F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

បរទេស ៖ នៅដើមសប្តាហ៍នេះ ប្រទេស្លូវ៉ាគី បានស្វាគមន៍វត្តមាននៃក្រុមយន្តហោះចម្បាំងទំនើបបំផុតផលិតនៅអាមេរិកគឺ F-16 ចំនួន២គ្រឿង ដែលជាកញ្ចប់យន្តហោះចម្បាំងសរុប១៤គ្រឿងរបស់រដ្ឋាភិបាលបញ្ជាទិញពីអាមេរិក និងស្ថិតនៅក្នុងខ្ទង់ចំណាយសរុបប្រមាណជា ១,៨ពាន់លានដុល្លារ។

ការមកដល់នៃយន្តហោះ F-16 ក្រោយការពន្យាពេលអស់រយៈពេលជាង២ឆ្នាំពីកាលកំណត់ដោយសារបញ្ហារាតត្បាតនៃវិរុសកូវីដ។ ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បានធ្វើការកត់សំគាល់គួរឲ្យរីករាយសម្រាប់ប្រទេសក្នុងគ្រាដែលយន្តហោះចម្បាំងដ៏ទំនើបបានដាក់ឲ្យប្រតិបត្តិការជាផ្លូវការនៅលើទីតាំងមូលដ្ឋានក្នុងប្រទេស Kuchyna ដែលស្ថិតនៅភាគខាងលិច។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ ការមកដល់របស់ F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី ប៉ុន្តែ ទោះជាយ៉ាងណាក្តី យន្តហោះ ១២គ្រឿងផ្សេងទៀតនឹងអាចដឹកជញ្ជូនមកដល់ជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំទៀត។

គួររំលឹកដែរថា លោក Pellegrini បានបម្រើការងារជានាយករដ្ឋមន្ត្រី ស្លូវ៉ាគី កាលពីឆ្នាំ២០១៨ ជាពេលដែលរដ្ឋាភិបាលរបស់លោកគឺជាអ្នកសម្រេចចិត្តក្នុងការចុះកិច្ចព្រមព្រៀងតម្លៃជិត២ពាន់លានដុល្លារដើម្បីទិញយន្តហោះ F-16 ទាំង១៤គ្រឿងនេះពីអាមេរិក ក្នុងគោលបំណងដើម្បីយកមកជំនួសការងារនៃយន្តហោះចម្បាំងជំនាន់ចាស់ដែលសល់ពីសម័យសូវៀត MiG-29 ដែលរដ្ឋាភិបាលស្លូវ៉ាគីកាលពីសម័យនោះបានផ្តល់ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន។

រដ្ឋាភិបាល ស្លូវ៉ាគី បានបញ្ឈប់ការប្រតិបត្តិការនៃយន្តហោះចម្បាំង MiGs កាលពីឆ្នាំ២០២២ ដោយសារតែបញ្ហាខ្វះគ្រឿងបន្លាស់ និងជំនាញក្នុងការថែទាំ បន្ទាប់ពីអ្នកបច្ចេកទេសរុស្ស៊ីទាំងអស់បានត្រឡប់ទៅស្រុកកំណើតវិញក្នុងពេលដែលការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានចាប់ផ្តើម។

បន្ថែមពីនោះ កាលពីឆ្នាំមុន រដ្ឋាភិបាលបានអនុម័តផែនការផ្តល់ឱ្យអ៊ុយក្រែននូវឈុត MiG-29 ចំនួន១៣ គ្រឿងរបស់ខ្លួន ហើយស្លូវ៉ាគីក្លាយជាប្រទេសសមាជិកណាតូទីពីរដែលធ្វើតាមការអង្វររបស់រដ្ឋាភិបាលអ៊ុយក្រែនសម្រាប់យន្តហោះចម្បាំងដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សូមរំលឹកដែរថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ស្លូវ៉ាគី គឺពុំមាន​យន្តហោះ​ចម្បាំងផ្ទាល់ខ្លួនឡើយ ហើយសមាជិក​ណា​តូផ្សេងទៀត ដូចជា ប្រទេស ប៉ូឡូញ សាធារណរដ្ឋ​ឆេក និង​ក្រោយ​មក​ក៏​មាន ហុងគ្រី​ បាន​ចូលខ្លួនមកចូលរួមក្នុងកិច្ចសហការគ្នាក្នុងការ​ជួយគាំទ្រដល់វិស័យការពារដែនអាកាសរបស់​ស្លូវ៉ាគី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១