ស្វាយរៀង ៖ បងប្អូនប្រជាកសិករខ្មែរដែលមានចិញ្ចឹមសត្វ ជាពិសេសនៅតាមស្រុកស្រែចំការតែងតែនិយមឱ្យចំណីដោយលាយចំណីផ្សេងៗរួមជាមួយនឹងដើមចេក ឬដំណាំដទៃទៀតដើម្បីបំប៉ន និងជំរុញការលូតលាស់របស់សត្វ។ ដោយមើលឃើញពីតម្រូវការចាំបាច់ និងអាចបង្កភាពងាយស្រួលដល់ការឱ្យចំណីទាំងនោះ ស្ថាបនិកខ្មែរម្នាក់បានច្នៃបង្កើតគ្រឿងយន្តកសិកម្មមួយប្រភេទគឺ ម៉ាស៊ីនកិនចំណីសត្វ ដែលអាចជួយកាត់បន្ថយចំណាយ និងចំណេញពេលវេលាបានយ៉ាងប្រសើរ។

លោក សុខ បូរិន ម្ចាស់សិប្បកម្ម សុខ បូរិន ផលិតគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រាប់ AMS ឱ្យដឹងថា លោកបានបង្កើតម៉ាស៊ីនកិនចំណីសត្វនេះឡើង ដោយសារមើលឃើញពីផលលំបាករបស់កសិករខ្មែរក្នុងការផលិតចំណីសត្វ ក៏ដូចជាការធ្វើជីសម្រាប់ដាំដំណាំ និងចង់ជួយឱ្យប្រជាកសិករខ្មែរអាចទទួលបានផលចំណេញច្រើនពីការប្រើប្រាស់ធនធានក្បែរផ្ទះ មិនប្រើជាតិគីមី មិនប៉ះពាល់ដល់សុខភាព ចំណេញពេលវេលា ចំណេញថវិកា និងមិនប៉ះពាល់ដល់បរិស្ថាន។

លោកបានបញ្ជាក់ថា ម៉ាស៊ីនកិនចំណីសត្វប្រភេទនេះ អាចកិនដើមចេក ដំឡូងមី ដើមពោត ក៏ដូចជាស្មៅផ្សេងៗសម្រាប់ឱ្យសត្វស៊ី។ ក្រៅពីនេះវាក៏ជាប្រភេទម៉ាស៊ីនពហុមុខងារ ពោលគឺអាចកិនចំណីសត្វក៏បាន ឬកិនមែកឈើផ្សេងៗសម្រាប់ធ្វើជីកំប៉ុស ឬវត្ថុធាតុដើមផ្សេងទៀតសម្រាប់ដាំដំណាំក៏បាន ដោយសារម៉ាស៊ីននេះត្រូវបានបំពាក់ដោយកំបិតសម្រាប់ហាន់ដ៏មុតស្រួច អាចកិនបំបែកមែកឈើបានយ៉ាងងាយ ហើយកម្លាំងម៉ាស៊ីនមានច្រើនជម្រើស រួមមានប្រើម៉ូទ័រ ប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត ពោលគឺអាស្រ័យតាមតម្រូវការរបស់បងប្អូនប្រជាកសិករ ដែលមានតម្លៃចាប់ពី ២៨០ដុល្លារឡើងទៅ។

លោកបានមានប្រសាសន៍ថា ៖
«ត្បិតតម្លៃវារាងថ្លៃជាងម៉ាស៊ីននាំចូលក៏ពិតមែន តែម៉ាស៊ីនដែលចេញពីសិប្បកម្មមួយនេះមានគុណភាពល្អ បំពាក់ដោយគ្រឿងបង្គុំធន់ មាំ មិនងាយខូច អាចប្រើប្រាស់បានរយៈពេលយូរ។ ហេតុនេះហើយទើបបងប្អូនដែលបានប្រើហើយ តែងនិយាយតៗគ្នាពីព័ត៌មានក៏ដូចជាគុណភាពល្អដែលប្រៀបបាននឹងការផ្សព្វផ្សាយទៅដល់តំបន់ឆ្ងាយៗទូទាំងប្រទេស ។ ជាក់ស្ដែងមានបងប្អូនមួយចំនួនដែលធ្លាប់ប្រើប្រាស់ម៉ាស៊ីននាំចូលពីប្រទេសជិតខាង បានងាកមកប្រើប្រាស់ម៉ាស៊ីនរបស់សិប្បកម្ម សុខ បូរិន វិញ ដោយសារតែគុណភាពល្អ និងមានភាពធន់របស់ម៉ាសស៊ីន»
បច្ចុប្បន្ន សិប្បកម្មរបស់លោក បូរិន មានកម្មករប្រមាណ ១០នាក់ ដែលមានតួនាទីផ្សេងៗគ្នា ហើយអាចដំឡើងម៉ាស៊ីនបាន ១គ្រឿងប៉ុណ្ណោះក្នុង១ថ្ងៃពោលគឺនៅមិនទាន់គ្រប់តាមតម្រូវការរបស់អតិថិជនឡើយ។
គួរបញ្ជាក់ដែរថា លោក បូរិន បានចាប់ផ្ដើមផលិតម៉ាស៊ីនកិនចំណីសត្វនេះឡើងកាលពីឆ្នាំ២០១៧ ដែលដើមឡើយសិប្បកម្មសរបស់លោកមានផលិតត្រឹមប្រភេទឧបករណ៍ស្នប់ទឹកប៉ុណ្ណោះ ហើយក្រោយមកទើបមានការរៀបចំផែនការបង្កើតម៉ាស៊ីនកិនចំណីសត្វដោយបានចំណាយដើមទុនអស់ប្រមាណ២០ម៉ឺនដុល្លារ។
ម្ចាស់សិប្បកម្មក្នុងក្រុងស្វាយរៀងរូបនេះបានបន្ថែមឲ្យដឹងទៀតថា ទោះជាលោកជាអ្នករចនាម៉ូដ និងបង្កើតម៉ាស៊ីនកិនចំណីនេះឡើង តែពុំមានវត្ថុធាតុដើមក្នុងស្រុកឡើយ គឺត្រូវកម្ម៉ង់ឱ្យប្រទេសជិតខាងជាអ្នកផលិតគ្រឿងបង្គុំ បន្ទាប់មកលោកក៏យកមកដំឡើងនៅសិប្បកម្មផ្ទាល់តែម្ដង។ ក្រៅពីនេះលោកក៏មានគម្រោងផលិតម៉ាស៊ីនថ្មីដែលមានមុខងារផ្សេងៗទៀតសម្រាប់បងប្អូនកសិករ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានរាំងស្ទះដោយសារបញ្ហាកូវីដ១៩ ហើយបញ្ហាអ្នកជំនាញនៅមានកម្រិត វត្ថុធាតុដើមក៏ត្រូវការនាំចូលទៀតនោះ បានចោទជាបញ្ហាសម្រាប់អាជីវកម្មមួយនេះផងដែរ។
យ៉ាងណាក៏ដោយ លោក សុខ បូរិន ក៏ថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រម៉ាស៊ីនច្នៃដោយកូនខ្មែរ និងលើកទឹកចិត្តដល់បងប្អូនដែលមានចិញ្ចឹមសត្វ ក៏ដូចជាដាំបន្លែ គួរទិញម៉ាស៊ីននេះយកទៅប្រើប្រាស់ដែលអាចកាត់បន្ថយចំណាយ ពិសេសគឺកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីលើដំណាំដោយងាកមកប្រើជីកំប៉ុស មិនប៉ះពាល់ដល់សុខភាពជំនួសវិញ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content