥណ្ឌា ​នា​ពេល​បច្ចុប្បន្ន​នេះកំពុទទួលបាន​ការ​ជឿ​ទុក​ចិត្ត​ពី​ពិភពលោក ហើយប្រសិនបើវិស័យឈីបមានបញ្ហា គឺបណ្តាប្រទេសនានាដែលត្រូវការឈីប ពួកគេអាចពឹងផ្អែកលើឥណ្ឌាបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦


Leave a Reply

Your email address will not be published.Required fields are marked *