តើអ្វីនៅពីក្រោយភាពខ្លាំង របស់កាហ្វេ Brown ?

គន្លឹះ៣ ដែលសហស្ថាបនិក Brown ចែករំលែកដល់សហគ្រិននៅកំពត

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប បានរៀបចំកម្មវិធី ជំនួបសហគ្រិនវ័យក្មេងកំពតកែប លើកទី៤ ឆ្នាំ២០២៤ ក្រោមប្រធានបទ  “យុទ្ធសាស្រ្តក្នុងការពង្រឹង និងពង្រីកអាជីវកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឧកញ៉ា បុិច បូឡែន  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប និងវាគ្មិនកិត្តិយសលោក លីវ ឈួង អគ្គនាយក និងសហស្ថាបនិក ប្រោនកាហ្វេ BROWN Coffee and Bakery ព្រមទាំងសហគ្រិន អាជីវករ និងក្រុមការងារពាក់ព័ន្ធសរុបប្រមាណជាង ៦០នាក់ នៅ Amber Kampot ក្នុងខេត្តកំពត។ 

​​​ក្នុងកម្មវិធីនេះ  វាគ្មិនកិត្តិយសលោក លីវ ឈួង អគ្គនាយក និងសហស្ថាបនិក ប្រោនកាហ្វេ Brown Coffee បានធ្វើការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្រ្តសំខាន់ៗក្នុងការពង្រឹង និងពង្រីកអាជីវកម្មមួយអោយទទួលបានភាពជោគជ័យ។ ក្នុងនោះ លោកបានលើកឡើងអំពីធាតុសំខាន់ៗ៣ចំណុចដែលយើងគួរតែយកចិត្តទុកដាក់រួមមានដូចជា៖ ក្រុមការងារ បទពិសោធន៍ពីអតិថិជន និងភាពច្នៃប្រឌិត។ 

ក្រុមការងារគឺសំដៅទៅលើការគុណតម្លៃរបស់ក្រុមការងារទាំងអស់ ដែលមានផ្នត់គំនិត និងឥរិយាបថត្រឹមត្រូវ មានការអត់ធ្មត់ ភាពជាម្ចាស់ការ ហើយអាចសម្រេចការងារតាមផែនការ និងការចាំបាច់។ មួយវិញទៀតក្រុមការងារទាំងអស់ត្រូវមានសមត្ថភាព ជំនាញដែលឆ្លើយតបនឹងតម្រូវការការងារ ហើយចេះអភិវឌ្ឍខ្លួនឯងជាប្រចាំ និងចាប់យកការបណ្តុះបណ្តាល ពីក្រុមហ៊ុន។ លើសពីនឹងទៀតសោត ការដែលមានវប្បធម៌ការងារល្អ ទម្លាប់ការងារដែលត្រឹមត្រូវ ជាការផ្សារភ្ជាប់នូវបុគ្គលទៅបុគ្គល បុគ្គលទៅក្រុមការងារ ដែលពោរពេញទៅភាពរីករាយ និងបរិយាកាសការងារដ៏គួរអោយចាប់អារម្មណ៍។ 

ចំពោះបទពោសោធន៍អតិថិជន គឺជាការយល់ចិត្តអតិថិជន ចំណង់ចំណង់ចំណូលចិត្ត និងក្តីរំពឹងរបស់អតិថិជនរបស់ពួកគេ  ដែលអាចផ្តល់ជូននូវការហ្វេ និងនំ ដែលមានរសជាតិឆ្ងាញ់ ការបម្រើអតិថិជនចេញពីបេះដូង ហើយបង្កើតបរិយាកាសនៅហាងកាហ្វេអោយអតិថិជនមានអារម្មណ៍មានភាពជាកម្មសិទ្ធិ និងក្តីសុខនៅពេលមកទីតាំងយើង។ 

ការច្នៃប្រឌិត គឺគន្លឹះទីបីដែលនាំអោយប្រោណបានមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃ។ ការស្វែងរកវីធីថ្មីៗ ដើម្បី
អោយខ្លួនឯងកាន់តែរីកចម្រើន ដូចជាការលក់របស់ដដែលទៅកាន់ភ្ញៀវដដែលអោយបានច្រើនជាងមុន អភិវឌ្ឍមុខទំនិញ ហើយលក់ទៅកាន់ភ្ញៀវដដែលេ ដែលពួកគាត់នឹងទិញច្រើនជាងមុន លក់ទំនិញដដែលទៅកាន់ភ្ញៀបថ្មីៗ  អភិវឌ្ឍផលិតផលថ្មីដើម្បីការលក់កើនឡើង និងលក់ទៅតាមរបៀបថ្មីៗផ្សេងៗទៀត។

ក្រៅពីនេះ លោកក៏បានផ្តល់នូវគន្លឹះល្អៗជាច្រើនទៀតសម្រាប់ជាដើមទុនគំនិតក្នុងការបើកដំណើរការអាជីវកម្មមួយអោយទទួលបានផ្លែផ្កាយូរអង្វែង។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់លោក លីវ ឈួង ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវបទពិសោធន៍របស់លោកជូនដល់សហគ្រិនក្នុងខេត្តកំពត-កែប ព្រមទាំងបាននាំយកភេសជ្ជៈកាហ្វេប្រោនរសជាតិទុរេនដ៏ឈ្ងុយឆ្ងាញ់មកចែកជូនអ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ 

ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ ក្រុមការងារសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែបដែលបានចំណាយពេលវេលារៀបចំកម្មវិធីនេះឡើងដើម្បីជួបជុំចែករំលែកចំណេះដឹង និងដើម្បីអភិវឌ្ឍសហគ្រិនភាពនៅកំពត-កែបអោយកាន់តែរីកចម្រើនថែមទៀត។ 

ចំពោះបងប្អូន អាជីវករ ពាណិជ្ជករ តូចធំ​ នៅខេត្តកំពតកែប ដែលចង់ក្លាយទៅជាសមាជិក ដើម្បីអោយអាជីវកម្មខ្លួននឯងកាន់តែរីកចម្រើន សូមទាក់ទងមកកាន់ផេកសមាគមផ្ទាល់ ឬក្រុមការងារលេខាធិការដ្ឋា ០៧៨៤៥៣៥៤៥/០៧០៥៨១៥៥៥។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់