គ្រាន់តែចិញ្ចឹមមាន់ បុរសម្នាក់មានលទ្ធភាពបញ្ចូនកូនឱ្យរៀនដល់ថ្នាក់សកលវិទ្យាល័យ

តាកែវ ៖ ជាកសិកររស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បុរសម្នាក់បានចាប់ផ្ដើមការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ។​ ក្នុងការចិញ្ចឹមនាពេលនោះ លោក និងគ្រួសារក៏មិនសូវជាមានបច្ចេកទេសច្បាស់លាស់នោះដែរ ពោលគឺ​ចិញ្ចឹមបន្តិចបន្តួច​ជាលក្ខណៈគ្រួសារ និងតាមទម្លាប់តែប៉ុណ្ណោះ។ ដោយការចិញ្ចឹមមានទំហំតូច លោកក៏មិនអាចរំពឹងអ្វីទៅលើមុខរបរនេះច្រើនដែរ ដូច្នោះហើយលោកក៏បានធ្វើចំណាកស្រុក ដើម្បីធ្វើការរកចំណូលបន្ថែមចូលគ្រួសារ។

បើតាមលោក យ៉ែម សុខនី ដែលជាអ្នកចិញ្ចឹមមាន់បានឱ្យដឹងថា កាលនោះលោកមិនសូវបាននៅផ្ទះនោះទេ ដោយត្រូវចេញទៅធ្វើការសំណង់បាត់ៗ ហើយមានពេលខ្លះលោកស្ទើរតែជួបគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ យ៉ាងណាក៏ដោយ ចំណូលនាពេលនោះក៏មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់នោះដែរ ដោយលោកមានកូនៗដែលកំពុងរៀន និងមានម្ដាយវ័យចំណាស់នៅក្នុងបន្ទុក។

រហូតដល់ឆ្នាំ២០២៣កន្លងទៅនេះ លោកត្រូវបានមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់​ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ជ្រើសរើសជាកសិករគំរូសម្រាប់អនុវត្តការចិញ្ចឹមមាន់ក្នុងស្រុក។ គ្រួសាររបស់លោក យ៉ែម សុខនី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួន៣នៅក្នុងខេត្តតាកែវ ដែលត្រូវបានជ្រើសរើស។

ក្នុងការអនុវត្តគម្រោងនោះ វិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) ដែលជាដៃគូសហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់​ការស្រាវជ្រាវកសិកម្មអន្តរជាតិ បានផ្ដល់ពូជមាន់ស្គួយ ឬដែលគេស្គាល់ជាទូទៅថាមាន់ស្រែនោះ ចំនួន១ពាន់ក្បាលសម្រាប់កសិករសាកល្បងចិញ្ចឹម និងបង្កាត់ពូជ។

បើតាមលោក យ៉ែម សុខនី គិតមកដល់ពេលនេះ ការចិញ្ចឹមគឺមានរយៈពេល ៧ខែហើយ រីឯលទ្ធផលវិញ គឺជោគជ័យស្ទើរតែមិនគួរឱ្យជឿ។ រយៈពេល៧ខែកន្លងទៅនេះ លោក និងភរិយា បានខិតខំថែទាំ បង្កាត់ពូជមាន់ស្គួយឱ្យកាន់តែសុទ្ធល្អ ហើយទន្ទឹមនឹងនោះ លោកក៏មានលទ្ធភាពលក់ស៊ុត និងមា​ន់សាច់ដែលមិនមែនជាពូជសុទ្ធទៅកាន់ទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏អាចលក់កូនមាន់ពូជស្គួយទៅឱ្យកសិករផ្សេងទៀតដែលមានបំណងចង់ចិញ្ចឹមក្នុងតម្លៃថ្លៃគួរសម។

តាមរយៈចំណូលដែលទទួលបានពីការចិញ្ចឹមមាន់ កសិករវ័យ ៤០បា្លយរូបនេះអាចមានលទ្ធភាពកែប្រែជីវភាពពីលំបាកទៅជាធូរធា ជាពិសេសអាចឱ្យកូនទទួលបានការអប់រំគ្រប់គ្រាន់ រហូតដល់ថ្នាក់សកលវិទ្យាល័យទៀតផង។

អ្វីដែលសំខាន់បំផុតសម្រាប់លោកគឺ លោកលែងព្រួយបារម្ភអំពីការធ្វើចំណាកស្រុកទៅធ្វើការដែលប្រឈមនឹងគ្រោះថ្នាក់ទៀតហើយ។ បច្ចុប្បន្ន គ្រាន់តែស្នាក់នៅផ្ទះមើលថែទាំមាន់ លោក និងភរិយាអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំផ្ទះសម្បែងទៀតផង។

គួរបញ្ជាក់ថា គម្រោងកែប្រែជីវភាពកសិករនៅកម្ពុជាធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី​មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់​ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការគាំទ្រផ្នែកបច្ចេកទេស​ពីវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ។

គម្រោងខាងលើនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់ទៅលើ​ពូជមាន់ក្នុងស្រុក ពូជស្គួយ (Skouy)។ គម្រោងនេះដែរ មានគោលដៅចង់បន្សុទ្ធពូជមាន់ស្គួយរហូតឱ្យសុទ្ធដល់កម្រិតមួយដែលអនុញ្ញាតឱ្យកសិករចិញ្ចឹមមាន់នេះមានទីផ្សារល្អ។

គម្រោងនេះមានរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៤ ដោយធ្វើយ៉ាងណាឱ្យកសិករគំរូក្នុងខេត្តតាកែវទាំង៣គ្រួសារទទួលបានជោគជ័យក្នុងការបង្កាត់ពូជមាន់ស្គួយ និងក្លាយជាអ្នកចែកចាយពូជមាន់នេះចេញទៅខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច