ការភ្ជាប់នវានុវត្តន៍ទៅនឹងពាណិជ្ជកម្មបច្ចេកវិទ្យា ជាការផ្សារភ្ជាប់ទៅនឹងឱកាសទីផ្សារនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានរៀបចំវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំលើកទី៤ ដែលផ្តោតលើ «ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជា»។ វេទិកានេះគាំទ្រផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកទី៤ នេះ មានគោលបំណងពិភាក្សាអំពីក្របខណ្ឌគោលនយោបាយ និងយន្តការគាំទ្រចាំបាច់សម្រាប់លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្ម។ វេទិកានេះមានអ្នកចូលរួមប្រមាណ១៥០នាក់ រួមមានមន្ត្រីរាជការ តំណាងឧស្សាហកម្ម អ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ អ្នកវិនិយោគ និងអង្គការអន្តរជាតិនានា។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«វេទិកាប្រចាំឆ្នាំនេះ គឺជាការស្វែងយល់ដ៏សំខាន់អំពីយន្តការសម្រាប់ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងបរិបទកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ រួមមានប្រព័ន្ធនវានុវត្តន៍ជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។ វេទិកានេះធ្វើឡើងដើម្បីចែករំលែកចំណេះដឹង,ផ្តល់ការណែនាំផ្នែកគោលនយោបាយ,ស្នើដំណោះស្រាយបញ្ហាប្រឈម លើកកម្ពស់កិច្ចសហប្រតិបត្តិការ។ យើងមានគោលបំណងលើក​ទឹកចិត្តកិច្ចសហការរវាងអ្នកចូលរួមទាំងអស់ និងជំរុញពួកគេឱ្យក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនេះ»។

ឯកឧត្តមបានបន្ថែមថា ៖ អ្នកស្រាវជ្រាវ រួមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត គឺជាធនធានដ៏មានតម្លៃ។ ការយល់ដឹងរបស់ពួកគេអំពីការផ្ទេរបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ព្រោះវាអាចផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍលទ្ធផលស្រាវជ្រាវរបស់ខ្លួនទៅជាអាជីវកម្មដែលអាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។ តាមរយៈការលើកទឹកចិត្តនិស្សិតឱ្យស្វែងយល់ពីតម្រូវការឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា គឺអាចលើកស្ទួយនវានុវត្តន៍ជំនាន់ថ្មី ដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងចូលរួមដោះស្រាយបញ្ហាទាំងក្នុងស្រុក និងអន្តរជាតិ។

តាមរយៈវេទិកានេះក៏បានពិភាក្សាអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា រួមជាមួយនឹងការជំរុញការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា សំដៅប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវ និងនវានុវត្តន៍ បច្ចេកវិទ្យា ទៅជាដំណោះស្រាយដែលអាចប្រើប្រាស់បានក្នុងទ្រង់ទ្រាយធំ និងសមស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មក្នុងពិភពលោក។

លោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ត បានលើកឡើងពីអំពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកបានលើកឡើងថា៖

«ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាមិនត្រឹមតែសំខាន់ទេ តែជាមូលដ្ឋានមួយគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍជាតិរបស់យើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានប្រទេសចំណូលមធ្យមជាង១០០បានព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសចំណូលខ្ពស់ ដែលជាទូទៅត្រូវបានវាស់វែងដោយចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗប្រមាណ១៤.០០០ដុល្លារអាមេរិក។ ប៉ុន្តែ ប្រទេសមិនដល់ពាក់កណ្តាលទេដែលបានទទួលជោគជ័យ។ ប្រទេសភាគច្រើននៅជាប់ក្នុងអន្ទាក់ប្រទេសចំណូលមធ្យម»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *