រយៈពេល៤៥ថ្ងៃ មានយុវជនចុះឈ្មោះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជិត២ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងរយៈពេល ៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់៣០ ខែធ្នូ ឆ្នាំ២០២៣ មានយុវជនយុវនារី ដែលមកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យ បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ប្រមាណជិត២ម៉ឺននាក់ ខណៈក្រសួងការងារនឹងបើកវេសនកាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ថា នៅក្នុងរយៈពេល៤៥ថ្ងៃ ក្រោយប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ មានយុវជនប្រមាណជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមសាលាវិជ្ជាជីវៈផ្សេងៗ ដែលនេះគឺមោទកភាព និងជា​ជោគជ័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ។

លោកបានបញ្ជាក់ថា ៖

«វាជាជោគជ័យរបស់ក្រសួងការងារ ដែលបានប្រឹងប្រែងផ្សព្វផ្សាយពីព័ត៌មានដល់យុវជន គ្រប់ស្រ​ទា​ប់ គ្រប់ទីកន្លែងទាំងអស់ តាមរយៈការចុះឈ្មោះនៅតាមគ្រឹះស្ថានដោយផ្ទាល់ ដែលមានចំនួន៣៧គ្រឹះស្ថានទូទាំងប្រទេ​ស និងតាមរយៈការទំនាក់ទំនងមកមន្ទីរការងារទាំង២៥រាជធានីខេត្ត ក៏ដូចជាអាជ្ញាធរដែនដីឃុំសង្កាត់ដែលនៅជាប់លំ​នៅ​​ឋានរបស់គាត់»។

លោក កត្តា អ៊ន បានបន្ថែមថា ក្រសួងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាជំរុញការផ្ស​ព្វផ្សា​យឱ្យបានកាន់តែទូលំទូលាយ ជាពិសេសក្រុមការងាររបស់ក្រសួងបានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដែ​ល​នេះគឺជាសកម្មភាពមួយបានធ្វើឱ្យមហាជន និងយុវជនមានការចាប់អារម្មណ៍ចំពោះការចុះឈ្មោះចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

«វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាលព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។ កម្មវិធីបើកប​វេ​ស​នកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)​ ដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវទូទាំងប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត»។  នេះបើតាម លោក កត្តា អ៊ន​ បានបញ្ជាក់ប្រាប់បន្ថែម។

លោកបានលើកឡើងដែរ​ថា យុវជនមកពីគ្រួសារក្រីក្រ ជាង ១៩ ០០០ នាក់ ដែលបានមកចុះឈ្មោះចូលរៀននេះ ក្នុងនោះ​មាននៅរាជធានីភ្នំពេញ ច្រើនជាងគេ ខណៈដែលវិស័យដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និ​ងបរិក្ខារត្រជាក់ និងកម្តៅជាដើម។ ​

អ្នកនាំពាក្យក្រសួងការងារ ក៏​បានរំលឹក​ដែរ​ថា ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វាគ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និងទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យក្រុមយុវជនគោលដៅចុះឈ្មោះចូលរៀន។

លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត​នេះ គឺជាកម្មវិធីបណ្តុះបណ្តាលដ៏ត្រឹមត្រូវ និងចំគោ​លដៅ ក៏ដូចជាតម្រូវការ ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មា​នការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោកបាននិយាយថា កន្លងទៅ វិនិយោគិនបរទេស អាចនឹងមានការស្ទាក់ស្ទើ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មធុនមធ្យម ឬធុនធ្ងន់ ដោយសារតែបង្ហាញកង្វះខាតកំលាំងពលកម្មជំនាញ។ ដូច្នេះដាក់នូវគោលនយោបាយនេះ វិស័យឯកជ​ន រីករាយ និងគាំទ្រយ៉ាងខ្លាំង។

លោកបានបញ្ជាក់ថា ៖

«ជាការពិតណាស់ នៅកម្ពុជាយើង មានកំលាំងយុវជនច្រើន ប៉ុន្តែយើងនៅខ្វះការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស ដែលជាតម្រូវការទីផ្សារការងារ។ ខ្ញុំសង្ឃឹមថា ចាប់ពីឆ្នាំ២០២៤តទៅ យើងនឹងលែងខ្វះខាតកម្លាំងពលកម្មទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដែលនឹងផ្តល់នូវធនធានមនុស្ស ដែលប្រ​កបដោយចំណេះជំនាញពិតប្រាកដ ដែលអាចបម្រើការដល់វិស័យអាទិភាពរបស់កម្ពុជាយើង»។

បើតាមក្រសួងការងារ ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើវិស័យចំនួន១០ មាន៣៨ មុខជំនាញដែល​ វិស័យទាំង១០នោះ រួមមាន៖ វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅនិងត្រជាក់, មេកានិចទូទៅ និងមេកានិចរថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន៕ អត្ថបទ (CPA) ៖ វណ្ណ សុជាតា​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧


Leave a Reply

Your email address will not be published.Required fields are marked *