ក្រុងថ្មី​នៃតំបន់​អរិយក្សត្រ កំពុងទទួលបានការចាប់អារម្មណ៍​ពីសំណាក់​វិនិយោគិនក្នុងស្រុក

ភ្នំពេញ ៖ អគារ​រដ្ឋបាល​ក្រុងថ្មីនៃ​ខេត្តកណ្ដាល គឺក្រុង​អរិយក្សត្រ ត្រូវបានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការកាល​ពីសប្ដាហ៍កន្លងទៅនេះ ដោយ​មានការចូលរួម និងគាំទ្រពី​សំណាក់​វិនិយោគិន​ និងអ្នកអភិវឌ្ឍន៍​អច​លន​ទ្រ​​ព្យ​​​ក្នុងប្រទេស​កម្ពុជា​ជាច្រើន​។ ​នេះ​បានបង្ហាញយ៉ាង​ច្បាស់ថា ​ក្រុងថ្មីនេះ​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំ​ង​​​ពីសំណាក់​វិនិយោគិន ​និងអ្នកអភិវឌ្ឍន៍ ជាពិសេស​អ្នកអភិវឌ្ឍន៍​លំនៅឋាន។​

លោក ​ថាន់ ចាន់​ណា ​អគ្គ​នាយកក្រុមហ៊ុន​ ចាន់​ណា​ លែន ​បានឱ្យដឹងថា​ ក្រុងថ្មី​នេះ​នឹងជួយ​ជំរុញការអភិវឌ្ឍ​អចលនទ្រព្យ ​ជាពិសេស​ទីផ្សារលំនៅឋាន​នៅក្នុង​តំបន់នោះកាន់តែច្រើនបន្ថែមទៀត​ស្របនឹង​វិនិយោគិនក្នុងស្រុក​ជាច្រើន​បានរៀបចំ ​និងត្រៀម​ការ​វិនិយោគ​របស់​ខ្លួនរួច​ជាស្រេច​ ពោលគឺចាប់តាំងពីរាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​បង្កើតក្រុង​ថ្មីនេះមកម្ល៉េះ។

លោក​បន្តថា ៖

“អ្នកអភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​ដែលបានទិញដីទុកនៅទីនោះតាំង​តែពីអរិយក្សត្រ​មិនទាន់​ប​ង្កើ​ត​​​ជា​ក្រុង ​​និងតាំងពី​តម្លៃដីធ្លីនៅតំបន់នោះមិនទាន់ឡើង​ថ្លៃម្ល៉េះ។​ នៅពេល​រាជរដ្ឋាភិបាល​បានចេ​ញ​អនុ​ក្រឹ​ត្យ​​ប​ង្កើត​ជាក្រុង ឃើញថា​អ្នកអភិវឌ្ឍ​ន៍​លំនៅឋាន​ ក៏បាន​ចូលមកកាន់អរិយក្សត្រ និង​ត្រួសត្រាយ​តំបន់​នេះ​​ដើម្បីអភិវឌ្ឍ​​ជា​បុរី​លំនៅឋាន។​”

លោក​បន្ថែមថា ៖

“អ្វីដែលធ្វើ​ឱ្យក្រុង​អរិយក្សត្រ​កាន់តែទទួលបាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​អ្នកអភិវឌ្ឍ​ន៍​អចលនទ្រព្យនោះ គឺគម្រោងតភ្ជាប់​ស្ពាន​ពីភ្នំពេញទៅ​អរិយក្សត្រ​ ដែលនឹងបើ​កការដ្ឋាន​នៅពេលឆាប់ៗនេះ។ នៅពេលស្ពាន​នេះ សាងសង់​រួចរាល់​ ទំនាក់ទំនង​តំបន់ទាំង​ពីរ (ភ្នំពេញ-អរិយក្សត្រ​) នឹង​កាន់តែ​​ខិតជិត​គ្នា ហើយ​ការធ្វើ​ដំណើរ​រវាងតំបន់ទាំងពីរ​ក៏​លែងពិបាក លែងឆ្លង​សាឡាង​បន្តទៀត ដែលធ្វើឱ្យ​ពលរដ្ឋ​នឹងទៅរស់​នៅក្រុង​អរិយក្សត្រ​កាន់តែច្រើន​ឡើង​បន្ថែមទៀត។”

លោក​ ប៉ូ អ៊ាវ​គង់​ អគ្គនាយកក្រុមហ៊ុន​ Advance បានមានប្រសាសន៍ថា បើចង់ឱ្យ​ពលរដ្ឋ​ទៅរស់​នៅអរិយក្សត្របានច្រើន​ ជាដំបូងត្រូវអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានឱ្យ​ច្រើន​ជាមុខសិន ព្រោះនៅក្រោយពេលមានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ ប្រជាពលរដ្ឋ​នឹងទៅទិញលំនៅឋាន​ស្នាក់នៅទីនោះ ដោយ​ពួកគេ​នឹង​មកធ្វើ​ការ​នៅភ្នំពេញពេល​ព្រឹក ឬពេលថ្ងៃ ហើយទៅសម្រាកនៅផ្ទះវិញនៅពេលយប់បាន។

គួរ​រំលឹក​ថា​ ក្រុងអរិយក្សត្រ ត្រូវបានរាជរដ្ឋាភិបាល​ចេញអនុក្រឹត្យ​បង្កើត​ដំណាល​គ្នា​នឹ​ងក្រុ​ងចំនួន២​ទៀត​នៅខេត្ត​កណ្ដាល និងខេត្ត​កំពង់​ស្ពឺ​ គឺក្រុង​សំពៅពូន ខេត្តកណ្ដាល​ និង​ក្រុង​ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យខេត្តកណ្ដាល​ក្លាយជាខេត្ត​មួយមានក្រុង​ច្រើនជាង​គេ​រហូតដល់ទៅដល់ចំនួន ៣ ឯណោះ រួមមាន​ក្រុង​តាខ្មៅ ក្រុង​អរិយក្សត្រ និងក្រុង​សំពៅពូន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់