រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ បង្ហាញពីតំបន់ដែលកំពុង​ខ្វះខាតទឹកប្រើ​ប្រាស់​ក្នុងរដូវ​ប្រាំង ឆ្នាំ​២០២៣ ​នេះ

ភ្នំពេញ ៖ កំណើន​នៃអគារ​ខ្ពស់​ៗ ​និងកំណើនលំនៅឋាន ក៏ដូចជា​កំណើន​ប្រជាសាស្ត្រ​​ក្នុ​ងរាជធានីភ្នំពេញ បណ្ដាល​ឱ្យ​កា​រប្រើប្រាស់​ទឹក​ស្អាត​​មានការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​តំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ​កំពុង​មានកា​រខ្វះខាតទឹក​ក្នុង​រដូវ​ប្រាំង​នា​ឆ្នាំ២០២៣​នេះ ។​

រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញបាន​បង្ហាញពីតំបន់​នៅជាយក្រុ​ងភ្នំពេញ​មួយចំនួន​កំពុង​មានកា​រខ្វះខាតទឹក ​ហើយក៏អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​រស់នៅកណ្ដាល​រាជធានីភ្នំពេញ ចូលរួម​សន្សំ​សំចៃទឹកស្អាត​ដើម្បី​ឱ្យ​ទឹកអាច​ហូរដល់ប្រជាពលរដ្ឋ​រស់នៅតំបន់ជាយក្រុ​ងប្រើប្រាស់​ផងដែរ ។

សង្កាត់​ដែល​កំពុង​មានកា​រខ្វះខាតទឹកប្រើប្រាស់​នា​រដូវ​ប្រាំងឆ្នាំ២០២៣​នេះ រួមមាន សង្កាត់​ស្វាយប៉ាក​ ៦​សង្កាត់​នៃខណ្ឌសែនសុខ សង្កាត់គោករការ សង្កាត់ក្រាំងធ្នង់ សង្កាត់សំរោង​ក្រោម សង្កាត់ស្នោ សង្កាត់ភ្លើង​ឆេះរទេះ សង្កាត់​ពង​ទឹក​ សង្កាត់កន្ទោក សង្កាត់​កំបូល សង្កាត់ចោម​ចៅទី១ ទី២ និង​ ទី៣ សង្កាត់​កាកាប១​និងកាកាប២ សង្កាត់ព្រៃវែង សង្កាត់​ព្រៃស សង្កាត់ជើង​ឯក សង្កាត់​ស្ទឹង​មានជ័យ​១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ​៣ សង្កាត់ព្រែកកំពិស សង្កាត់​ព្រែកហូរ សង្កាត់​ស្វាយរលំ​ សង្កាត់​ព្រែក​ថ្មី និងសង្កាត់ក្បាលកោះ ។​

រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​បានបកស្រាយថា តម្រូវការ​ប្រើប្រាស់ទឹក​ស្អាត​នៅភ្នំពេញនាពេលនេះ​បាន​កើន​ឡើង​ដល់៨៩​ម៉ឺន​ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈ​រដ្ឋាករ​ផលិតទឹក​បានត្រឹមតែ៦៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ​ដូច្នេះ​នៅខ្វះ​ខាតទឹកប្រមាណ​២៥ម៉ឺន​ម៉ែត្រគូបទៀត​ដើម្បីឱ្យ​គ្រប់​តាមតម្រូវការ ​។

យោងតាមសេចក្ដីជន​ដំណឹង​របស់រដ្ឋាករទឹកស្វយ័តក្រុ​ងភ្នំពេញបានឱ្យដឹងថា ​បច្ចុប្បន្ននេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ បាន និងកំពុង​សាងសង់​បន្ថែមនូវ​អា​ងប្រព្រឹត្តិកម្ម​ទឹកស្អាតថ្មីមួយ​ ដែល​គ្រោងនឹង​រួចរាល់​នៅ​ខែ​ឧសភា ឆ្នាំ២០២៣​ខាងមុខនេះ ដែលអាច​ផលិតទឹកបានប្រមាណ២០ម៉ឺន​ម៉ែត្រគូប​ក្នុងមួយថ្ងៃ ហើយ​នៅ​ឆ្នាំ​២០២៤ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​នឹងអាច​ផលិតទឹកស្អាត​បាន២០ម៉ឺន​ម៉ែត្រគូបទៀត ដែលធ្វើឱ្យ​រដ្ឋា​ករអាច​ផលិតទឹក​បាន១លាន​ម៉ែត្រគូប​ក្នុងមួយថ្ងៃ ដូច្នេះ​វានឹងឆ្លើយតបនឹង​តម្រូវការ​ជាក់ស្ដែង​នៅ​ក្នុង​ពេល​នោះដោយរំពឹងថា ចាប់ពីឆ្នាំ២០២៤​តទៅ ពលរដ្ឋ​រស់នៅក្រុង​ភ្នំពេញ និង​នៅ​​ក្រុង​តាខ្មៅខេត្តកណ្ដាល​នឹង​លែង​មានបញ្ហា​ខ្វះខាតទឹក​ស្អាត​ប្រើប្រាស់ទៀត​ហើយ ។

ចំពោះ​បញ្ហា​ជាក់ស្ដែង​ចំពោះ​មុខ​នាពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវ​ដល់អតិថិជន​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ ​និង​នៅក្រុងតាខ្មៅ មេត្តាជួយ​សន្សំ​សំចៃទឹកស្អាត ដើម្បីផ្ដល់​ក្តីករុណា​និងចែក​រំលែក​ទឹកដល់អតិថិជន​ផ្សេងទៀត ជាពិសេស​អតិថិជន​រស់នៅ​តំបន់​ជាយក្រុង ​នៅតាម​បណ្ដាសង្កាត់ដែល​បានរៀបរាប់​ខាងលើ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា