មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងជួយឱ្យធុរកិច្ចជន និងសហគ្រិនវ័យក្មេងឆ្ពោះទៅរកភាពរីកចម្រើន

ភ្នំពេញ ៖ តាមរយៈមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE Carnival) ដែលនឹងប្រព្រឹត្តិឡើងចំនួន២ថ្ងៃ ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២)” នៅទីក្រុងភ្នំពេញ ធុរកិច្ចជន និងសហគ្រិនវ័យក្មេង ពិសេសសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន នឹងទទួលបាននូវធាតុចូល និងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីទៅរកភាពរីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា ក្រោយវិបត្តិជំងឺកូវីដ១៩។

មហោស្រពយុវជនអាស៊ានលើកទី៧ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញ គឺជាការប្រមូលផ្តុំនៃសហគ្រិនវ័យក្មេងមកពីសមាជិកសមាគម AYEC (ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន) និងដៃគូសន្ទនារបស់ខ្លួន។

ព្រឹត្តិការណ៍ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧  (ASEAN YOUNG ENTREPRENEURS CARNIVAL)ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” នឹងជួយឱ្យធុរកិច្ចជន និងសហគ្រិនវ័យក្មេងទទួលបានធាតុចូល ដើម្បីដោះស្រាយលើបញ្ហារំខានដោយវិបត្តិជំងឹកូវីដ១៩ តាមរយៈឌីជីថលូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗនៃសម័យកាលបច្ចុប្បន្ន នៅពេលដែលយើងសម្របខ្លួនទៅនឹងការរស់នៅតាមរបៀបគន្លងថ្មី។

ព្រឹត្តិការណ៍ AYE Carnival លើកទី ៧  នឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាប្រធាន AYEC ឆ្នាំ២០២២ ក្រោមភាពជាដៃគូជាមួយបណ្តាញសហគ្រិនសកល (GEN) កម្ពុជា និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN -BAC) កម្ពុជា។

AYEC គឺត្រូវបានទទួលថាជាសំឡេងផ្លូវការរបស់សហគ្រិនវ័យក្មេងក្នុងដំណើរការបង្កើតគោលនយោបាយអាស៊ាន។ AYEC ត្រូវបានស្នើឡើងដោយជោគជ័យដោយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥ ហើយក្រោយមកនៅឆ្នាំនោះដែរ បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ AYEC មានបណ្តាញរបស់រដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង ១០។

ក្រៅពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន AYEC ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដោយមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ាន។ ជារៀងរាល់ឆ្នាំ AYEC រៀបចំព្រឹត្តិការណ៍ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN Young Entrepreneurs Carnival) ចាប់តាំងពីឆ្នាំ២០១៦។ AYEC ក៏បានបង្កើតសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្នុងឆ្នាំ២០១៦ ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនវ័យក្មេង និងអ្នកវិនិយោគនៅក្នុងរដ្ឋជាសមាជិកអាស៊ានផងដែរ។

តាមរយៈ AYEC ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២១ ជាវេទិកាមួយដើម្បីប្រមូលផ្តុំ និងអភិវឌ្ឍសហគ្រិនស្ត្រីវ័យក្មេង និងសហគមន៍ធុរកិច្ចដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងអាស៊ាន ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអាស៊ាន។

សូមបញ្ជាក់ផងដែរថា មហោស្រពយុវជនអាស៊ាន  ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ ៖ លើកទី១. ២០១៦ នៅកូឡាឡាំពួរ ម៉ាឡេស៊ី លើកទី២ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ហ្វីលីពីន លើកទី៣ ឆ្នាំ២០១៨ នៅសិង្ហបុរី លើកទី៤ ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លើកទី៥ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រទែសវៀតណាម (ប្រជុំតាមប្រព័ន្ធអនឡាញ) លើទី៦ ឆ្នាំ ២០២១ នៅប្រ៊ុយណេ (ប្រជុំតាមប្រព័ន្ធអនឡាញ) និងលើកទី៧ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​