Donald Trump បញ្ចុះបញ្ចូលសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើឥណ្ឌា និងចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើប្រទេសចិន និងឥណ្ឌា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ Trump បានចូលរួមសន្ទនាតាមទូរស័ព្ទនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីអាម៉េរិក និងសហភាពអឺរ៉ុប ដោយ​បង្ហាញ​ថា លោក​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​ទៀត​លើ​​ចិន និង​ឥណ្ឌា ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​ទាំងពីរ​របស់​រុស្ស៊ី ប្រសិនបើ​សហភាពអឺរ៉ុប​ព្រម​ធ្វើ​ដូច្នោះ​ដែរ។

កាសែត The Times បានដកស្រង់សម្តីមន្ត្រីអាម៉េរិកដែលមិនបញ្ចេញឈ្មោះបាននិយាយថា ៖

«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់ការរឿងនេះ ប៉ុន្តែយើងអាចធ្វើវាទៅបាន លុះត្រាតែដៃគូអឺរ៉ុបចូលរួមជាមួយយើង»។

សូមរំលឹកថា កាលពីខែមុន Trump បានដំឡើងអត្រាពន្ធទ្វេដងដល់ទៅ ៥០% លើការនាំចូលពីឥណ្ឌា ដោយលើកហេតុផលថា ជាការដាក់ទណ្ឌកម្មដែលប្រទេសនេះបន្តទិញប្រេងក្នុងបរិមាណដ៏ច្រើនពីរុស្ស៊ី។ យ៉ាងណាមិញ Trump បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន និងញូវដែលី កំពុងបន្តការចរចាលើរបាំងពាណិជ្ជកម្មជាមួយនឹងការទន្ទឹងរង់ចាំនិយាយជាមួយនាយករដ្ឋមន្រី្តឥណ្ឌា Narendra Modi នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជាការឆ្លើយតប​ នាយករដ្ឋមន្រី្តឥណ្ឌា Narendra Modi បង្ហាញពីទំនុកចិត្តថា កិច្ចពិភាក្សានឹងក្លាយជាផ្លូវត្រួសត្រាយសម្រាប់បញ្ចេញនូវសក្តានុពលគ្មានដែនកំណត់នៃភាពជាដៃគូឥណ្ឌា-អាមេរិក។ លោក Modi បានបង្ហោះនៅលើ X ថា «ខ្ញុំក៏ទន្ទឹងរង់ចាំនិយាយជាមួយប្រធានាធិបតី Trump ផងដែរ​ ហើយយើងនឹងធ្វើការជាមួយគ្នាដើម្បីទទួលបានអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជនរបស់ប្រទេសទាំងពីរ»។

ទន្ទឹមនឹងនេះ Trump មិនទាន់កំណត់គោលដៅដល់ប្រទេសចិនពេញលេញនោះទេ ដោយសារទីក្រុងប៉េកាំងកំពុងស្ថិតក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការទិញប្រេងពីអាម៉េរិក។ យ៉ាងណាក៏ដោយគេនៅចាំបានថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត Trump ធ្លាប់ប្តេជ្ញាចិត្តថា នឹងបញ្ចប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប៉ុន្តែស្ថានភាពជាក់ស្តែងកាន់តែតឹងតែងដែលធ្វើឲ្យការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែនកាន់តែពិបាកខ្លាំងឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *