បច្ចេកវិទ្យា និងការកែច្នៃជាច្រើនបែបត្រូវបានកកើតឡើងដើម្បីជួយដល់ភពផែនដីគេចចេញពីបម្រែបម្រួលអាកាសធាតុនាពេលអនាគតដោយផ្តោតសំខាន់ទៅលើការកាត់បន្ថយការបំពុលអាកាស។ មួយក្នុងចំណោមបច្ចេកវិទ្យាថ្មីៗទាំងនោះ ក្រុមហ៊ុនស្វីសមួយដែលមានឈ្មោះថា SIG បានរកឃើញវិធីសាស្ត្រដ៏អស្ចារ្យមួយដែលអាចកាត់បន្ថយការបំពុលអាកាសធាតុដោយសារម៉ាស៊ីនត្រជាក់ដល់ទៅ៨០ភាគរយ ហើយលុបបំបាត់នូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ទាំងអស់នៅតាមបណ្តាអគារធំៗបានស្ទើរតែទាំងស្រុងផងដែរ។

បច្ចេកវិទ្យាថ្មីនេះកំពុងដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងហ្សេណែវជាមួយនឹងអគារពាណិជ្ជកម្មតូចធំជាង៥០កន្លែង។ SIG បានប្រើប្រាស់ទឹកពីបាតបឹងដ៏ធំបំផុតនៅអឺរ៉ុបដែលមានឈ្មោះថា Alpine ដើម្បីផលិតបានទៅជាប្រព័ន្ធត្រជាក់ដ៏មានប្រសិទ្ធភាពមួយទាំងសម្រាប់អគាររស់នៅ និងពាណិជ្ជកម្មក្តី។

ជាធម្មតាទឹកនៅបាតបឹងដែលមានជម្រៅ៤៥ម៉ែត្រមួយនេះមានសីតុណ្ហភាពត្រជាក់ពេញមួយឆ្នាំ ដូច្នេះ SIG បានបង្កើតជាប្រព័ន្ធបង្ហូរទឹកពីទីតាំងបាតបឹងឆ្លងកាត់អគារមុនពេលវេលាបង្ហូរចូលទៅក្នុងបឹងវិញដែលវាបានធ្វើឲ្យសីតុណ្ហភាពនៅក្នុងអគារអាចចុះត្រជាក់បានយ៉ាងងាយហើយដោយមានការបញ្ជាយ៉ាងត្រឹមត្រូវទៅតាមប្រព័ន្ធគ្រប់គ្រងដែរ។
បច្ចុប្បន្ន ប្រព័ន្ធបញ្ចុះសីតុណ្ហភាពរបស់ SIG ត្រូវបានប្រើប្រាស់យ៉ាងសកមមនៅតាមទីតាំងអគារសំខាន់ៗដែលមានបូករួមទាំងអគារស្នាក់កណ្តាលរបស់អង្គការសហប្រជាជាតិអគារកាកបាទក្រហាមព្រមទាំងភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការងារជនភៀសខ្លួនផងដែរដែលស្ថិតនៅក្នុងទីក្រុងហ្សេណែវ។
គួរឲ្យដឹងដែរថា ក្រៅពីទីក្រុងហ្សេណែវហើយនោះ ក្នុងពេលជាមួយគ្នានេះផងដែរទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដាក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ចុះសីតុណ្ហភាពដោយទឹកពីបាតបឹង ឬទន្លេបែបនេះដូចគ្នាដែរជាមួយនឹងអគារពាណិជ្ជកម្មដល់ទៅ១៨០កន្លែងមកហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content