កាត់បន្ថយការប្រើប្លាស្ទិក យកស្លឹកខ្លុងខ្ចប់ចំណីអាហារ មានទាំងសោភ័ណភាព និងល្អចំពោះបរិស្ថាន

ពោធិ៍សាត់ ៖ ជាទូទៅនៅពេលបច្ចុប្បន្ននេះ បើនិយាយពីការលក់ដូរចំណីអាហារមិនថានៅតំបន់ក្រុង ឬតាមបណ្តាខេត្តនោះទេ ភាគច្រើនអាជីវករតែងមានទំនោរប្រើប្រាស់ចាន់ស្នោរ ឬថង់ប្លាស្ទិកសម្រាប់វេចខ្ចប់លក់ជូនអតិថិជនដោយហេតុថា មានភាពងាយស្រួល និងលឿនរហ័ស ប៉ុន្តែពួកគាត់ហាក់មិនបានគិតគូរទៅដល់ផលប៉ះពាល់បរិស្ថាន និងសុវត្ថិភាពចំណីអាហារនោះទេ។ ដោយឡែក ងាកមកចាប់អារម្មណ៍ជាមួយនឹងអាជីវករម្នាក់ដែលជាអ្នកលក់នំចំហុយវេចដោយស្លឹកចេក រស់នៅខេត្តពោធិ៍សាត់ បែរជាជ្រើយកស្លឹកខ្លុងមកខ្ចប់នំជំនួសឱ្យការប្រើប្លាស្ទិក ហើយអាចការពារបរិស្ថានថែមទៀតផង។

អ្នកស្រី ស គឹមសាន ជាអាជីវករវេចនំចំហុយលក់ម្នាក់រស់នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់អាជីវកម្មវេចនំចំហុយលក់នេះមិនមានទំហំធំធេងនោះទេ ពោលគឺនៅថ្ងៃធម្មតា វេចលក់ជាលក្ខណៈគ្រួសារខ្នាតតូច ដែលអាចរកចំណូលបានប្រចាំថ្ងៃប្រមាណ ៣-៤ម៉ឺនរៀលតែប៉ុណ្ណោះ លើកលែងតែមានការកុម្ម៉ង់តាមកម្មវិធីផ្សេងៗដែលអាចវេចចំនួនច្រើន ហើយប្រាក់ចំណូលក៏បានច្រើនតាមហ្នឹងដែរ។

អ្នកស្រីបានមានប្រសាសន៍បន្តថា ៖

“តាមធម្មតា នំខ្ញុំវេចលក់រាល់ថ្ងៃ ប៉ុន្តែមានចំនួនតិចតែប៉ុណ្ណោះ ព្រោះលក់នៅផ្ទះ ឬឱ្យកូនដើរលក់នៅក្នុងភូមិ លើកលែងតែមានគេកម្ម៉ង់ច្រើន ទើបបង្កើនការវេចតាមការចង់បាន។ ប៉ុន្តែអ្វីដែលប្លែក គឺការវេចខ្ចប់ដែលឆ្អិនយកជូនអតិថិជន គឺខ្ញុំមិនប្រើប្រាស់ប្រអប់ ឬថង់ប្លាស្ទិកនោះទេ ពោលគឺខ្ញុំច្នៃយកស្លឹកខ្លុងមកខ្ចប់ ហើយចង់ដោយខ្សែសង្វារចេក ដែលមានស្រាប់នៅក្នុងតំបន់”

អ្នកស្រីបន្តថា ៖

“កាលដែលខ្ញុំធ្វើបែបនេះ អាចកាត់បន្ថយចំណាយលើការទិញប្រអប់ ឬថង់ប្លាស្ទិក ព្រោះទាំងស្លឹកខ្លុង និងខ្សែសង្វារចេកសុទ្ធតែអាចរកបានដោយខ្លួនឯង។ ចំពោះស្លឹកខ្លុងត្រូវចូលទៅរកបេះនៅក្នុងព្រៃ ដោយឡែកខ្សែសង្វារចេក គឺយកស្រទបចេកច្រៀក ហើយហាលថ្ងៃជាការស្រេច។ ការធ្វើបែបនេះ ក៏បានចូលរួមកាត់បន្ថយការប្រើប្លាស្ទិក ថែរក្សាបរិស្ថាន រក្សាសុវត្ថិភាពចំណីអាហារ ហើយក៏មានសោភ័ណភាពផងដែរ”

ពាក់ព័ន្ធនឹងការប្រើប្រាស់ស្លឹកខ្លុងនេះដែរ អ្នកស្រីបានបន្តឱ្យដឹងថា ៖

“ខ្ញុំមិនមែនទើបតែប្រើនោះទេ ពោលគឺស្លឹកនេះគេនិយមប្រើតាំងពីជំនាន់មុនតាំងពីពេលមិនទាន់មានថង់ប្លាស្ទិក ដោយសារស្លឹកនេះមានសភាពធំ និងក្រាស់ល្អ ដែលគេអាចយកទៅខ្ចប់ម្ហូបអាហារបានយ៉ាងងាយស្រួល គ្រាន់តែថា មុនពេលយកទៅខ្ចប់ គេត្រូវសកយកទ្រនុងស្លឹកចេញសិន”

គួរបញ្ជាក់ថា ចំពោះប្រភេទនំដែលអ្នកស្រី ស គឹមសាន វេចលក់ជាប្រចាំរួមមានដូចជា នំគម នំបត់ នំអន្សមដូង នំអន្សមចេក និងបាយទ្រាប ជាដើម។ ក្រៅពីវេចលក់ប្រចាំថ្ងៃ អ្នកស្រីក៏ទទួលការកុម្ម៉ង់សម្រាប់កម្មវិធីបុណ្យទាន ក៏ដូចជាជប់លៀង និងពិធីមង្គលការផងដែរ ខណៈដែលជំនាញជាអ្នកវេចនំបែបខ្មែរទាំងនេះ អ្នកស្រីបានរៀនចេះតាំងពីក្មេងមកម្ល៉េះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក