របរងាយៗក្នុងស្រុកចំនួន៣ ទទួលបានចំណូលខ្ពស់ជំនួសការធ្វើចំណាកស្រុក

ភ្នំពេញ ៖ ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ត្បិតទទួលបានប្រាក់ចំណូលខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែត្រូវឃ្លាតឆ្ងាយស្រុកកំណើត និងឆ្ងាយពីគ្រួសារ និង​មានភាពប្រថុយប្រថាន។​ ដូច្នេះ សូមត្រឡប់មកមើលមុខរបរក្នុងស្រុកចំនួន៣ងាយៗអនុវត្ត ប៉ុន្តែអាចទទួលបានចំណូលគួរសម ដូចជាមុខ​របរធ្វើនំប៉័ងតួគី មុខរបរចញ្ចឹមចង្រិតដែលមានទីផ្សារខ្ពស់ និងការដាំចកអាសូឡា ដែលសុទ្ធសឹងតែអាចធ្វើបាននៅជិតផ្ទះ ហើយអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបានរស់ស្រួល។

របរទី១ គឺនំប៉័ងតួគី បានជួយកែប្រែជីវភាពគ្រួសាររបស់អ្នកស្រី ប៉ែន ស្រីពៅ ឱ្យល្អប្រសើរជាងមុន ក្រោយពីត្រឡប់មកពីធ្វើកម្មករនៅក្រៅប្រទេសវិញ។ កាលពីពេលកន្លងទៅនេះ អ្នកស្រីបានបញ្ជាក់ថា​ ដោយសារតែមានការខ្វះខាតជីវភាព អ្នកស្រីបានទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅប្រទេសថៃ។ ធ្វើជាកម្មករគេមិនស្រួលទេ ទាំងហត់​ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ ៥ ០០០បាត ឬស្មើនឹងប្រមាណជាង ១៦០​ដុល្លារតែប៉ុណ្ណោះ ដែលវាផ្ទុយ​ពី​បច្ចុប្បន្នដែលអាចរកកម្រៃបានគ្រាន់បើ​ ហើយអាចរស់នៅជួបជុំក្រុមគ្រួសារបានយ៉ាងកក់ក្ដៅ។

សព្វថ្ងៃនេះ អ្នកស្រីបានបើកតូបលក់នំប៉័ងតួគីតូចមួយដែលមានយីហោ ហេង មាន ក្រោយពីអ្នកស្រីបានរៀនចេះរូបមន្តធ្វើពីសាច់ញាតិ និងអាចរក​ចំណូល​ប្រចាំថ្ងៃគិតជាមធ្យម ៣៥ម៉ឺនរៀន។ ជាពិសេស គាត់អាចផ្គត់ផ្គង់ឱ្យកូនបានសិក្សា អាចរស់នៅជុំគ្រួសារ​ មិនបាច់ទៅស៊ីឈ្នួលនៅស្រុកគេទៀត ហើយក៏​អាច​បន្តចំណេះជំនាញទៅកាន់បងប្អូនដែលចង់រៀនបន្ត ដោយតម្លៃថ្លៃរៀនរូបមន្ត និងទិញសម្ភារៈចាំបាច់មួយចំនួន គេត្រូវចំណាយប្រមាណ ៥០០ ដុល្លារតែប៉ុណ្ណោះ ហើយអាចប្រកបអាជីវកម្មចិញ្ចឹមគ្រួសារបាន​ ។ 

របរទី២  ការចិញ្ចឹមចង្រិតខ្មៅ ៖  ចង្រិតខ្មៅ គឺជាពូជចង្រិតមួយប្រភេទងាយស្រួលចិញ្ចឹម ឆាប់បានផល មានតម្លៃល្អ និងមានទីផ្សារទូលាយ មិនខ្វះអ្នកចាំទិញ ខណៈដែលលោក យឿម ម៉ី បានចាប់យកមុខរបរចិញ្ចឹមចង្រិតខ្មៅនេះសម្រាប់ស្វែងរកចំណូលចិញ្ចឹមគ្រួសាររស់នៅស្រុកបវេល ខេត្តបាត់ដំបង។ លោកបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារចង្រិតខ្មៅគឺមានភាពទូលំទូលាយងាយស្រួលលក់ ពោលគឺបន្ទាប់ពីចិញ្ចឹមហើយ លក់ដាច់អស់ៗត្រឹមមួយ ឬពីរថ្ងៃប៉ុណ្ណោះ ហើយអាចរស់នៅជិតក្រុមគ្រួសារទៀតផង។

បច្ចុប្បន្ន លោកមានធុងចំនួន ១០ និងអាងចំនួន២ ដែលអាចផ្ដល់ផលប្រមាណ ២០០គីឡូក្រាមក្រោយពីការចិញ្ចឹម រយៈ ពេល ៧ទៅ៨សប្ដាហ៍។ ក្រោយការចិញ្ចឹម លោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ការលក់ ដោយទទួលបានតម្លៃ ១០ ៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីចិញ្ចឹម ឱ្យធំសម្រាប់ចាប់លក់ ចង្រិតប្រភេទនេះក៏អាចផ្ដល់ផលជាពូជសម្រាប់លក់បន្តផងដែរ ដោយគេអាចលក់ពងចង្រិតខ្មៅគិតជាចាន ក្នុង១ចានមានតម្លៃ ២ ០០០ – ៣ ០០០រៀលដែរ។   

ពាក់ព័ន្ធទៅនឹងការចិញ្ចឹម លោក យឿម ម៉ី បានបញ្ជាក់ឲ្យដឹងថា លោកបានទៅរៀនបច្ចេកទេសចិញ្ចឹមប្រមាណមួយសប្ដាហ៍។ រយៈពេលចិញ្ចឹមចង្រិត គឺត្រូវការរយៈពេលចន្លោះពី ៤០-៦០ ថ្ងៃ ហើយគេប្រើចំណីធម្មជាតិ ដូចជា ស្លឹកឈើ ស្មៅ បន្លែ និងកាកបាយជាដើម។ ដោយឡែក ចំពោះកត្តាប្រឈមបញ្ហាភាគច្រើនគឺទាក់ទងនឹងការផ្ដល់ចំណី ការភ្ញាស់ពង ជាពិសេសគឺកត្តាអាកាសធាតុ ដែល ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបសំបុកទៅតាមរដូវកាល។

ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុក គួរងាកមកចាប់អាជីពជាអ្នកចិញ្ចឹម សត្វចង្រិតខ្មៅដែលអាចទទួលបានចំណូលគួរសម អាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ និងមិនប្រថុយប្រថានសុវត្ថិភាពនៅប្រទេសគេនោះទេ។

របរទី៣ ការដាំចកសម្រាប់ចំណីសត្វ ៖ អាសូឡា(Azolla) ជាប្រភេទចកម្យ៉ាង ដែលអាចធ្វើជាចំណីសត្វច្រើនប្រភេទ រួមទាំងគោ ក្របី មាន់ ទា ជ្រូក ជាដើមបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែងាកមកសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹមប្រចាំគ្រួសារ ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកសម្រាប់កសិដ្ឋានចិញ្ចឹមនានា ដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។

បច្ចុប្បន្នេះ លោក និល សំរ៉េត ជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំរុក្ខជាតិចកប្រភេទអាសូឡាខ្នាតតូចមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោកបានចាប់យកមុខរបរជាអ្នកដាំចកអាសូឡា ដោយសារវាងាយស្រួលដាំ និងល្អសម្រាប់ឱ្យសត្វស៊ី ហើយសល់ពីធ្វើចំណីសត្វដែលចិញ្ចឹមនៅផ្ទះ ក៏អាចលក់ទៅឲ្យកសិករដទៃទៀតដែលចិញ្ចឹមសត្វទាំងនៅក្នុងតំបន់ ក្នុងខេត្ត និងផ្ញើទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ លោកមានអាងដាំចកអាសូឡាចំនួន ៣ មានទំហំ ៣×១០ ម៉ែត្រដែលជាធម្មតាលោកអាចលក់បានប្រមាណ ៤០-៥០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ ៥ ០០០ ទៅ ៧ ០០០ រៀលក្នុង ១គីឡូក្រាម។

ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ពុំសូវមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែត្រូវការធ្ចើស្រះរាក់ល្មម ទឹក ជីលាមកសត្វ និងកូនអាសូឡា។ ការដាំនេះត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។

ក្រោយពីបានអាន និងដឹងពីគុណប្រយោជន៍មុខរបរទាំង៣ខាងលើនេះ បងប្អូនអាចងាកមកសាកល្បងជាមួយមុខរបរងាយៗក្នុងស្រុកទាំងនេះដែលអាចទទួលបានចំណូលពីការខិតខំគួរសម ហើយសុទ្ធតែជាមុខរបរអាចធ្វើបាននៅផ្ទះ ជិតគ្រួសារ ហើយអាចផ្គត់ផ្គង់កូនរៀនសូត្រ ពិសេសមិនបាច់ប្រថុយប្រថានសុវត្ថិភាពក្នុងការធ្វើចំណាកស្រុកនោះទៀតទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)