កំណើនសេដ្ឋកិច្ចអាមេរិកកើនឡើងដល់ ២,៤ ភាគរយលើសការរំពឹងទុក

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Politico បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចអាមេរិកកើនឡើងលឿនដោយនឹកស្មានមិនដល់ ២,៤ ភាគរយនៅក្នុងត្រីមាសទី២ក្នុងឆ្នាំនេះ។ ការកើនឡើងកំណើនសេដ្ឋកិច្ចរបស់អាមេរិកបានបង្ហាញពីភាពធន់ទៅនឹងអត្រាការប្រាក់ខ្ពស់ ដើម្បីទប់ទល់ទៅនឹងអតិផរណាក្នុងរយៈពេល ១៦ ខែកន្លងមកនេះ។

ការកើនឡើងនៃការចំណាយដែលបណ្តាលឱ្យមានប្រាក់កម្ចីជាច្រើនប្រភេទ រួមទាំងប័ណ្ណឥណទាន ប្រាក់កម្ចីរថយន្ត និងការខ្ចីប្រាក់អាជីវកម្មបានជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក្តី បញ្ហានេះមិនបង្កឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ។ ទន្ទឹមនឹងនេះដែរ ទីផ្សារការងាររបស់អាមេរិកមានភាពរឹងមាំគួរឱ្យកត់សម្គាល់ ដោយអត្រាគ្មានការងារធ្វើធ្លាក់មកនៅត្រឹម ៣,៦ ភាគរយកាលពីខែមិថុនាកន្លងទៅនេះ។

ចាប់តាំងពីមានការរាតត្បាតកូវីដ-១៩ មក កំណើននៃការចូលនិវត្តន៍បានកើនឡើង និង រួមចំណែកដល់ការខ្វះខាតបុគ្គលិកនៅទូទាំងប្រទេស ដោយបង្ខំឱ្យក្រុមហ៊ុនជាច្រើនដំឡើងប្រាក់ឈ្នួលដើម្បីទាក់ទាញ ឬរក្សាបុគ្គលិក។ ដូច្នោះហើយ ការដំឡើប្រាក់បៀវត្សរ៍ខ្ពស់ និងសុវត្ថិភាពការងារកំពុងផ្តល់ឱ្យជនជាតិអាមេរិកនូវទំនុកចិត្តសម្រាប់ហិរញ្ញវត្ថុរបស់ពួកគេ ដែលអាចជួយរក្សាអត្រាការទិញទំនិញ។

លើសពីនេះ ការចំណាយរបស់ពលរដ្ឋជំរុញសកម្មភាពសេដ្ឋកិច្ចប្រហែល ៧០ ភាគរយ និង បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,២ ភាគរយនៅក្នុងត្រីមាសទីមួយ ដែលជាល្បឿនប្រចាំត្រីមាសលឿនបំផុតក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋអាមេរិកបានបន្តការចំណាយលើការលម្ហែឈប់សម្រាក់ដូចជា ការជិះយន្តហោះដែលកកកុញ ធ្វើដំណើរទៅក្រៅប្រទេស ការចូលរួមមើលការប្រគំតន្ត្រី និងរោងកុនជាដើម។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមស្រាវជ្រាវផ្នែកអាជីវកម្មបានរាយការណ៍ថា ជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិកក្នុងខែនេះមានស្ថានភាពល្អប្រសើរជាងមុន ដោយសារចំនួនអ្នកប្រើប្រាស់ជាច្រើនកំពុងរីករាយនឹងការបន្ធូរបន្ថយពីការឡើង។

នៅសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពី ១,៦ ភាគរយឡើងដល់ ១,៨ ភាគរយ។ បន្ទាប់ពីធនាគារកណ្តាល Fed បានប្រកាសពីការដំឡើងអត្រាការប្រាក់ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន ប្រធានធនាគារ Jerome Powell បានបង្ហាញថាពួកគេលែងមើលឃើញពីវិបត្តិសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិកទៀតហើយ។ លោក Powell ក៏បានកត់សម្គាល់ថាសេដ្ឋកិច្ចបានបង្ហាញពីភាពធន់ បើទោះបីជាអត្រាការប្រាក់កើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែវាក៏អាចធ្លាក់ចុះវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការដំឡើងអត្រាការប្រាក់ខ្ពស់នឹងបន្ថយការខ្ចីប្រាក់សម្រាប់ការទិញផ្ទះ ឡាន ការជួសជុល ការពង្រីកអាជីវកម្ម និងការចំណាយថ្លៃដើមផ្សេងទៀត។ លើសពីនេះ ទីផ្សារលំនៅដ្ឋានគឺជាចំណុចខ្សោយមួយរបស់សេដ្ឋកិច្ច ដោយការលក់ផ្ទះបានធ្លាក់ចុះខ្លាំងដល់ ២៣ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ